ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហភាព​ពលកម្ម​ជាតិ​កម្ពុជា​ ដែល​តំណាង​ឱ្យ​កម្មករ​ប្រមាណ​ ៧​ ម៉ឺន​នាក់ អំពាវនាវ​ឱ្យ​កម្មករនិយោជិត ​ទាក់ទង​ទៅ​ក្រសួង​ការងារ ប្រ​សិន​មានការ​ជេរ​ប្រមាថ ឬ​បញ្ហា​នៅ​រោងចក្រ ឬ​ទាក់ទង​មក​សហជីព​ផ្ទាល់

1 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ លោក សំ សឿ​ន ប្រធាន​សហភាព​ពលកម្ម​ជាតិ​កម្ពុជា​ដែល​តំណាង​ឱ្យ​កម្មករ​ប្រមាណ​៧​ម៉ឺន​នាក់​នៅ​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០២៥​នេះ បាន​អំពាវនាវ​ដល់​កម្មករនិយោជិត​ទាំងអស់ ក្នុង​វិស័យ​វាយ​ន​ភណ្ឌ…

រាជធានីភ្នំពេញ​ ៖ លោក សំ សឿ​ន ប្រធាន​សហភាព​ពលកម្ម​ជាតិ​កម្ពុជា​ដែល​តំណាង​ឱ្យ​កម្មករ​ប្រមាណ​៧​ម៉ឺន​នាក់​នៅ​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០២៥​នេះ បាន​អំពាវនាវ​ដល់​កម្មករនិយោជិត​ទាំងអស់ ក្នុង​វិស័យ​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើ​ដំណើរ និង​កាបូប សូម​ទាក់ទង ឬ​ប្តឹង​ទៅ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ប្រសិនបើ​ជួប​បញ្ហា​ផ្សេង​ៗ​នៅ​កន្លែង​ការងារ ឬ​មានការ​ប្រើប្រាស់​ភាសា​មិន​សមរម្យ​ នៅ​កន្លែង​ការងារ​ដើម្បី​ក្រសួង​អន្តរ​គម​ន៍​ដោះស្រាយ ​បាន​ទាន់​ពេលវេលា និង​មាន​ប្រសិទ្ធភាព ​។

លោក សំ សឿ​ន ប្រធាន​សហភាព​ពលកម្ម​ជាតិ​កម្ពុជា បាន​លើក​ឡើង​ថា បងប្អូន​កម្មករនិយោជិត​អាច​ធ្វើការ​ប្តឹង​ទៅ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ តាម​តំណ​ភ្ជាប់​ជា​ច្រើន​ដូច​ជា​បណ្តឹង​អ​នា​មឹក លេខ​ទូរ​សព្ទ Hotline ១២៩៧ ឬ​អាច​ទាក់ទង​ទៅ​លេខ​អ្នកនាំពាក្យ​ក្រសួង​ការងារ ដើម្បី​ឱ្យ​ក្រសួង​ជួយ​អន្តរាគមន៍ ឬ​មាន​វិធានការ​ដោះស្រាយ​បញ្ហា​បាន​ទាន់​ពេលវេលា​ ។

លោក​ថ្លែង​ថា «​សូម​អំពាវនាវ​ដល់​បងប្អូន​កម្មករនិយោជិត​ទាំងអស់ ប្រសិនបើជា​បងប្អូន​មាន​បញ្ហា​អ្វីមួយ​នៅ​ន្លែ​ង​ការងារ​សូម​បងប្អូន​ទាក់ទង ឬ​ប្តឹង​មក​ក្រសួង​ការងារ ក្រសួង​ការងារ នឹង​មានការ​អន្តរាគមន៍​ដោះស្រាយ​ជូន​បងប្អូន យ៉ាង​មាន​ប្រសិទ្ធភាព​» ​។

សូម​បញ្ជាក់​ថា សម្រាប់​បណ្តឹង​កម្មករនិយោជិត អាច​ប្តឹង​ទៅ​កាន់​បណ្តាញ​សង្គម​ក្រសួង​ការងារ បណ្តាញ​សង្គម​ឯកឧត្ដម​រដ្ឋមន្ត្រីក្រសួង​ការងារ អ្នកនាំពាក្យ​ក្រសួង​ការងារ និង QRCode បណ្តឹង​អនាមិក ដោយ​អាច​ទាក់ទង​បាន​គ្រប់ពេល ឬ​១២៩៧ ៕ អត្ថបទសហការ