ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម សុខ ពុទ្ធិ​វុ​ធ ប្រគល់​សញ្ញាបត្រ​ជូននិស្សិត​សាកលវិទ្យាល័យ​ពុ​ទ្ឋិ​សាស្ត្រ ចំនួន ៣១៩ នាក់

8 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សាកលវិទ្យាល័យ ពុទ្ធិ​សាស្ត្រ បាន​រៀបចំ​កម្មវិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​សរុប ៣១៩​នាក់ ដែល​បាន​បញ្ចប់​ការ​សិក្សា ដែល​ប្រព្រឹត្ត​ទៅ​នៅ រាជ​បណ្ឌិតសភា​កម្ពុជា អគារ​ខេ​មរ​វិទូ…

រាជធានី​ភ្នំពេញ ៖ សាកលវិទ្យាល័យ ពុទ្ធិ​សាស្ត្រ បាន​រៀបចំ​កម្មវិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​សរុប ៣១៩​នាក់ ដែល​បាន​បញ្ចប់​ការ​សិក្សា ដែល​ប្រព្រឹត្ត​ទៅ​នៅ រាជ​បណ្ឌិតសភា​កម្ពុជា អគារ​ខេ​មរ​វិទូ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ ក្រោម​អធិបតីភាព ឯកឧត្តម សុខ ពុទ្ធិ​វុ​ធ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សាកលវិទ្យាល័យ ពុ​ទ្ឋិ​សាស្ត្រ ។

ថ្លែង​ក្នុង​ពិធី​នេះ ឯកឧត្តម ប្រធាន​ក្រុមប្រឹក្សាភិបាល​សាកលវិទ្យាល័យ ពុ​ទ្ឋិ​សាស្ត្រ បាន​មាន​ប្រសាសន៍​ថា «​និស្សិត​ជ័យ​លា​ភី​ថ្ងៃនេះ គឺជា​មូលធន​មនុស្ស​ដ៏​សំខាន់​ដែល​រាជរដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​និង​កំពុង​ត្រូវការ​ជា​ចាំបាច់ ដូចដែល​មាន​ចែង​នៅ​ក្នុង​យុ​ទ្ឋ​សាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី ១ ដើម្បី​កំណើន​ការងារ សមធម៌ ប្រ​សិ​ទ្ឋ​ភាព និង​ចីរភាព កសាង​មូលដ្ឋាន​គ្រឹះ​ឆ្ពោះទៅ​សម្រេច​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ ២០៥០» ។

ការ​ខិតខំ​ប្រឹងប្រែង​សិក្សា​បូក​រួម​ទាំង​ការ​តាំងចិត្ត​ដ៏​មោះមុត​ដែល​និស្សិត​របស់​យើង​បាន​ចំណាយ​ទាំង​ពេលវេលា និង​កម្លាំងកាយ​ចិត្ត ដើម្បី​សម្រេច​ក្ដី​ស្រមៃ​របស់​ពួក​គេ គឺ​សុទ្ធតែ​ជាស​មិ​ទ្ឋ​ផល​ដែល​គួរ​ឱ្យ​កោតសរសើរ​សម្រាប់​ពួក​គេ​ក្នុង​នាម​ជា​និស្សិត​ជ័យ​លា​ភី ។

លើស​ពី​នេះ​ទៀត ការ​បង្កើត​កម្មវិធី​នេះ​ឡើង គឺជា​ការ​បោះ​ជំហាន​ទៅ​មុខ​មួយ​ជំហាន​ទៀត ឆ្ពោះទៅ​កាន់ការ​ចាប់ផ្ដើម​នៅ​ក្នុង​អាជីព​ការងារ​ដែល​សង្គម​កំពុង​ត្រូវការ​នូវ​ធនធានមនុស្ស ដើម្បី​ការ​អភិវឌ្ឍន៍​នៅ​ក្នុង​ប្រទេស​របស់​យើង ។

និស្សិត​ដែល​បាន​បញ្ចប់​ការ​សិក្សា និង​មាន​វត្តមាន​ក្នុង​ពី​ធី​ប្រគល់​សញ្ញាបត្រ​នេះ គឺជា​សរសៃឈាម​ដ៏​រឹង​មាំ​ក្នុង​ការ​ពង្រឹងគុណភាព ទាំង​ផ្នែក​វិទ្យាសាស្ត្រ​សុខាភិបាល និង​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា ជូន​ដល់​ប្រជាជន​កម្ពុជា​ទាំងមូល និង​អាច​នាំ​យកស​មិ​ទ្ឋ​ផល​ជោគជ័យ​នៅ​ពេល​នេះ​ជា​ប្រយោជន៍​សម្រាប់​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ទៅ​ថ្ងៃ​មុខ ។

ឯកឧត្តម បាន​មាន​ប្រសាសន៍​កោតសរសើរ​ដល់​ថ្នាក់ដឹកនាំ​គ្រប់​រូប សាស្ត្រាចារ្យ និង​បុគ្គលិក​ទាំងអស់ នៃ​សាកលវិទ្យាល័យ​ពុ​ទ្ឋិ​សាស្ត្រ​ដែល​បាន​ប្រឹងប្រែង​បណ្តុះបណ្តាល​ប្រកបដោយ​គុណភាព និង​ចីរភាព ដល់​សិស្ស​និស្សិត​គ្រប់​ៗ​រូប​ក្លាយជា​ធនធាន​ដ៏​មាន​សក្តានុពល​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ ស្រប​តាម​គុណ​តម្លៃ​សាកលវិទ្យាល័យ ពុ​ទ្ឋិ​សាស្ត្រ គោរព​ខ្លួនឯង គោរព​អ្នក​ដទៃ អភិវឌ្ឍ​សង្គម ៕ អត្ថបទ​សហការ