ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះ​មិន​ឈ្នះ​ម្កុដ តែ ហ្វី​យ៉ា​តា ឈ្នះ​ចិត្ត​អ្នកគាំទ្រ​កម្ពុជា​ក្នុង​ការ​ប្រកួត Miss Universe

3 ម៉ោង មុន
  • ភ្នំពេញ

កម្មវិធី​ប្រឡង​បវរកញ្ញា Miss Universe បាន​បិទ​បញ្ចប់​ហើយ ​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២៥ ដោយនៅ​ក្នុង​នោះ​ម្ចាស់​ម្កុដ​បាន​ទៅ​លើ​ទៅ​បេក្ខភាព​បវរកញ្ញា​មក​ពី​ប្រទេសម៉ិចស៊ិក​កូ ។ យ៉ាងណា​បើ​ទោះបីជា…

កម្មវិធី​ប្រឡង​បវរកញ្ញា Miss Universe បាន​បិទ​បញ្ចប់​ហើយ ​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២៥ ដោយនៅ​ក្នុង​នោះ​ម្ចាស់​ម្កុដ​បាន​ទៅ​លើ​ទៅ​បេក្ខភាព​បវរកញ្ញា​មក​ពី​ប្រទេសម៉ិចស៊ិក​កូ ។


យ៉ាងណា​បើ​ទោះបីជា ហ្វី​យ៉ា​តា បវរកញ្ញា​តំណាង​កម្ពុជា​មិន​បាន​គ្រង​ម្កុដ និង​បាន​ឆ្លង​ទៅ​វគ្គ​Top ជ្រៅ​ក៏​ដោយ ប៉ុន្តែ​សម្រាប់​ការ​ចូលរួម​ប្រកួត​របស់​នាង​នា​ពេល​នេះ ​ពិតជា​ធ្វើ​អោយ​ទស្ស​និក ជា​ពិសេស​ អ្នកគាំទ្រ​របស់​នាង​មាន​មោទនភាព​យ៉ាង​ខ្លាំង ។

ហ្វី​យ៉ា​តា បាន​បង្ហាញ​សកម្មភាព​នៅ​ក្នុង​ការ​ប្រកួត​វគ្គ​នីមួយ​ៗ​បាន​យ៉ាង​ល្អ ជា​ពិសេស​នោះ​ ការ​បង្ហាញ​ឈុត​តំណាង​ជាតិ​យ៉ាង​ស្រស់​ស្អាត និង​ទាក់ទាញ​ពី​មហាជន ។ ការ​ចូលរួម​របស់ហ្វី​យ៉ា​តា នា​ពេល​នេះ បើ​ទោះបី​មិន​បាន​ឈ្នះ ប៉ុន្តែ​នាង​បាន​បង្ហាញ​ទង់ជាតិ​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ​ដ៏​ធំ​មួយ​នេះ​ជាមួយនឹង​មោទនភាព ។

ហ្វី​យ៉ា​តា ក៏​បាន​បង្ហាញ​ភាព​ក្លាហាន​នៅ​ក្នុង​ការ​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​មួយ​នេះ​នៅ​លើ​ទឹកដី​ថៃ ដោយ​មិន​បារម្ភ​ពី​សុវត្ថិភាព ក្នុង​ពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​មាន​ជម្លោះ​ជាមួយ​ថៃ ។ យ៉ាងណា​ក្រោយ​ចប់​ការ​ប្រកួត ហ្វី​យ៉ា​តាបាន​សម្តែង​ការ​សុំ​ទោស​ដល់​ទស្សនិកជន ​ដែល​នាង​មិន​អាច​ឈ្នះ ហើយ​នាង​ក៏​បាន​អរគុណ​ដល់​អ្នកគាំទ្រ​កម្ពុជា​ទាំងអស់​ផង​ដែរ ។

ជា​ការ​កត់សម្គាល់​ មុន​ចេញ​ទៅ​ប្រកួត ថៃ នារី​សុ​ជា ឬ ហ្វី យ៉ា​តា បាន​បញ្ជាក់​ថា នាង​មិន​បារម្ភ​ពី​ការ​ជួប​បញ្ហា​ប្រឈម ឬ​មិន​ជួប​នោះ​ឡើយ ពោល​នាង​បាន​តាំង​ចិត្តនឹង​នាំ​យក​ទង់ជាតិ​កម្ពុជា​បង្ហាញ​លើ​ឆាក​អន្តរជាតិ ដោយ​មិន​អាច​ខកខាន​បាន​នោះ​ឡើយ ។

តាម​រយៈ​កិច្ច​សម្ភាសន៍​ក្នុង​កម្មវិធី​របស់​ស្ថានីយទូរទស្សន៍​ក្នុងស្រុក អ្នក​នាង ហ្វី​យ៉ា​តា បាន​រៀបរាប់​ថា ៖ «​ចាប់តាំងពី​ចូល​មក​ប្រកួត​យើង​ដឹង​ហើយ​ថា​ កម្មវិធី​នឹង​ប្រព្រឹត្ត​នៅ​ប្រទេស​ណា ហើយ​ខ្ញុំ​តែងតែ​ប្រាប់​ខ្លួនឯង​ថា បើសិនជា​ខ្ញុំ​ឈ្នះ​ម្កុដ ឆាក​អន្តរជាតិ​ទាំងមូល​អត់​អាច​ខ្វះ​ទង់ជាតិ​របស់​ប្រទេស​កម្ពុជា​យើង​បាន​ទេ ហើយ​ពាក្យ​នឹង​គឺ​នៅ​ក្នុង​ខួរក្បាល​ខ្ញុំ​វិល​ទៅ​វិល​មករ​ហូត​។

ហើយ​ពេល​នេះ ខ្ញុំ​អាច​ឈ្នះ​បាន​មកុដ​តំណាង​ឱ្យ​ប្រទេស​កម្ពុជា​ហើយ ហេតុ​អី​បាន​ខ្ញុំ​អត់​អាច​យក​ទង់ជាតិ​ខ្មែរ​យើង​ទៅ​លើ​ឆាក​នឹង​បាន អ៊ីចឹង​ខ្ញុំ​គិត​ថា ទោះបីជា​មាន​ឧបសគ្គ​ធំ​នៅ​ខាង​មុខ ឬ​ក៏​មិន​មាន ឬ​ណា​យ៉ាងណា​ក៏​ដោយ តែ​ការ​ប្ដេជ្ញា​ចិត្ត​របស់ខ្ញុំ​ដែល​ត្រូវ​យក​ទង់ជាតិ​កម្ពុជា​ទៅ​លើ​ឆាក​អន្តរជាតិ​ត្រូវ​តែ​បន្ត​។

ម្យ៉ាងទៀត ខ្ញុំ​ក៏​ទទួល​បាន​ដំណឹង​ពី ND ផ្ទាល់ ដែល​បាន​ពិភាក្សា​ជាមួយ​ខាង​កម្មវិធី​អន្តរជាតិ ហើយ​ខាង​កម្មវិធី MU ក៏​ផ្ដាំ​ទៅ ND កម្ពុជា​វិញ​ថា គេ​មិន​ចង់ឱ្យ​បាត់បង់​បេក្ខភាព​ពី​ប្រទេស​ណាមួយ​ទេ គឺ​គេ​ចង់​ស្វាគមន៍​យើង ឱ្យ​យើង​ទៅ​ប្រកួត​ទាំងអស់​គ្នា​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ