កូនអើយខំរៀន (បទកាកគតិ)


-កូនអើយខំរៀន ចំណេះរបៀន ជាស្ពានចំលង
ចោរលួចមិនបាន ដូចទ្រព្យធនផង កូនប្រាថ្នាប៉ង
ឱ្យបានសំរេច ។
-ម៉ែឪកូនផ្តាំ កូនត្រូវចងចាំ ចាំហើយកុំភ្លេច
ម៉ែឪកូនប្រាប់ ត្រាប់កុំកែគេច ពេលបានសំរេច
នោះហើយជាកេរ ។
-កូនអើយខំរៀន ស្តាប់ការទូន្មាន គ្រូប្រៀនស្តីជេរ
ចង់ឱ្យកូនចេះ ចំណេះសព្វមេ កូនកុំគេចកែ
ព្យាយាមរាល់ថ្ងៃ ។
-ម៉ែឪកូនផ្តាំ បើកូនចងចាំ ត្រាប់គ្រប់សេចក្តី
សង្ឃឹមថ្ងៃមុខ កូនមានតំលៃ បានផលកំរៃ
ព្រោះកូនចេះដឹង ។
-កូនអើយខំរៀន ម៉ែឪទូន្មាន ខ្លីៗប៉ុណ្ណឹង
ចង់ឱ្យកូនខ្ពស់ សមយសកូនប្រឹង ម៉ែឪសូន្យឈឹង
ក៏បិទភ្នែកជិត ។
-ម៉ែឪកូនផ្តាំ ប្រុសស្រីចងចាំ ចាំហើយរិះគិត
កុំដើរផ្លូវខុស យកពាលជាមិត្ត ទំរាំចេះគិត
ហួសពេលហើយកូន ៕
និពន្ធដោយលោកវរសេនីយ៌ឯក ហេង សម្បត្តិ

កំណាព្យ

Sponsored News

១១:១១ | ក្នុងស្រុក

លក់ដាច់ខ្លាំងសាហាវអតិថិជនពេញៗហាង ព្រោះតម្លៃផ្អើលទីផ្សារ 279$ តែសមត្ថភាពលំដាប់ A អេមមួយកំប្លេ ថតស្អាតបែប AI បួនគ្រាប់ទំហំ 48MP RAM ក៏ធំ 8GB ROM ក៏ធំ 128GB ថ្មក៏ខ្លាំង 5000mAh (មានវីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ