ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុវត្តវិធានការក្តៅ ! នគរបាលទួលគោកឃាត់រថយន្ត១គ្រឿងបង្កសំឡេងរំខាន តម្រូវឱ្យដោះស៊ីមាំងចេញវិញ

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក បាន​អនុវត្ត​វិធានការ​ក្តៅ ដោយ​ធ្វើការ​ឃាត់​រថយន្ត​មួយ​គ្រឿង ដែល​បាន​កែ​ច្នៃ​បំពង់​ស៊ី​មាំ​ង​ខុស​បច្ចេកទេស បង្ក​សំឡេង​រំខាន​ដល់​ប្រជាពលរដ្ឋ និង​សណ្តាប់ធ្នាប់​សាធារណៈ ។ ជាក់ស្តែង…

រាជធានី​ភ្នំពេញ ៖ អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក បាន​អនុវត្ត​វិធានការ​ក្តៅ ដោយ​ធ្វើការ​ឃាត់​រថយន្ត​មួយ​គ្រឿង ដែល​បាន​កែ​ច្នៃ​បំពង់​ស៊ី​មាំ​ង​ខុស​បច្ចេកទេស បង្ក​សំឡេង​រំខាន​ដល់​ប្រជាពលរដ្ឋ និង​សណ្តាប់ធ្នាប់​សាធារណៈ ។

ជាក់ស្តែង អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក បាន​ប្រកាស​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នា​រសៀល​ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០២៥​នេះ​ថា ៖ ក្រោយ​ទទួល​បាន​បទបញ្ជា និង​ការ​ណែនាំ​ពី​ឯកឧត្តម​អគ្គស្នងការ​ង និង​ជា​ស្នងការ​នគ​បាល​រា​ធានី​ភ្នំពេញ លើ​ការងារ​បង្ក្រាប​ក្មេង​ទំនើ​.​ង ស្រាវជ្រាវ​ឃើញ ដោយ​ឃាត់​មធ្យោបាយ ដែល​កែ​ឆ្នៃ​បំពង់​ស៊ី​មាំ​ង ដែល​បង្ក​សំលេង​រំខាន ធ្វើ​អោយ​បាត់​សណ្តាប់ធ្នាប់ ។

អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក បាន​បញ្ជាក់​ថា នៅ​រសៀល​ថ្ងៃ​ទី​១ ខែធ្នូ លោក​វរសេនីយ៍ឯក ស៊ឹ​ម ពិសិដ្ឋ ធិ​ការ​នគរបាល​ខណ្ឌទួលគោក បាន​ចាត់​កម្លាំង​ផ្នែក​ជំនាញ និង​ប៉ុស្តិ៍​ផ្សារ​ដេប៉ូ​ទី​១ ឃាត់​រថយន្ត​១​គ្រឿង ម៉ាក​តូ​យូ​តា​ឡិច​ស៊ិ​ស ដែល​មាន​ស្លាក​លេខ​ភ្នំពេញ​2CA-3635 ដែល​កែ​ឆ្នៃ​បំពង់​ស៊ី​មាំ​ង បង្ក​សំលេង​លឺ​រំខាន ដល់​បងប្អូន​ប្រជាពលរដ្ឋ​នោះ​ត្រូវ​កម្លាំង​បាន​អញ្ជើញ​ម្ចាស់ រួម​ជាមួយ​ឡាន​មក​អធិការ​ដ្នា​ន ដើម្បី​អប់រំ​ណែនាំ​អោយ​ដោះ​ចេញ និង​ដាក់​មក​វិញ​នៅ​បំពង់​ស៊ី​មាំ​ង ដើម​របស់​ឡាន ហើយ​អោយ​ម្ចាស់​រថយន្ត​ខាងលើ​ធ្វើ​កិច្ចសន្យា​បញ្ឈប់ ការ​ប្រើប្រាស់​បំពង់​ស៊ី​មាំ​ង​កែ​ឆ្នៃ​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ