ស្តារបាកស៍ សាទរខួប ១០ឆ្នាំ នៅកម្ពុជា !
- ភ្នំពេញ
សមិទ្ធផលមួយទសវត្សរ៍នៃវឌ្ឍនភាព វិស័យកាហ្វេ សហគមន៍ និងការភ្ជាប់ទំនាក់ទំនង ទូទាំងព្រះរាជាណាចក្រកម្ពុជា ។ ព្រះរាជាណាចក្រកម្ពុជា, ថ្ងៃទី ២១ ខែវិច្ឆិកា…
សមិទ្ធផលមួយទសវត្សរ៍នៃវឌ្ឍនភាព វិស័យកាហ្វេ សហគមន៍ និងការភ្ជាប់ទំនាក់ទំនង ទូទាំងព្រះរាជាណាចក្រកម្ពុជា ។ ព្រះរាជាណាចក្រកម្ពុជា, ថ្ងៃទី ២១ ខែវិច្ឆិកា…
សមិទ្ធផលមួយទសវត្សរ៍នៃវឌ្ឍនភាព វិស័យកាហ្វេ សហគមន៍ និងការភ្ជាប់ទំនាក់ទំនង ទូទាំងព្រះរាជាណាចក្រកម្ពុជា ។
ព្រះរាជាណាចក្រកម្ពុជា, ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៥ ៖ ថ្ងៃនេះ ស្តារបាកស៍ បានប្រារព្វខួប ១០ឆ្នាំនៅកម្ពុជា ដើម្បីអបអរសាទរវត្តមានរបស់ខ្លួនរយៈពេលមួយទសវត្សរ៍កន្លងមក ប្រកបដោយសមិទ្ធផលនិងវឌ្ឍនភាព ក្នុងវិស័យកាហ្វេ និងសកម្មភាពលើកកម្ពស់សហគមន៍នានាទូទាំងប្រទេស ។ ចាប់តាំងពីការបើកហាងស្តារបាកស៍ដំបូងរបស់ខ្លួននៅរាជធានីភ្នំពេញក្នុងឆ្នាំ ២០១៥ ក្រោមការដឹកនាំរបស់ Coffee Concepts (Cambodia) Limited ដែលជាក្រុមហ៊ុនមានអាជ្ញាប័ណ្ណគ្រប់គ្រងស្លាកសញ្ញាស្តារបាកស៍ និងជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Hong Kong Maxim’s Group ស្តារបាកស៍ បានពង្រីកខ្លួនដល់ ៥៧ ហាង នៅ ៨ ខេត្តក្រុង ទូទាំងប្រទេស ហើយបានក្លាយជាកន្លែងទី៣ ដ៏ពេញនិយម សម្រាប់ប្រជាជនកម្ពុជាក្នុងសហគមន៍ជួបជុំគ្នា ដោយមានដៃគូឆុងកាហ្វេជាង ៥០០នាក់ ពាក់អៀម បៃតងរង់ចាំបម្រើសេវាកម្មជូនប្រកបដោយមោទនភាព ។

ក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Brian Niccol នាយកប្រតិបត្តិក្រុមហ៊ុន ស្តារបាកស៍ មកកាន់ កម្ពុជាសម្រាប់ព្រឹត្តិការណ៍ដ៏សំខាន់ នេះ លោកបានអះអាងសារជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការបន្តវិនិយោគនៅទីផ្សារកម្ពុជាអោយកាន់តែយូរអង្វែង ។ ដោយមានការចូលរួមពីលោក Michael Wu នាយកគ្រប់គ្រង Maxim’s Caterers Limited ដែលជាដៃគូសហការក្នុងតំបន់របស់ ស្តារបាកស៍ ដ៏រឹងមាំ បានភ្ជាប់ទំនាក់ទំនងជាមួយដៃគូ ដែលបានបង្កើតដំណើររួមគ្នាជាមួយ ស្តារបាកស៍ នៅកម្ពុជា និងប្រារព្ធខួប ១០ ឆ្នាំជាមួយគ្នា ។
លោក Niccol បានមានប្រសាសន៍ថា ៖ «ការប្រារព្ធខួប ១០ ឆ្នាំ នៅក្នុងប្រទេសកម្ពុជា គឺមិនមែនត្រឹមតែជាការអបអរសាទរ សម្រាប់ពេលវេលាមួយទសវត្សរ៍ប៉ុណ្ណោះទេ តែវាជាការបង្ហាញពីទំនាក់ទំនងរបស់យើងជាមួយដៃគូឆុងកាហ្វេ អតិថិជន និងសហគមន៍ ។ ភាពជោគជ័យរបស់យើង កើតចេញពីដៃគូដែលមានអាជ្ញាប័ណ្ណយូរអង្វែងរបស់យើងគឺ Coffee Concepts (Cambodia) Limited ដែលឆ្លុះបញ្ចាំងពីបេសកកម្ម និងគុណតម្លៃរបស់យើងយ៉ាងពិតប្រាកដ ។ តាមរយៈកិច្ចសហការនេះ យើងបានបង្កើតបទពិសោធន៍កាហ្វេ ស្តារបាកស៍ ដ៏អស្ចារ្យមួយ ដែលផ្សារភ្ជាប់នូវវប្បធម៌កាហ្វេក្នុងស្រុកជាមួយ ស្របពេលដែលយើងបន្តលើកតម្កើងអត្ថន័យកាហ្វេក្នុងប្រទេសកម្ពុជាអោយកាន់តែពិសេសថែមមួយកម្រិតទៀត ។ ការលាយបញ្ចូលគ្នារវាងម៉ាកយីហោពិភពលោក និងវប្បធម៌ក្នុងស្រុក ធ្វើឱ្យភាពជាដៃគូរបស់យើងមានអានុភាពនៅពេលយើងសម្លឹងមើលទៅជំពូកបន្ទាប់នៃការរីកចម្រើនរបស់យើង» ។


ការលើកកម្ពស់វិស័យកាហ្វេ និងវប្បធម៌នៅកម្ពុជា
អស់រយៈពេលមួយទសវត្សរ៍មកនេះ ស្តារបាកស៍កម្ពុជា បានដើរតួយ៉ាងសំខាន់ក្នុងការតាក់តែងគោលដៅវប្បធម៌កាហ្វេសម័យទំនើបសម្រាប់ទីផ្សារកម្ពុជា តាមរយៈការជម្រុញលើកកម្ពស់បទពិសោធន៍កាហ្វេតាមរយៈ ប្រភេទភេសជ្ជៈ អេសប្រេសសូ សិល្បៈនៃការឆុងកាហ្វេ និងការប្ដេជ្ញាខ្ពស់ចំពោះគុណភាព ។
ក្នុងការសាទរខួប ១០ ឆ្នាំ នៃសមិទ្ធផលនៅកម្ពុជា ក្រុមហ៊ុនក៏បានធ្វើការសម្ពោធ សាខាទី ៥០ របស់ខ្លួនកាលពីខែកុម្ភៈ ហៅថា Starbucks Reserve™ Diamond ដែលមានទីតាំងនៅទីក្រុងកោះពេជ្រ ។ សាខាមួយនេះ គឺជាសាខា មួយក្នុងចំណោមសាខា Starbucks Reserve™ ទាំងបី ដែលមានវត្តមាននៅកម្ពុជា ។ តាមរយៈការផ្សារភ្ជាប់រវាងសិល្បៈរចនាបែបខ្មែរ ដែលបំផុសគំនិតចែញពីស្ថាបត្យកម្មនៅកម្ពុជា សាខាមួយនេះបានរួមចំណែកឆ្លុះបញ្ចាំងពីវប្បធម៌ដ៏ផូរផងរបស់កម្ពុជា ស្របនឹងបទពិសោធន៍កាហ្វេដ៏ប្រណីតនៃ Starbucks Reserve ផងដែរ ។
ក្រុមហ៊ុនក៏បានសម្ពោធនូវហាង Drive-Thru ទីមួយរបស់ខ្លួន នៅឆ្នាំ ២០២២ ដែលនាំមកនូវភាពងាយស្រួលជាងមុនសម្រាប់អតិថិជន ស្តារបាកស៍ នៅកម្ពុជាផងដែរ ។ ប្រទេសកម្ពុជា ក៏ជាម្ចាស់ ពានរង្វាន់ 2025 Greener Store of the Year ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក គឺសាខា ស្តារបាកស៍ ផ្សារត្រីកំពត ។ ហាងមួយនេះ បានឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរបស់ ស្តារបាកស៍ ក្នុងការបង្កើតទីកន្លែងពិសេសមួយដែលជម្រុញលើកកម្ពស់ទំនាក់ទំនង និងការយកចិត្តទុកដាក់ចំពោះសហគមន៍ និងភពផែនដី តាមរយៈការភ្ជាប់ខ្លួនជាមួយនឹងធនធានសំខាន់ៗដូចជា ការបង្ហាញពីការសន្សំសំចៃទឹកភ្លើង ការប្រើប្រាស់សម្ភារៈដែលបានកែច្នៃឡើងវិញ និងការអនុវត្តការកាត់បន្ថយនូវកាកសំណល់រឹង ។
លោក Michael Wu ប្រធាន និងនាយកគ្រប់គ្រង ក្រុមហ៊ុន Maxim’s Caterers Limited បានមានប្រសាសន៍ថា ៖ «វប្បធម៌កាហ្វេនៅកម្ពុជាបានពិតជាបានរីកលូតលាស់គួរឱ្យកត់សម្គាល់ ហើយយើងពិតជាមានមោទនភាពដែលបានក្លាយជាចំណែកមួយនៃដំណើរវិវត្តនេះ ក្នុងការលើកស្ទួយអរិយធម៌កាហ្វេក្នុងស្រុក អមជាមួយនឹងការផ្ដល់ជូននូវភេសជ្ជៈដែលធ្វើឡើងដោយស្នាដៃអ្នកឆុងកាហ្វេ ដើម្បីក្លាយជា កន្លែងទី ៣ (third place) សម្រាប់ស្វាគមន៍អតិថិជនគ្រប់រូប ដែលឆ្លុះបញ្ចាំងពីបទពិសោធកាហ្វេជាសកលរបស់យើង រួមជាមួយនឹងដំណើររសកាហ្វេដ៏ផូរផង់នៅកម្ពុជា ។ ជាមួយនឹងចំនួនកើនឡើងជាបន្តបន្ទាប់នៃ សមាជិក Starbucks Rewards ស្តារបាកស៍កម្ពុជា បានក្លាយខ្លួនជាចំណែកមួយនៃការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ដែលជាទីកន្លែងមួយសម្រាប់ភ្ជាប់ទំនាក់ទំនង ចែករំលែក និងទទួលបានអារម្មណ៍កក់ក្តៅផងដែរ» ។
ការផ្តល់ឱកាសដល់ដៃគូឆុងកាហ្វេ និងអនាគតអ្នកដឹកនាំ
ភាពជោគជ័យរបស់ស្តារបាកស៍នៅកម្ពុជាអាចសម្រេចបានដោយការចូលរួមពីដៃគូគ្រប់រូបនៅក្នុងក្រុមហ៊ុន ។ មកត្រឹមថ្ងៃនេះ ដៃគូឆុងកាហ្វេជាងពាក់កណ្តាលនៅ ស្តារបាកស៍កម្ពុជា សុទ្ធតែជាអ្នកជំនាញឆុងកាហ្វេ (Coffee Master) ដែលពាក់អៀមពណ៌ខ្មៅ តំណាងឱ្យចំណេះដឹងផ្នែកកាហ្វេដ៏ជ្រាលជ្រៅ ការតាំងចិត្ត និងទំនាក់ទំនងជាមួយនឹងសហគមន៍របស់ពួកគាត់ ។
សម្រាប់ដៃគូ (បុគ្គលិក) របស់ស្តារបាកស៍ទាំងអស់ កន្លែងឆុងកាហ្វេ គឺលើសពីកន្លែងការងារទៅទៀត វាក៏ជាទីកន្លែងសម្រាប់រៀនសូត្រ ដឹកនាំ និងរីកលូតលាស់។ ស្តារបាកស៍កម្ពុជា តែងតែផ្ដល់ជូននូវឱកាសជាបន្តបន្ទាប់ដើម្បីពង្រឹងនូវសមត្ថភាពភាពជាអ្នកដឹកនាំ តាមរយៈការបណ្ថុះបណ្ដាល និងគំនិតផ្ដួចផ្ដើមទាក់ទងនឹងការអភិវឌ្ឍជំនាញ តាមកម្មវិធីដូចជា វគ្គបណ្ដុះបណ្ដាលផ្នែកឆុងកាហ្វេមូលដ្ឋាន និងជំនាញជាអ្នកដឹកនាំថែមទៀត។
ក្រោមការប្ដេជ្ញាចិត្តដើម្បីផ្តល់នូវអនាគតល្អប្រសើរសម្រាប់ដៃគូទាំងអស់ ស្តារបាកស៍កម្ពុជា បានចូលរួមចំណែកបណ្តុះបណ្តាលពួកគាត់អោយក្លាយជាអ្នកដឹកនាំសរុបជាង ២០០ នាក់មកហើយ តាមរយៈ ផែនការអភិវឌ្ឍន៍សមត្ថភាព ការជ្រោមជ្រែងគ្រប់ដំណាក់កាលការងាររបស់ពួកគាត់ ។ សកម្មភាពទាំងអស់នេះ បានជួយធានានូវការអភិវឌ្ឍនៃអ្នកដឹកនាំក្នុងវិស័យកាហ្វេកម្ពុជាជំនាន់ក្រោយឱ្យកាន់តែរីកលូតលាស់ជាមួយក្រុមហ៊ុន និងពាំនាំយកជាមួយនូវវប្បធម៌នៃការរៀនសូត្រ និងការបន្តអភិវឌ្ឍទៅមុខទៀត ។
លោក ប៉ោ លីម ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ខហ្វហ្វី ខនសិប (ខេមបូឌា) លីមីធីត បានមានប្រសាសន៍ថា ៖ «នៅស្តារបាកស៍ អ្វីៗទាំងអស់ដែលយើងអនុវត្ត គឺផ្តោតសំខាន់លើដៃគូឆុងកាហ្វេពាក់អៀមពណ៌បៃតងរ ។ ពួកយើងប្ដេជ្ញាចិត្តក្នុងការធ្វើឱ្យ ហាងកាហ្វេ ស្តារបាកស៍ក្លាយជាទីកន្លែងធ្វើការល្អបំផុតគ្មានគូប្រៀបនៅក្នុងទីផ្សារ ដោយពួកយើងពុំគ្រាន់តែមើលលើតួនាទីដែលពួកគាត់មានរៀងរាល់ថ្ងៃនោះទែ តែយើងឃើញពីសក្ដានុពលដែលពួកគាត់មានសម្រាប់ថ្ងៃអនាគត ។ ជាមួយនឹងអត្ថប្រយោជន៍ដែលល្អឥតខ្ចោះ និងឱកាសការងារដ៏ល្អប្រសើរ ពួកយើងពិតជាមានមោទនភាពណាស់ ដែលដៃគូចំនួន ៩ ក្នុងចំណោម ១០ នាក់មើលឃើញថា ស្តារបាកស៍ជាទីកន្លែងការងារដ៏ល្អមួយសម្រាប់ពួកគេ។ ការទទួលស្គាល់ទាំងនេះបានជម្រុញឱ្យយើងខិតខំប្រឹងប្រែងបន្តក្នុងការពង្រឹងសមត្ថភាពរបស់ដៃគូឱ្យរីកចម្រើន មានភាពជាអ្នកដឹកនាំ និងលូតលាស់ជាមួយគ្នា» ។
ការពង្រឹងសហគមន៍ទូទាំងប្រទេស
ក្នុងនាមជាហាងកាហ្វេក្នុងសហគមន៍មួយ ស្តារបាកស៍កម្ពុជាបានបន្តផ្តល់ជូនទៅកាន់សហគមន៍ និងដៃគូវិញតាមរយៈការបង្កើតឱកាសការងារ និងលើកម្ពស់សមត្ថភាពយុវជនក្នុងវិស័យនេះផងដែរ។ រយៈពេលជាងមួយទសវត្សរ៍មកនេះ ក្រុមហ៊ុនស្តារបាកស៍ និង មូលនិធិស្តារបាកស៍ បានសហការជាមួយអង្គការក្រៅរដ្ឋាភិបាល ដើម្បីជំរុញវិស័យអប់រំ ការពង្រឹងសមត្ថភាពយុវជន និងការរាប់បញ្ចូលបុគ្គលខ្វះខាត ។
ចាប់តាំងពីឆ្នាំ ២០១៨ មក ស្តារបាកស៍កម្ពុជា និងមូលនិធិស្តារបាកស៍ បានសហការជាមួយ អង្គការមូលនិធិអាស៊ី (The Asia Foundation) ដើម្បីលើកកម្ពស់អត្រាអក្ខរកម្ម និងការសិក្សាសម្រាប់យុវជនកម្ពុជា ការបណ្ដុះបណ្ដាលអ្នកផ្ដួចផ្ដើម និងអ្នកដឹកនាំជំនាន់ក្រោយ ។ ក្នុងភាពជាដៃគូជាមួយនឹងអង្គការ Pour un Sourire d’Enfant (PSE) ក្នុងការគាំទ្រការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ដើម្បីពង្រឹងសមត្ថភាពយុវជនសម្រាប់ឱកាសការងារនាពេលអនាគត តាមរយៈការស្ម័គ្រចិត្តចែករំលែកជំនាញដែលពាក់ព័ន្ធសំខាន់ៗពីដៃគូរបស់ស្តារបាកស៍ ។ បន្ថែមពីនេះទៀត តាមរយៈការធ្វើការយ៉ាងជិតស្និតជាមួយអង្គការភ្លែនអន្តរជាតិកម្ពុជា (Plan International Cambodia) ស្តារបាកស៍កម្ពុជា និងមូលនិធិស្តារបាកស៍ បានជួយឱ្យសហគ្រិនស្ត្រីវ័យក្មេង ចំនួន ២៣០រូប ទទួលបានចំណេះដឹង និងភាពជឿជាក់ក្នុងការបង្កើត និងពង្រឹងជំហអាជីវកម្មរបស់ពួកគេ។
ដើម្បីបំពេញតម្រូវការទឹកស្អាត និងអនាម័យក្នុងការរស់នៅ ស្តារបាកស៍កម្ពុជា និងមូលនិធិស្តារបាកស៍ បានសហការជាមួយនឹង Planet Water Foundation ដែលជាអង្គការក្រៅរដ្ឋាភិបាលផ្ដោតលើការផ្ដល់ជូនទឹកស្អាត និងដំណោះស្រាយអនាម័យទៅកាន់សហគមន៍ដែលខ្វះខាត។ ចាប់តាំងពីឆ្នាំ ២០១៧ មក ដៃគូស្តារបាកស៍ បានស្ម័គ្រចិត្តចូលរួមដំឡើងប៉មទឹកស្អាតចំនួន ១០ រួចហើយ ដែលភ្ជាប់ជាមួយប្រព័ន្ធចម្រោះទឹកស្អាតសម្រាប់បរិភាគ និងការអប់រំអនាម័យ ជូនដល់សិស្សនៅក្នុងតំបន់ជនបទ និងប្រជាពលរដ្ឋក្នុងសហគមន៍សរុបបានចំនួន ១៨ ០០០នាក់ ។
តាមរយៈកិច្ចសហការជាដៃគូយូរអង្វែង និងការស្ម័គ្រចិត្តពីដៃគូជាច្រើនឆ្នាំមកនេះ ស្តារបាកស៍កម្ពុជា បានបន្តបង្កើតការផ្លាស់ប្ដូរដ៏មានអត្ថន័យមិនត្រឹមតែក្នុងវិស័យកាហ្វេប៉ុណ្ណោះទេ តែថែមទាំងជួយក្នុងវិស័យអប់រំ សមធម៌ និងចីរភាពសម្រាប់សហគមន៍នៅទូទាំងព្រះរាជាណាចក្រកម្ពុជាទៀតផង ។
អំពីស្តារបាកស៍កម្ពុជា
ចាប់តាំងពីឆ្នាំ ១៩៧១ មក ក្រុមហ៊ុនកាហ្វេស្តារបាកស៍ បានប្ដេជ្ញាចិត្តធ្វើការជ្រើសរើស និងរំលីងគ្រាប់កាហ្វេអារ៉ាប៊ីកា ដែលមានគុណភាពខ្ពស់ប្រកបដោយគុណធម៌ ។ បច្ចុប្បន្ន ដោយមានហាងសរុបជាង ៤០ ០០០ ហាងទូទាំងសកលលោក ក្រុមហ៊ុន កាហ្វេស្តារបាកស៍ ជាក្រុមហ៊ុនឈានមុខគេជំនាញផ្នែករំលីងគ្រាប់កាហ្វេ និងជាអ្នកចែកចាយកាហ្វេអារ៉ាប៊ីកាទូទាំងពិភពលោក ។ តាមរយៈការប្ដេជ្ញាចិត្តយ៉ាងមោះមុតរបស់យើងក្នុងការពាំនាំមកនូវភាពល្អឥតខ្ចោះ និងគោលការណ៍ដ៏ច្បាស់លាស់ យើងនាំជូនមកនូវបទពិសោធន៍កាហ្វេស្តារបាកស៍ ពិសេសជាងគេមកជូនដល់អតិថិជនតាមរយៈកាហ្វេគ្រប់កែវ ។ ដើម្បីទទួលបាននូវបទពិសោធន៍ទាំងនេះ សូមធ្វើការស្វែងរកពួកយើងនៅគ្រប់បណ្ដាហាង ឬ តាមអនឡាញ តាមរយៈអាសយដ្ឋាន ៖ https://about.starbucks.com/ ឬ www.starbucks.com. ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ