ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​មាន​ផ្ទៃពោះ កើត​អាកា​រៈ​មិន​ស្រួល​៣​នេះ កូន​ក្នុង​ផ្ទៃ​លូតលាស់​បាន​ល្អ​ណាស់

1 ថ្ងៃ មុន

ប្រសិនជា​អ្នក​ម្តាយ​កើត​មាន​អាកា​រៈ​មិន​ស្រួល​ទាំង​៣​ខាងក្រោម​នេះ មាន​ន័យ​ថា កូន​ក្នុង​ផ្ទៃ​លូតលាស់​បាន​ល្អ​ណាស់​។ តើ​មាន​អ្វី​ខ្លះទៅ? ក្នុង​ប៉ុន្មាន​ខែ​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ បើ​អ្នក​ម្តាយ​តែងតែ​កើត​មាន​អាកា​រៈ​ក្អួត មិនសូវ​ញ៉ាំ​អាហារ​បាន​ច្រើន ជា​រឿង​ធម្មតា​ទេ ព្រោះ​ជា​ការ​ចាញ់កូន​។ ដូចនេះ…

ប្រសិនជា​អ្នក​ម្តាយ​កើត​មាន​អាកា​រៈ​មិន​ស្រួល​ទាំង​៣​ខាងក្រោម​នេះ មាន​ន័យ​ថា កូន​ក្នុង​ផ្ទៃ​លូតលាស់​បាន​ល្អ​ណាស់​។ តើ​មាន​អ្វី​ខ្លះទៅ?

ក្នុង​ប៉ុន្មាន​ខែ​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ បើ​អ្នក​ម្តាយ​តែងតែ​កើត​មាន​អាកា​រៈ​ក្អួត មិនសូវ​ញ៉ាំ​អាហារ​បាន​ច្រើន ជា​រឿង​ធម្មតា​ទេ ព្រោះ​ជា​ការ​ចាញ់កូន​។ ដូចនេះ អ្នក​ម្តាយ​មិន​ចាំបាច់​បារម្ភ​ខ្លាំង​ទេ ព្រោះ​មិន​ប៉ះពាល់​ដល់​ការ​លូតលាស់​របស់​កូន​ក្នុង​ផ្ទៃ​ឡើយ​។

ក្នុង​ពេល​ដែល​ជិត​ដល់​ខែ​សម្រាល អ្នក​ម្តាយ​អាច​នឹង​ចូល​បន្ទប់ទឹក​ច្រើន ព្រោះ​តែង​មាន​អារម្មណ៍​ថា​ចង់​បត់ជើងតូច​។ អាកា​រៈ​នេះ​ក៏​ធម្មតា​ដែរ ព្រោះ​ពេល​ដែល​ជិត​គ្រប់​ខែ កូន​ក្នុង​ផ្ទៃ​អាច​ធំ​ខ្លាំង ដោយ​អាច​សង្កត់​ត្រូវ​ប្លោក​នោម ធ្វើ​ឲ្យ​អ្នក​តែងតែ​ចង់​ចូល​បន្ទប់​ទឹកជា​និច្ច​។

ក្នុង​ពេល​ដែល​ជិត​គ្រប់​ខែ អ្នក​ម្តាយ​អាច​ឈឺចង្កេះ ឈឺ​ជើង ឬ​ហើមជើង​ជាដើម​។ អាកា​រៈទាំង​នេះ​ប្រាប់​អ្នក​ម្តាយ​ថា​រាង​កាយ​កំពុង​តែ​ខ្វះ​កាលស្យូម​។ ដូចនេះ អ្នក​ម្តាយ​គួរតែ​ស្រូ​ក​យក​កាលស្យូម​ឲ្យ​បាន​គ្រប់គ្រាន់ ទើប​កូន​ក្នុង​ផ្ទៃ​លូតលាស់​បាន​ល្អ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ