ប្រតិភូក្លិបអ្នកកាសែតកម្ពុជា ធ្វើទស្សនកិច្ច “ភូមិកំណើតព្រិល” នៅខេត្តហៃឡុងជាំង
ខេត្តហៃឡុងជាំង, ប្រទេសចិន ៖ លោក ពុយ គា បានដឹកនាំគណៈប្រតិភូ ក្លិបអ្នកកាសែតកម្ពុជា ធ្វើទស្សនកិច្ច នៅភូមិកំណើតព្រិល…
ខេត្តហៃឡុងជាំង, ប្រទេសចិន ៖ លោក ពុយ គា បានដឹកនាំគណៈប្រតិភូ ក្លិបអ្នកកាសែតកម្ពុជា ធ្វើទស្សនកិច្ច នៅភូមិកំណើតព្រិល…
ខេត្តហៃឡុងជាំង, ប្រទេសចិន ៖ លោក ពុយ គា បានដឹកនាំគណៈប្រតិភូ ក្លិបអ្នកកាសែតកម្ពុជា ធ្វើទស្សនកិច្ច នៅភូមិកំណើតព្រិល នៅភាគឦសាន នៃប្រទេសចិន ថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ។
ភូមិដែលជាបណ្តុំផ្ទះទឹកកក ត្រូវបានគេដាក់ឈ្មោះថា “ទីក្រុងព្រិល” ដែលគ្របដណ្តប់ដោយទឹកកក កម្រាស់ជាង២ម៉ែត្រ និងមានសីតុណ្ហភាពត្រជាក់ខ្លាំងរហូតដល់ (-៥០) អង្សារ។ រដូវកាលធ្លាក់ព្រិល មានរយៈពេល៣ខែ ចាប់ពីខែវិច្ឆិកា ដល់មករា ។
រហូតមកដល់បច្ចុប្បន្ន មានអ្នកភូមិជាម្ចាស់ស្រុក ជាង១០០គ្រួសារប៉ុណ្ណោះ ដែលនៅបន្តរក្សាកម្មសិទ្ធិដីធ្លី និងផ្ទះសម្បែង ហើយរកប្រាក់ចំណូលបានខ្ពស់ពីវិស័យទេសចរណ៍ ខណៈរដ្ឋាភិបាល មិនអនុញ្ញាត្តឲ្យពលរដ្ឋចិនផ្សេងទៀត មកកាន់កាប់ដីធ្លី ក្រៅពីប្រកបអាជីវកម្មឡើយ ។
ឆ្នាំមុន រយៈពេល១០៣ថ្ងៃ ទីក្រុងព្រិលមួយនេះ ទទួលបានភ្ញៀវទេសចរ ១.៤៦ លាននាក់។ ភ្ញៀវទេសចរភាគច្រើន ជាពលរដ្ឋចិន រីឯទេសចរបរទេស ច្រើនមកពីអាស៊ីអាគ្នេយ៍ ជាពិសេសមកពីប្រទេសម៉ាឡេស៊ី និងសិង្ហបុរី។ នេះបើយោងតាមលោក Feng Huiqiang ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ឧស្សាហកម្មទេសចរណ៍ព្រៃឈើ ខេត្ត Heilongjiang ។
ក្រៅពីវប្បធម៌ទឹកកក និងព្រិល លក្ខណៈពិសេសដ៏លេចធ្លោបំផុតរបស់ទីក្រុងនេះ គឺវប្បធម៌កាប់ព្រៃឈើដោយអ្នកភូមិ បានវិវត្តន៍ពីអ្នកកាប់ឈើទៅជាអ្នកការពារព្រៃឈើ រហូតក្លាយជាអ្នកមានដោយជំនាញទេសចរណ៍ ទីក្រុងព្រិល (China’s Snow Town) ស្ថិតនៅក្នុងខេត្ត Heilongjiang ។
ជម្រាបដែរថា តបតាមការអញ្ជើញសមាគមអ្នកសារព័ត៌មានចិន គណៈប្រតិភូក្លិបអ្នកកាសែតកម្ពុជា បានធ្វើដំណើរទស្សនកិច្ចការងារខេត្តចំនួន២របស់ចិន គឺខេត្ត Heilongjiang ចាប់ពីថ្ងៃទី២៤-២៧ ខែវិច្ឆិកា នឹងជួបពិភាក្សាការងារជាមួយមន្ត្រីក្នុងតំបន់ ទស្សនាប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក គម្រោងបច្ចេកវិទ្យាខ្ពស់ និងឧទ្យានវប្បធម៌ព្រិល។ បន្ថែមពីនោះ ចាប់ពីថ្ងៃទី២៨-២៩ ខែវិច្ឆិកា គណៈប្រតិភូ នឹងបន្តទៅខេត្តយូណាន ដោយអញ្ជើញជួបពិភាក្សាជាមួយថ្នាក់ដឹកនាំសមាគមអ្នកសារព័ត៌មានទូទាំងប្រទេសចិន ៕










ចែករំលែកព័តមាននេះ