ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិដ្ឋភាពដ៏រន្ធ.ត់នៅបាត់ដំបង ក្រោយការវា.យ ប្រហារពីកងទ័ពអាកាសថៃ នាថ្ងៃទី២៤ ធ្នូ

4 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ស្ថានភាពនៅតំបន់ភាគពាយព្យនៃប្រទេសកម្ពុជា បានប្រែពណ៌ពីភាពស្ងប់ស្ងាត់ ទៅជាភាពចលាចល និងរន្ធត់ជាទីបំផុត ។ នារសៀលនេះ លោក នេត្រ…

ខេត្តបាត់ដំបង ៖ ស្ថានភាពនៅតំបន់ភាគពាយព្យនៃប្រទេសកម្ពុជា បានប្រែពណ៌ពីភាពស្ងប់ស្ងាត់ ទៅជាភាពចលាចល និងរន្ធត់ជាទីបំផុត ។ នារសៀលនេះ លោក នេត្រ ភក្ត្រា បានបង្ហោះសារតាមបណ្តាញសង្គម នូវទិដ្ឋភាពដ៏ក្រៀមក្រំដែលកំពុងកើតមានឡើងនៅក្នុងខេត្តបាត់ដំបង ក្រោយពីយោធាថៃបានបើកការវាយប្រហារតាមអាកាសចូលយ៉ាងជ្រៅក្នុងទឹកដីកម្ពុជា ។

ជាក់ស្តែង លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានប្រកាសនៅលើបណ្តាញសង្គម នារសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះថា ៖ កុមារតូចៗវង្វេងឪពុកម្ដាយ…។ សិស្សស្រីប្រុស សម្រុករត់ចេញពីសាលារៀន…។ មនុស្សចាស់រត់ចោលផ្ទះ កន្លែងធ្វើការ និងលក់ដូរ…។

លោក នេត្រ ភក្ត្រា បានបញ្ជាក់បន្តទៀតថា ៖ ទាំងនេះជាទិដ្ឋភាពដ៏គួរឱ្យរន្ធត់ និងសង្វេកបំផុតថ្មីមួយទៀត របស់ពលរដ្ឋស៊ីវិលកម្ពុជា បន្ទាប់ពីកងទ័ពអាកាសថៃ បើកការឈ្លានពានដោយវាយប្រហារចូលជ្រៅមកដល់ខេត្តបាត់ដំបង នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ ។

សូមបញ្ជាក់ថា ហេតុការណ៍ដ៏អកុសលនេះ បានកើតឡើងភ្លាមៗបន្ទាប់ពីកងទ័ពអាកាសថៃ បានរំលោភបំពានអធិបតេយ្យភាពកម្ពុជាយ៉ាងធ្ងន់ធ្ងរ ដោយបើកការវាយប្រហារចូលជ្រៅមកដល់ភូមិសាស្ត្រខេត្តបាត់ដំបង ។ សកម្មភាពឈ្លានពាននេះ មិនត្រឹមតែជាការបំពានច្បាប់អន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែវាបានក្លាយជាមហន្តរាយដល់ពលរដ្ឋស៊ីវិលស្លូតត្រង់ ដែលមិនដឹងអីសោះឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ