ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោគ​សញ្ញា​លាក់កំបាំង ៖ កុំ​ធ្វេសប្រហែស​នៅ​ពេល​មាន​ឈា.ម​ច្រមុះ ឬ​ហឹ​ង​ត្រចៀក ព្រោះ​អាច​ជា​មហារីក

1 ថ្ងៃ មុន

ជំងឺមហារីក​ច្រមុះ​! Nasopharyngeal Cancer ជា​ជំងឺមហារីក ដែល​កើតឡើង​នៅ​ផ្នែក​ខាងក្រោយ​ច្រមុះ និង​ខាងលើ​បំពង​ក ដែល​ពាក្យ​បច្ចេកទេស​ឲ្យ​តំបន់​នេះ​ថា “Nasopharynx”​។ នេះ​បើ​យោង​តាម​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​ប្រកាស​នា​ពេល​កន្លង​មក ។…

ជំងឺមហារីក​ច្រមុះ​! Nasopharyngeal Cancer ជា​ជំងឺមហារីក ដែល​កើតឡើង​នៅ​ផ្នែក​ខាងក្រោយ​ច្រមុះ និង​ខាងលើ​បំពង​ក ដែល​ពាក្យ​បច្ចេកទេស​ឲ្យ​តំបន់​នេះ​ថា “Nasopharynx”​។ នេះ​បើ​យោង​តាម​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​ប្រកាស​នា​ពេល​កន្លង​មក ។

ក​) រោគ​សញ្ញា​៖

នៅ​ដំណាក់កាល​ដំបូង ជំងឺមហារីក​ច្រមុះ ពុំ​ស្ដែង​នូវ​សញ្ញា​អ្វី​ដែល​គួរ​ឲ្យ​កត់សំគាល់​ទេ​។ រោគ​សញ្ញា​មួយ​ចំនួន​ដែល​តម្រូវ​ឲ្យ​អ្នកជំងឺ​មក​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ មាន​ដូច​ខាងក្រោម​៖

– មាន​ឡើង​កូន​កណ្តុល​នៅ​ក

– ឈាម​ច្រមុះ

– តឹង​ច្រមុះ​ភាគច្រើន​មួយ​ចំហៀង

– សណ្តាប់​មានការ​ធ្លាក់​ចុះ​នៅ​ត្រចៀក​ម្ខាង

– ហឹ​ង​ត្រចៀក

– ឈឺក្បាល

ខ​) មូលហេតុ​បង្ក​៖

មូលហេតុ​បង្ក​ឲ្យ​កើត​ជំងឺមហារីក​ច្រមុះ នៅ​មិន​ទាន់​ដឹង​ពិតប្រាកដ ប៉ុន្តែ​មាន​កត្តា​មួយ​ចំនួន​ដែល​ជំរុញ​ឲ្យ​កើត​មាន​ជំងឺ​នេះ ៖

– ទីតាំង​ភូមិសាស្ត្រ ដូច​ជា​ប្រទេស​ចិន​ភាគ​ខាងត្បូង ឬ​អាស៊ី​ខាងកើត

– ការ​បរិភោគ​អាហារ​ដែល​សម្បូរ​ជាតិ Nitrosamine : អាហារ​ដែល​មាន​កម្រិត​អំបិល​ខ្ពស់ ប្រលាក់​ហាល​ឲ្យ​ស្ងួត​រួច​អាំង (​សាច់ ឬ​ត្រី​)

– អ្នក​ប្រកប​របរ​ដែល​ទាក់ទង​ជាមួយ​ឈើ​-​ជាងឈើ

– Epstein-Barr Virus

– ប្រវត្តិ​ក្រុម​គ្រួសារ​ដែល​កើត​ជំងឺ​នេះ​(Nasopharyngeal Cancer)

គ​) ការ​ធ្វើ​រោគវិនិច្ឆ័យ​៖

– ការ​ឆ្លុះ​ដោយ​ម៉ាស៊ីន​អង់​ដូ​ស្គ​ប់ ប្រើ​កាំ​មេ​រ៉ា​ឆ្លុះ​ចូល​ក្នុង​ច្រមុះ​រហូត​ដល់​ផ្នែក​ខាងក្រោយ Nasopharynx

– ការ​ច្រិ​ប​សាច់ : ត្រូវ​ច្រិ​ប​សាច់​នៅ​ផ្នែក​ខាងក្រោយ​ច្រមុះ ដើម្បី​ធ្វើការ​ពិសោធន៍​កោសិកា​មហារីក Pathology and Immmuno-histo-chemistry

– ធ្វើ CT-Scan ឬ MRI

– Panendoscopy ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ