ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហារីក​សុដន់​មិន​មក​ក្បែរ​ទេ​ ឱ្យ​តែ​អ្នក​ញ៉ាំ​ផ្លែ​ឈើ​នេះ

4 ម៉ោង មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​ផ្លែ​ឈើ​ទាំង​៤​ដែល​អាច​ការពារ​សុដន់​អ្នក​ឱ្យ​មាន​សុខភាព​ល្អ​។ តើ​មាន​ផ្លែ​ឈើ​អ្វី​ខ្លះទៅ? ផ្លែ​ប៉ោម​ក្រហម ទំពាំងបាយជូរ អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​នៅ​ក្នុង​បន្លែ និង​ផ្លែ​ឈើ​ដែល​មាន​សំបក​ក្រហម​មាន​សារធាតុ​ជា​ច្រើន​ដែល​អាច​ការពារ​អ្នក​មិន​ឱ្យ​មាន​ជំងឺមហារីក​សុដន់ ព្រោះ​វា​បាន​ហាមឃាត់​មិន​ឱ្យ​កោសិកា​មហារីក​រីក​ដុះដាល​ឡើយ ហើយ​នៅ​ក្នុង​ទំពាំងបាយជូរ​ពណ៌​ស្វាយ​ក៏​មាន​សារធាតុ​ទាំងនោះ​ដូច​គ្នា​។ ពពួក​ក្រូច…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​ផ្លែ​ឈើ​ទាំង​៤​ដែល​អាច​ការពារ​សុដន់​អ្នក​ឱ្យ​មាន​សុខភាព​ល្អ​។ តើ​មាន​ផ្លែ​ឈើ​អ្វី​ខ្លះទៅ?

ផ្លែ​ប៉ោម​ក្រហម ទំពាំងបាយជូរ

អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​នៅ​ក្នុង​បន្លែ និង​ផ្លែ​ឈើ​ដែល​មាន​សំបក​ក្រហម​មាន​សារធាតុ​ជា​ច្រើន​ដែល​អាច​ការពារ​អ្នក​មិន​ឱ្យ​មាន​ជំងឺមហារីក​សុដន់ ព្រោះ​វា​បាន​ហាមឃាត់​មិន​ឱ្យ​កោសិកា​មហារីក​រីក​ដុះដាល​ឡើយ ហើយ​នៅ​ក្នុង​ទំពាំងបាយជូរ​ពណ៌​ស្វាយ​ក៏​មាន​សារធាតុ​ទាំងនោះ​ដូច​គ្នា​។

ពពួក​ក្រូច

ពពួក​ក្រូច​ទាំងនេះ​មាន​ដូច​ជា ៖ ក្រូចឃ្វិច ក្រូចថ្លុង ក្រូច​ពោធិ៍​សាច់ ក្រូចឆ្មារ​ជាដើម បើ​អ្នក​អាច​បរិភោគ​ក្រូច​ទាំងនេះ​បាន នោះ​ជំងឺមហារីក​សុដន់​នឹង​មិន​មក​រក​អ្នក​ឡើយ ព្រោះ​នៅ​ក្នុង​ក្រូច​ទាំងនោះ​មាន​វីតាមីន​C ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​ថែម​ទាំង​អាច​ការពារ​អ្នក​មិន​ឱ្យ​មាន​ជំងឺមហារីក​ក្រពះ បំពង់ក និង​សួត​ទៀត​ផង​។

ផ្លែ​គី​វី

អ្នក​អាច​បរិភោគ​ផ្លែ​គី​វី​បាន ព្រោះ​នៅ​ក្នុង​ផ្លែ​នោះ​មាន​វីតាមីន​C​ច្រើន​ជាង​ក្រូច​ដល់​ទៅ​១២​ដង ហើយ​ច្រើន​ជាង​ផ្លែ​ប៉ោម​ដល់​ទៅ​៣​ដង និង​ទំពាំងបាយជូរ​៦០​ដង ដូចនេះ​នៅ​ពេល​ដែល​អ្នក​បរិភោគ​វា​រួច វា​នឹង​ជួយ​អ្នក​ឱ្យ​ចាក​ឆ្ងាយ​ពី​ជំងឺ​នេះ​ជា​មិន​ខាន​។

ផ្លែស្វាយ

អ្នក​វិទ្យាសាស្ត្រ​បាន​ស្រាវជ្រាវ​ឃើញ​ថា នារី​ដែល​បរិភោគ​ផ្លែស្វាយ​ច្រើន មិន​ងាយ​មាន​ជំងឺមហារីក​សុដន់​ឡើយ ដោយសារ​តែ​នៅ​ក្នុង​ផ្លែស្វាយ​មាន​សារធាតុ​ដែល​អាច​ការពារ​មិន​ឱ្យ​កោសិកា​មហារីក​ផ្សេង​ៗ​រីក​ដុះដាល់​ឡើង​មក​ឡើយ ដូចនេះ​អ្នក​នឹង​មិន​ងាយ​ប្រឈម​មុខ​នឹង​ជំងឺ​នេះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ