ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រមួល​ទង​ពងស្វាស (Testicular torsion) ៖ ជំងឺ​បន្ទាន់​ដែល​មិន​អាច​បង្អង់​យូរ​!

6 ម៉ោង មុន

អ្វី​ជា​ជំងឺ​រមួល​ទង​ពងស្វាស ( Testicular torsion ) ?​ការ​រមួល​ទង​ពងស្វាស ភាគច្រើន​កើត​លើ​បុរស​ដែល​មាន​វ័យ​ជំ​ទង ឬ​ទើបតែ​ពេញវ័យ ត្រូវ​បាន​ចាត់ទុកជា​ជំងឺ​បន្ទាន់ ដែល​ទាមទារ​ការ​ធ្វើ​រោគវិនិច្ឆ័យ​ឆាប់រហ័ស…

អ្វី​ជា​ជំងឺ​រមួល​ទង​ពងស្វាស ( Testicular torsion ) ?​ការ​រមួល​ទង​ពងស្វាស ភាគច្រើន​កើត​លើ​បុរស​ដែល​មាន​វ័យ​ជំ​ទង ឬ​ទើបតែ​ពេញវ័យ ត្រូវ​បាន​ចាត់ទុកជា​ជំងឺ​បន្ទាន់ ដែល​ទាមទារ​ការ​ធ្វើ​រោគវិនិច្ឆ័យ​ឆាប់រហ័ស ដើម្បី​អោយ​ការ​ព្យាបាល​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់ ។ នេះ​បើ​យោង​តាម​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​ប្រកាស​នា​យប់​ថ្ងៃ​ទី​២៣ ខែតុលា​នេះ ។

១) តើ​អ្វី​ជា​ជំងឺ​រមួល​ទង​ពងស្វាស?

ការ​រមួល​ទង​ពងស្វាស​ជា​ការ​រមួល​នៃ​រចនាសម្ព័ន្ធ​ខ្សែ​មេជី​វិត​ឈ្មោល និង​សរសៃឈាម​របស់​ពងស្វាស​ដែល​នាំ​អោយ​មានការ​កកស្ទះ​សរសៃឈាម​ទៅ​ចិញ្ចឹម ពងស្វាស​(ischemia) ។

២) រោគ​សញ្ញា​នៃ​ជំងឺ​រមួល​ទង​ពងស្វាស

– ការ​ចាប់ផ្តើម​ឈឺ ភ្លាម​ៗ បន្ទាប់​ពី​លេង​កីឡា រឺ លំ​ហាត់ប្រាណ

– ឈឺ​ចុកចាប់​ខ្លាំង​នៅ​ត្រង់​ពងស្វាស​ម្ខាង

– ពងស្វាស មាន​សភា​ពក​ន្ទ្រា​ក់​ទាញ​ទៅ​លើ​បើ​ប្រៀបធៀប​នឹង​ម្ខាង​ទៀត

– ពងស្វាស​ហើម​ធំ រឹង ប្រែ​ពណ៌​ខុសធម្មតា

– អាច​មាន​សញ្ញា​ចង្អោរ ចង់​ក្អួត ក្តៅខ្លួន ជាដើម​។

៣) រោគវិនិច្ឆ័យ​អម​គ្លីនិក

– អេកូ​នៅ​តំបន់​ទង​ពងស្វាស ដើម្បី​រក​មូលហេតុ​ច្បាស់លាស់ (Testicular Ultrasound)

– អេកូ​សរសៃឈាម​ទៅ​ចិញ្ចឹម​ពងស្វាស (Doppler Testicular Ultrasound)

៤) ការ​ព្យាបាល

ការ​វះកាត់ ត្រូវធ្វើ​ឡើង​បន្ទាន់ ក្នុង​ករណី រក​ឃើញ​ថា​មាន​ជំងឺ​រមួល​ទង​ពងស្វាស ។

ក្នុង​ការ​វះកាត់ យើង​អាច​វាយតម្លៃ​ជាក់ស្តែង​លើ​ស្ថានភាព​នៃ​ពងស្វាស ៖

– រយៈពេល​ក្រោម ៦​ម៉ោង អាច​នៅ​មាន​ឈាម​មក​ចិញ្ចឹម​វិញ បន្ទាប់​ពី​ពន្លា​នៃ​ការ​រមួល យើង​អាច​ដេរ​ផ្ជា​ប់​នឹង​ថង់​ពងស្វាស (surgery detorsion + Orchidopexy) ។

– រយៈពេល​លើស​ពី​៦ ទៅ​១២​ម៉ោង ក្នុង​លក្ខខណ្ឌ បើ​ក្នុង​ការ​វះកាត់​ពងស្វាស​មិន​មាន​ឈាម​ទៅ​ចិញ្ចឹម​វិញ​ទេ យើង​នឹង​ធ្វើការ​កាត់​ពងស្វាស​ដែល​ខូច​នោះ​ចេញ​តែ​ម្តង (Orchidectomy)​។

បើ​បងប្អូន មាន​បញ្ហា​ឈឺ​ចុកចាប់​នៅ​តំបន់​ពងស្វាស សូម​ប្រញាប់​អញ្ជើញ​មក​ជួប​ជាមួយ​ក្រុម​គ្រូពេទ្យ​ឯកទេស នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ដើម្បី​ពិគ្រោះ និង ព្យាបាល​ទាន់​ពេលវេលា ប្រកបដោយ​គុណភាព និង​ប្រសិទ្ធិ​ភាព​ខ្ពស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ