ក្រពើ៣០ក្បាលចេញពីអាងចិញ្ចឹមនៅសៀមរាប ក្រុមការងារកំពុងតាមចាប់ ខណៈចាប់បាន ២៦ក្បាលហើយ
- សៀមរាប
ខេត្តសៀមរាប ៖ មានករណីសត្វក្រពើចេញពីអាងចិញ្ចឹម នៅយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ របស់លោក ឈឿង ស៊ីម៉ាក ភេទប្រុស…
ខេត្តសៀមរាប ៖ មានករណីសត្វក្រពើចេញពីអាងចិញ្ចឹម នៅយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ របស់លោក ឈឿង ស៊ីម៉ាក ភេទប្រុស…
ខេត្តសៀមរាប ៖ មានករណីសត្វក្រពើចេញពីអាងចិញ្ចឹម នៅយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ របស់លោក ឈឿង ស៊ីម៉ាក ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅភូមិ តាលាវ ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប ។ នេះបើយោងតាមផេកមន្ទីរព័ត៌មានខេត្តសៀមរាប បានប្រកាសនាថ្ងៃរសៀលថ្ងៃទី១២ ខែវិច្ឆិកានេះ ។

តាមការឱ្យដឹងពីម្ចាស់សត្វក្រពើ នៅក្នុងទ្រុងមានក្រពើសរុបចំនួន៧៣ក្បាល បានចេញពីអាងចំនួន៣០ក្បាល ។ ក្រោយពេលក្រុមការងារចុះទៅអន្តរាគមន៍ បានអាចចាប់យកវិញបាន ២៦ក្បាល នៅសល់ចំនួន៤ក្បាលទៀត ដោយបច្ចុប្បន្នក្រុមការងារកំពុងបន្តសហការជាមួយប្រជាពលរដ្ឋក្នុងតំបន់ ដើម្បីស្វែងរក និងចាប់យកឱ្យបានវិញទាំងអស់ ។

ដើម្បីជៀសវាងគ្រោះថ្នាក់ អាជ្ញាធរមូលដ្ឋានបានជម្រាបដល់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្ន មិនឱ្យទៅជិតតំបន់ប្រឡាយទឹក ឬកន្លែងជិតអាងចិញ្ចឹមក្រពើ រហូតដល់ការស្វែងរកត្រូវបានបញ្ចប់ ។
អាជ្ញាធរមូលដ្ឋាន និងគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយស្រុក កំពុងបន្តតាមដានស្ថានភាព និងចាត់វិធានការតាមស្ថានភាពជាបន្តបន្ទាប់ ដើម្បីធានាសុវត្ថិភាពសាធារណៈ ៕







ចែករំលែកព័តមាននេះ