ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិទ្យាស្ថាន​ជាតិ​ សហគ្រិនភាពនិង​នវានុវត្តន៍​ និង​ស្ថានទូត​ឥណ្ឌា ​ចុះ​អនុស្សរណៈ ​ក្នុង​ការ​ផ្តល់​គម្រោង​លទ្ធកម្ម​ឧបករណ៍ និង​សម្ភារបណ្តុះបណ្តាល​ជំនាញ​ ធុរកិច្ច​ភេសជ្ជៈ

1 ថ្ងៃ មុន

​រាជធានីភ្នំពេញ​ ៖ នៅថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០២៥ លោក ម៉ុ​ល វិបុល អនុរដ្ឋលេខាធិការ ក្រសួង​ការងារ…

​រាជធានីភ្នំពេញ​ ៖ នៅថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០២៥ លោក ម៉ុ​ល វិបុល អនុរដ្ឋលេខាធិការ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវ​: តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​រដ្ឋមន្ត្រី ហេង សួរ បាន​អញ្ជើញ​ចូលរួម​ជា​សក្ខីភាព​ក្នុង​ពិធី​ចុះ​អនុស្សរណៈ​ នៃ​ការ​យោគយល់​គ្នា​រវាង​ស្ថានទូត​ឥណ្ឌា និង​វិទ្យាស្ថាន​ជាតិ​សហគ្រិនភាព និង​នវានុវត្តន៍ (NIEI)​ ។​ 

នៅ​ក្នុង​ពិធី​នេះ​ក៏​មានការ​ចូលរួម​ពីលោក តាន់ កុសល នាយក​វិទ្យាស្ថាន​ជាតិ​សហគ្រិនភាព និង​នវានុវត្តន៍ និង​លោក​  Vanlalvawna Bawitlung ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា ព្រមទាំង​សហការី​ ​គណៈ​គ្រប់គ្រង​វិទ្យាស្ថាន នាយករង​ ​លោកគ្រូ អ្នកគ្រូ មន្ត្រីរាជការ​។

ថ្លែង​ក្នុង​ពិធី​នោះ​ដែរ ក្នុង​នាម​រដ្ឋមន្ត្រី លោក ម៉ុ​ល វិបុល​បាន​សម្តែង​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ជាទី​បំផុត​ចំពោះ ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា ​ដោយ​បាន​បង្ហាញ ​នូវ​ជំនឿ​ជឿជាក់​យ៉ាង​មុតមាំ​ថា នៅ​ក្នុង​អាណត្តិ​បេសកកម្ម​ការទូត​របស់​លោក នឹង​បន្ត​រឹតចំណង​សាមគ្គីភាព​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ ឱ្យ​កាន់តែ​រឹង​មាំ​ទ្វេ​ដង​ថែម​ទៀត ជា​ពិសេស​ក្នុង​ការ​អនុវត្ត​គម្រោង Quick Impact Project តាម​រយៈ Indian Grant Assistance ឱ្យ​មាន​តម្លាភាព តាម​កម្រិតស្តង់ដា​ប្រើប្រាស់​ នៅ​ក្នុង​ការ​បង្រៀន និង​រៀន​លើ​មុខ​ជំនាញ​ធុរកិច្ច ពង្រឹងគុណភាព​បណ្តុះបណ្តាល​វិជ្ជាជីវៈ បង្កើន​សមត្ថភាព​សហ​គ្រិ​ភាព ឱ្យមាន​ប្រសិទ្ធភាព​ដើម្បី​អភិវឌ្ឍ​មូលធន​មនុស្ស​នៅ​កម្ពុជា ​។

បន្ថែម​ពី​នេះ​ភាគី​ទាំង​ពីរ​បាន​ប្តេជ្ញា និង​សហការ​គ្នា ក្នុង​ការ​អនុវត្ត​គម្រោង Quick Impact Project នេះ​ឱ្យបាន​ល្អ​បំផុត​តាម​ ដែល​អាច​ធ្វើ​ទៅ​បាន ដោយ​ភាគី​ស្ថានទូត​ឥណ្ឌា នឹង​ផ្តល់​ទៅ​តាម​កម្មវិធី​លទ្ធកម្ម​ឧបករណ៍ និង​សម្ភារៈ​បណ្តុះបណ្តាល​លើ​ជំនាញ​ធុរកិច្ច​ភេសជ្ជៈ​ដល់ (NIEI) ដើម្បី​ប្រើប្រាស់​ ក្នុង​ការ​បង្រៀន​សិស្ស​កម្រិត C1 (1.5M)​ ឱ្យ​កាន់តែ​មានគុណ​ភាព និង​ប្រសិទ្ធភាព ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ក្នុង​ទីផ្សារ​បច្ចុប្បន្ន​ ៕ អត្ថបទសហការ