ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​ថៃ​ នឹងបើក​កិច្ចប្រជុំ (GBC) ​នៅ​ថ្ងៃ​ទី​២៧ ខែធ្នូ

6 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖​ កម្ពុជា​-​ថៃ នឹង​បើក​កិច្ចប្រជុំ​រៀបចំ​កិច្ចប្រជុំ​ពិសេស​ លើក​ទី​៣ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) ដែល​នឹង​ប្រព្រឹត្ត​នៅ​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥…

រាជធានី​ភ្នំពេញ​ ៖​ កម្ពុជា​-​ថៃ នឹង​បើក​កិច្ចប្រជុំ​រៀបចំ​កិច្ចប្រជុំ​ពិសេស​ លើក​ទី​៣ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) ដែល​នឹង​ប្រព្រឹត្ត​នៅ​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ខាង​មុខ​នេះ​ ។

សេចក្តី​ប្រកាស​ព័ត៌មានរបស់លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​លើក​ឡើង​ថា កិច្ចប្រជុំ​ក្រុម​លេខាធិការដ្ឋាន​នៃ គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) បាន​ចាប់ផ្តើម​កិច្ចប្រជុំ​ហើយ ​នា​វេលា​ម៉ោង ១៦:៣០​នាទី នៅ​ច្រក​អន្តរជាតិ​ព្រំ​-​ផាក​កាត ខេត្ត​ប៉ៃលិន ប្រទេស​កម្ពុជា ទល់​នឹង​ខេត្ត​ច័ន្ទ​បុរី ប្រទេស​ថៃ ​។

នៅ​ក្នុង​កិច្ចប្រជុំ​នេះ ភាគី​ទាំង​ពីរ​ នឹង​ធ្វើការ​ពិភាក្សា​លើ​ខ្លឹមសារ និង​ធ្វើការ​ផ្លាស់​ប្តូរ​ឯកសារ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ត្រៀម​រៀបចំ​កិច្ចប្រជុំ​ពិសេស​ លើក​ទី​៣ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) ដែល​នឹង​ប្រព្រឹត្ត​នៅ​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ខាង​មុខ​នេះ ដើម្បី​ជំរុញ​ឱ្យ​មានការ​បញ្ឈប់​អរិភាព និង​ស្វែងរក​នូវ​ដំណោះស្រាយ ដើម្បី​ឱ្យ​មាន​ស្ថិរភាព​ឡើង​វិញ​រវាង​ប្រទេស​ទាំង​ពីរ ក៏​ដូច​ជា​ការ​វិល​ត្រឡប់​ទៅ​រក​ប្រក្រតី​ភាព​ឡើង​វិញ​ ។

គណៈប្រតិភូ​ក្រុម​លេខាធិការ​របស់​កម្ពុជា ដឹកនាំ​ដោយ ឧត្តមសេនីយ៍ទោ ញ៉ែ​ម បូ​រ៉ា​ដែន ប្រធាន​ក្រុម​លេខាធិការ (GBC) កម្ពុជា និង​គណៈប្រតិភូ​ក្រុម​លេខាធិការ​របស់​ថៃ ដឹកនាំ​ដោយ នាយ​ឧត្តមសេនីយ៍ ណាត់​ថា​ផុង ប្រាវ​កែវ ប្រធាន​ក្រុម​លេខាធិការ (GBC ) ថៃ​ ។

សូម​គូសបញ្ជាក់​ផង​ដែរ​ថា កិច្ចប្រជុំ​ក្រុម​លេខាធិការដ្ឋាន​នៃ គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០២៥ ក្រោម​ការ​សង្កេតការណ៍​ពី​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) របស់​កម្ពុជា និង​ថៃ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ