ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេះដូង​រឹង​មាំ សម្រស់​ក្មេង​វ័យ​៖ ហេតុផល៤​យ៉ាង​ដែល​ប្រេង​អូ​លីវ​ត្រូវ​តែ​មាន​ក្នុង​ផ្ទះបាយ​អ្នក​!

6 ម៉ោង មុន

នៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ ប្រេង​អូ​លីវ ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​អត្ថប្រយោជន៍​លើស​ពី​ការ​រំពឹង​ទុក​ក្នុង​ការ​ការពារ​ជំងឺ​រ៉ាំរ៉ៃ​ធ្ងន់ធ្ងរ​។ យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​បរទេស បានឱ្យ​ដឹង​ថា​លោក​វេជ្ជបណ្ឌិត​ដែល​ជា​អ្នកជំនាញ​ផ្នែក​ចំណីអាហារ និង​សុខភាព បាន​ចែករំលែក​នូវ​ព័ត៌មាន​សំខាន់​ៗ​អំពី​លក្ខណៈសម្បត្តិ​ពិសេស​របស់​ប្រេង​អូ​លីវ​នេះ ដែល​ប្រេង​ធម្មតា​គ្មាន​ដូច​ខាងក្រោម​នេះ​៖ ១. កាត់​បន្ថយ​កូ​ឡេ​ស្តេ​រ៉ុល…

នៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ ប្រេង​អូ​លីវ ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​អត្ថប្រយោជន៍​លើស​ពី​ការ​រំពឹង​ទុក​ក្នុង​ការ​ការពារ​ជំងឺ​រ៉ាំរ៉ៃ​ធ្ងន់ធ្ងរ​។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​បរទេស បានឱ្យ​ដឹង​ថា​លោក​វេជ្ជបណ្ឌិត​ដែល​ជា​អ្នកជំនាញ​ផ្នែក​ចំណីអាហារ និង​សុខភាព បាន​ចែករំលែក​នូវ​ព័ត៌មាន​សំខាន់​ៗ​អំពី​លក្ខណៈសម្បត្តិ​ពិសេស​របស់​ប្រេង​អូ​លីវ​នេះ ដែល​ប្រេង​ធម្មតា​គ្មាន​ដូច​ខាងក្រោម​នេះ​៖

១. កាត់​បន្ថយ​កូ​ឡេ​ស្តេ​រ៉ុល LDL យ៉ាង​មាន​ប្រសិទ្ធភាព
យោង​តាម​អ្នកជំនាញ ប្រេង​អូ​លីវ​គឺជា​ប្រភព​ខ្លាញ់​ល្អ​ដ៏​ល្អ​ឥត​ខ្ចោះ​៖

សមាសភាព​ខ្លាញ់​៖ ៧៧% ជា​ខ្លាញ់​មិន​ឆ្អែត ដែល​ក្នុង​នោះ ៨០% ជា​អាស៊ីត Oleic​។
លក្ខណៈសម្បត្តិ​ពិសេស​៖ ប្រេង​នេះ គ្មាន​អំបិល និង គ្មាន​កូ​ឡេ​ស្តេ​រ៉ុល​។
ប្រសិទ្ធភាព​៖ លោក​វេជ្ជបណ្ឌិត​បាន​បញ្ជាក់​ថា ការ​ទទួលទាន​អាស៊ីត Oleic ត្រឹមត្រូវ ជួយ​រក្សា​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​ឲ្យ​មាន​លំនឹង និង​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ដែល​បង្ក​ពី​កូ​ឡេ​ស្តេ​រ៉ុល​ខ្ពស់​។
២. សម្បូរ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​វីតាមីន E
ប្រេង​អូ​លីវ​មាន​សមាសធាតុ​សំខាន់​ៗ​ដើម្បី​ប្រឆាំង​នឹង​រ៉ា​ឌី​កាល់​សេរី​៖

វីតាមីន E: ត្រឹមតែ​មួយ​ស្លាបព្រា​នៃ​ប្រេង​អូ​លីវ អាច​ផ្តល់ ៨% នៃ​តម្រូវការ​វីតាមីន E ប្រចាំ​ថ្ងៃ​។
សារធាតុ Polyphenol: ប្រេង​អូ​លីវ​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ធម្មជាតិ និង Polyphenol ដែល​កម្រ​ត្រូវ​បាន​រក​ឃើញ​ក្នុង​ប្រេង​ចម្អិន​ផ្សេង​ទៀត​។

ការ​ការពារ​៖ សារធាតុ​ទាំងនេះ​រួមចំណែក​ដ៏​សំខាន់​ក្នុង​ការ​ទប់ស្កាត់​ជំងឺ​បេះដូង ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​ជំងឺ​ទឹកនោមផ្អែម​។

៣. ការពារ​ប្រព័ន្ធ​សរសៃឈាម​បេះដូង និង​ជំងឺ​ភ្លេចភ្លាំង
លោក​វេជ្ជបណ្ឌិត បន្ថែម​ថា ប្រេង​អូ​លីវ​មាន​សមត្ថភាព​ការពារ​ប្រព័ន្ធ​សរសៃឈាម​បាន​យ៉ាង​ល្អ​៖

អ្នក​ដែល​ទទួលទាន​ខ្លាញ់​មិន​ឆ្អែត​ពី​ប្រេង​អូ​លីវ​ជា​ប្រចាំ គឺ​មាន កម្រិត​កូ​ឡេ​ស្តេ​រ៉ុល LDL ទាប​។
វា​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​សរសៃឈាម ពង្រឹង​សរសៃឈាម កាត់​បន្ថយ​ការ​ប្រមូលផ្តុំ​ប្លា​កែ​ត និង​មាន​សក្តានុពល​ក្នុង​ការ​ការពារ​ជំងឺ​ភ្លេចភ្លាំង​ទៀត​ផង​។
៤. ទប់ទល់​នឹង​ផលវិបាក​នៃ​ជំងឺ​ទឹកនោមផ្អែម
ប្រេង​អូ​លីវ​ដើរតួ​នាទី​ជា​ភ្នាក់ងារ​ប្រឆាំង​ការ​រលាក​ដ៏​សំខាន់​៖

ប្រឆាំង​ការ​រលាក​៖ វា​ជួយ​កាត់​បន្ថយ​ការ​រលាក ដែល​ជា​មូលហេតុ​នាំមុខ​នៃ​ជំងឺ​រ៉ាំរ៉ៃ​ជា​ច្រើន​។
ការពារ​ផលវិបាក​៖ ដោយសារ​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់ វា​ជួយ​កាត់​បន្ថយ​ការ​ខូចខាត​ដោយសារ​ភាព​តានតឹង​អុកស៊ីតកម្ម​ពី​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់ ដែល​អាច​កាត់​បន្ថយ​ផលវិបាក​ដូច​ជា ជំងឺសរសៃប្រសាទ ជំងឺ​សម្ពាធ​ឈាម​ខ្ពស់ និង​ជំងឺ​បេះដូង​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​។

សេចក្តីសន្និដ្ឋាន​: ដោយសារ​សមត្ថភាព​ទប់ទល់​កម្ដៅ​ខ្ពស់ ប្រេង​អូ​លីវ​ស័ក្តិសម​សម្រាប់​ការ​ចម្អិនម្ហូប​ជា​ច្រើន​ប្រភេទ​។ ដូច្នេះ​អ្នកជំនាញ​លើកទឹកចិត្ត​ឲ្យ​សាធារណជន​សាកល្បង​ប្រើប្រាស់​ប្រេង​អូ​លីវ​ដើម្បី​រក្សាសុខ​ភាពរឹងមាំ​ដោយ​មិន​ចាំបាច់​បារម្ភ​ពី​ខ្លាញ់​អាក្រក់​ក្នុង​អាហារ​ប្រចាំ​ថ្ងៃ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ