ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Cambodia Sport+ កូនពៅ​ចុងឆ្នាំ ២០២៥ ពី​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ដាក់​សម្ពោធ​ជា​ផ្លូវការ និង​ចែកចាយ​លើ​ទីផ្សារ​ហើយ ​!

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ ស្រប​ពេល​ដែល​ការ​គាំទ្រ​ផលិតផល​ខ្មែរ​កាន់តែ​កើនឡើង កាន់តែ​ធ្វើ​ឱ្យ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បន្ត​បង្កើន​ភាព​សម្បូរ​បែប​លើ​ផលិតផល​ខ្មែរ ដោយ​ប្រកាស​ដាក់​សម្ពោធ​ជា​ផ្លូវការ ស្វាគមន៍​សមាជិក​ចុង​ក្រោយ​ក្នុង​ឆ្នាំ ២០២៥…

រាជធានីភ្នំពេញ​ ៖ ស្រប​ពេល​ដែល​ការ​គាំទ្រ​ផលិតផល​ខ្មែរ​កាន់តែ​កើនឡើង កាន់តែ​ធ្វើ​ឱ្យ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បន្ត​បង្កើន​ភាព​សម្បូរ​បែប​លើ​ផលិតផល​ខ្មែរ ដោយ​ប្រកាស​ដាក់​សម្ពោធ​ជា​ផ្លូវការ ស្វាគមន៍​សមាជិក​ចុង​ក្រោយ​ក្នុង​ឆ្នាំ ២០២៥ Cambodia Sport+ ភេសជ្ជៈ​អ៊ីយ៉ុង បំពេញ​ជាតិ​ទឹក ដែល​ធ្វើការ​ចែកចាយ​លើ​ទីផ្សារ​កម្ពុជា​ចាប់ពី​ពេល​នេះ​តទៅ ​។

ជាមួយនឹង​កំណើន​នៃ​ការ​លេង​កីឡា​ថែរក្សា​សុខភាព​របស់​បងប្អូន CAMBODIA SPORT+ ភេសជ្ជៈ​កីឡា​កម្ពុជា គឺជា​ភេសជ្ជៈ​បំពេញ​ជាតិ​ទឹក ដែល​សម្បូរ​ទៅ​ដោយសារ​ធាតុ​រ៉ែ​ចាំបាច់​ជា​ច្រើន​ប្រភេទ​សម្រាប់​រាង​កាយ ជា​ពិសេស គឺ​សារធាតុ​អេ​ឡិ​ត​ត្រូ​លី​ត ដែល​អាច​ជួយ​បំពេញ​ជាតិ​ទឹកបាន​លឿន គ្រប់ពេល​អស់កម្លាំង នឿយហត់ ឬ​មាន​អារម្មណ៍​ថា​ខ្សោះ​ជាតិ​ទឹក ពេល​លេង​កីឡា ឬ​ពេល​នៅ​ក្រោម​កម្តៅថ្ងៃ​ ។

មិនតែប៉ុណ្ណោះ Cambodia Sport+ ក៏​ផ្តល់​ឱកាស​ឈ្នះ​រង្វាន់​ដូច​ជា ​៖ កង់ Giant ស៊េរី​ទំនើប​, ទូរស័ព្ទ Samsung Galaxy Z Fold 7 និង Galaxy Z Flip 7, Galaxy A07, នាឡិកាដៃ Galaxy Watch8, ឧបករណ៍​តាមដាន​សុខភាព WHOOPS Health & Fitness Tracker, និង​រង្វាន់​ផ្សេង​ៗ​ជា​ច្រើន​ទៀត ​។

ខ្មែរ ប៊ែ​វើ​រី​ជី​ស ជា​រោងចក្រ​ស្តង់ដា​លំដាប់​ពិភពលោក​ក្នុងស្រុក ដែល​អាច​ផលិត​បាន​ភេសជ្ជៈ​ជា​ច្រើន​ប្រភេទ ដូច​ជា​ ៖ CAMBODIA BEER, CAMBODIA COLA, ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក​, ភេសជ្ជៈ​ប៉ូវ​កម្លាំង ដា​ហ្ស​, ភេសជ្ជៈ​ប៉ូវ​កម្លាំង កម្ពុជា​, ភេសជ្ជៈ​ប៉ូវ​កម្លាំង ICY COOL រសជាតិ​ម៉ុង​តុល​, ភេសជ្ជៈ EXPREZ រសជាតិ​ស្ត្រ​ប៊ែ​រី និង រសជាតិ​ត្រសក់ផ្អែម​, ទឹកក្រូច​អាយ​ស៍​, និង ទឹក​ពិសា​កម្ពុជា​។ ស្រប​ជាមួយនឹង​សន្ទុះ​គាំទ្រ​ខ្លាំង​លើ​ផលិតផល​ខ្មែរ ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ក៏​បាន​បញ្ចេញ​ផលិតផល​ថ្មី​ៗ​ជា​ច្រើន​មាន​ដូច​ជា ​៖ CAMBODIA COLA, CAMBODIA BLACK, CAMBODIA ENERGY DRINK, EXPREZ រសជាតិ​ត្រសក់ផ្អែម និង ទឹកក្រូច IZE រសជាតិ​ផ្លែ​ឈើ​ចម្រុះ ដែល​សុទ្ធសឹងតែ​ទទួល​បានការ​គាំទ្រ​ខ្លាំង​ពី​អតិថិជន​ ។

CAMBODIA SPORT+ ភេសជ្ជៈ​អ៉ី​យ៉ុ​ង បំពេញ​ជាតិ​ទឹកបាន​ល្អ​សម្រាប់​រាង​កាយ និង​សុខភាព ៕ អត្ថបទសហការ