ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការលំបាកមិនមែនជាឧបសគ្គ ៖ ការស្ថាបនាផ្លូវខ្សែក្រវាត់ព្រំដែនកម្ពុជា​-​វៀតណាមក្នុងខេត្តមណ្ឌលគិរីសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់

7 ម៉ោង មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ នាយ​ឧត្តមសេនីយ៍ ខ្វាន់ ស៊ា​ម អញ្ជើញ​ចុះ​ពិនិត្យ​វឌ្ឍនភាព នៃ​ការ​ស្ថាបនា ផ្លូវ​ខ្សែក្រវាត់​ព្រំដែន​កម្ពុជា​-​វៀតណាម ក្នុងភូមិ​សាស្ត្រ ខេត្តមណ្ឌលគិរី…

ខេត្តមណ្ឌលគិរី ៖ នាយ​ឧត្តមសេនីយ៍ ខ្វាន់ ស៊ា​ម អញ្ជើញ​ចុះ​ពិនិត្យ​វឌ្ឍនភាព នៃ​ការ​ស្ថាបនា ផ្លូវ​ខ្សែក្រវាត់​ព្រំដែន​កម្ពុជា​-​វៀតណាម ក្នុងភូមិ​សាស្ត្រ ខេត្តមណ្ឌលគិរី ។ នេះ​បើ​យោង​តាម​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២៥ ។

មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន បាន​បញ្ជាក់​ថា ៖ នៅ​ថ្ងៃ​ទី​១០-១១ ខែ​វិ​ច្ចិ​កា ឆ្នាំ​២០២៥ នាយ​ឧត្តមសេនីយ៍ ខ្វាន់ ស៊ា​ម អគ្គមេបញ្ជាការ​រង នៃ​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋាន​វិស្វកម្ម អនុប្រធាន​ក្រុមការងារ​ចំពោះ​កិច្ច​គ្រប់គ្រង​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន បាន​ដឹកនាំ​ក្រុមការងារ​អញ្ជើញ​ចុះ​ពិនិត្យ​ការដ្ឋាន ផ្លូវ​ត​ភ្ជាប់ ផ្លូវ​ខ្សែក្រវាត់​ព្រំដែន​កម្ពុជា​-​វៀតណាម ក្នុងភូមិ​សាស្ត្រ​ស្រុក​ពេ​ជ្រា​ដា និង​ស្រុក​អូរ​រាំង ខេត្តមណ្ឌលគិរី ។

នាយ​ឧត្តមសេនីយ៍ ខ្វាន់ ស៊ា​ម បាន​កោតសរសើរ​ចំពោះ​មេបញ្ជាការ មេបញ្ជាការ​រង និង​នាយទាហាន នាយទាហានរង ពល​ទាហាន នៃ​បញ្ជាការដ្ឋាន​វិស្វកម្ម អគ្គបញ្ជាការ ដែល​ក្នុង​រយៈពេល​កន្លង​មកនេះ​បាន​យកចិត្តទុកដាក់​ពុះពារ​ជម្នះ​រាល់​ឧបសគ្គ គ្រោះថ្នាក់ ការ​លំបាក និង​ធ្វើ​ពលិកម្ម​គ្រប់​បែប​យ៉ាង​ខិតខំ​ប្រឹងប្រែង ធ្វើការ​ស្ថាបនា​ផ្លូវ​ខ្សែក្រវាត់​ព្រំដែន​កម្ពុជា​-​វៀតណាម ក្នុងភូមិ​សាស្ត្រ​ស្រុក​ពេ​ជ្រា​ដា និង​ស្រុក​អូរ​រាំង ខេត្តមណ្ឌលគិរី ដែល​រហូត​មក​ដល់​ថ្ងៃនេះ គឺ​សម្រេច​បាន​លទ្ធផល​យ៉ាងច្រើន គួរ​ឱ្យ​កត់សម្គាល់ ។

សមិទ្ធផល​ផ្លូវ​ខ្សែក្រវាត់​ព្រំដែន​ទាំង​អស់នេះ ជា​មរតក​ប្រវត្តិសាស្ត្រ មាន​តម្លៃ​ជា​យុទ្ធសាស្ត្រ​មិន​អាច​កាត់ថ្លៃ​បាន ហើយ​បាន​នឹង​កំពុង​សម្រេច​ចេញ​ជា​រូបរាង​យ៉ាង​ល្អ​រឹង​មាំ​ក្រោម​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ