ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្អ ហួស ប្រកាស​ត្រៀមខ្លួន​រួច​ជា​ស្រេច​សម្រាប់​ការ​ប្រកួតប្រជែង​ដណ្តើម​ម្កុដ

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង និង​បេក្ខភាព​កញ្ញាឯក ល្អ ហួស បាន​ប្រកាស​ពី​ការ​ត្រៀមខ្លួន​រួច​ជា​ស្រេច​នៅ​ក្នុង​ការ​ប្រកួតប្រជែង​ដណ្តើម​ម្កុដ​កម្មវិធី Miss Teen Cambodia…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង និង​បេក្ខភាព​កញ្ញាឯក ល្អ ហួស បាន​ប្រកាស​ពី​ការ​ត្រៀមខ្លួន​រួច​ជា​ស្រេច​នៅ​ក្នុង​ការ​ប្រកួតប្រជែង​ដណ្តើម​ម្កុដ​កម្មវិធី Miss Teen Cambodia 2025 ដែល​នឹង​មក​ដល់​វគ្គ​ផ្តាច់​ព្រ័ត​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។ យ៉ាងណា យុវតី​ស្រស់​ស្អាត​រូប​នេះ ក៏​បាន​ត្រៀម​នឹង​ទទួល​យក​លទ្ធផល​ផង​ដែរ បើ​ទោះបីជា​លទ្ធផល​នោះ​ជោគជ័យ ឬ​បរាជ័យ​ក៏​ដោយ ព្រោះ​នេះ​ជា​ការ​ប្រកួត​យក​ម្ចាស់​ម្កុដ​តែ​ម្នាក់​ប៉ុណ្ណោះ ។

ល្អ ហួស បាន​លើក​ឡើង​ថា នាង​ខ្ញុំ​ត្រៀមខ្លួន​រួចរាល់ ទាំង​សម្រស់​និង​ចំណេះដឹង ក្នុង​ការ​ទៅ​ដណ្តើម​យក​មកុដ​MissTeen Cambodia ឆ្នាំ​2025 ទោះបីជា​លទ្ធផល​ចេញ​មក​បែប​ណា ឈ្នះ​ឬ​ចាញ់ ក៏​នាង​ខ្ញុំ​នៅ​តែ​ញញឹម​ទទួលយក​ការ​ពិត​លើ​សមត្ថភាព​របស់​ខ្លួនឯង ។

នាង​បញ្ជាក់​ថា ការ​ប្រកួត​យើង​ត្រូវ​តែ​ទទួលស្គាល់​ថា លេខ​១ គឺ​មាន​តែ​ម្នាក់​គត់ ដូច្នេះ​នាង​ខ្ញុំ​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ទទួលយក​ភាព​ជោគជ័យ និង​ភាព​បរាជ័យ​នៅ​ថ្ងៃ​ប្រកួត​ផ្ដាច់​ព្រ័ត ជួប ល្អ​ហួស MTC28 Final day ថ្ងៃ​ទី​16 ខែ​11 ឆ្នាំ​2025 នៅ​ផ្សារ​ទំនើប​អ៊ី​អន​១ វេលា​ម៉ោង​6​រសៀល ។
ជា​ការ​កត់សម្គាល់ ការ​ចូលរួម​ប្រកួតប្រជែង​នៃ​កម្មវិធី​ខាងលើ​នេះ គឺជា​គោលដៅ​សំខាន់​មួយ​សម្រាប់​ល្អ ហួស មុន​នាង​ឈាន​ជើង​ទៅ​ចូលរួម​កម្មវិធី​បវរកញ្ញា​ធំ​ៗ​នា​ពេល​អនាគត ។

បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ការ​គ្រង​ម្កុដ Miss Preteen Junior Idol 2024 នោះ ល្អ ហួស បាន​បង្ហើប​គោលដៅ​ថ្មី​មួយទៀត​នៅ​ក្នុង​វិស័យ​បវរកញ្ញា នៅ​ក្នុង​រយៈពេល​៣​ឆ្នាំ​ខាង​មុខ ។
ការ​ប្រកាស​ពី​យុវតី ល្អ ហួស នា​ពេល​នេះ គឺ​ស្របគ្នា​ទៅ​នឹង​អ្វី​ដែល​នាង​ធ្លាប់​លើក​ឡើង​នា​ពេល​កន្លង​មក​ថា នាង​នឹង​ចូលរួម​ប្រឡង​កម្មវិធី Miss ធំ​មួយ​នៅ​ពេល​នាង​មាន​អាយុ​១៨​ឆ្នាំ ។

ការ​បង្ហើប​ពី​ការ​ចូលរួម​ការ​ប្រឡង​បវរកញ្ញា​នានា​ក្នុង​ពេល​អនាគត​របស់ ល្អ ហួស នា​ពេល​នេះ បាន​ធ្វើ​អោយ​មហាជន​ជា​ច្រើន​សម្តែង​ការ​អបអរ និង​គាំទ្រ ដោយសារ​យុវតី​រូប​នេះ​មាន​រូប​សម្រស់ និង​ទេព​កោសល្យ​គ្រប់គ្រាន់​សម្រាប់​តំណាង​កម្ពុជា​ចូលរួម​ប្រកួត​បវរកញ្ញា​នៅ​លើ​ឆាក​អន្តរជាតិ ។
យ៉ាងណា ទស្សនិកជន​ជា​ច្រើន​បាន​ដាក់​ការ​រំពឹង​ទុក​ថា ល្អ ហួស នឹង​ចូលរួម​កម្មវិធី Miss Universe ដោយ​កម្មវិធី​នេះ ជា​កម្មវិធី​ប្រកួត​បវរកញ្ញា​ដ៏​ធំ និង​មានការ​ចាប់អារម្មណ៍​ច្រើន ។

គួរ​បញ្ជាក់​ថា ល្អ ហួស ត្រូវ​បាន​មហាជន​ជា​ច្រើន​កោតសរសើរ​នូវ​រូប​សម្រស់ និង​ទេព​កោសល្យ​សិល្បៈ​របស់​នាង​តាំងពី​កុមារភាព ។ តាំងពី​នាង​មាន​វ័យ​៦​ឆ្នាំ នាង​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ឱ្យ​រៀន​ផ្នែក​របាំ​បុរាណ​ខ្មែរ ហើយ​ពេល​ដែល​ដឹង​ថា នាង​គឺជា​ក្មេង​ស្រី​ម្នាក់​ដែល​ស្រលាញ់​ផ្នែក​សិល្បៈ ក្រុម​គ្រួសារ​ក៏​បាន​បញ្ជូន​នាង​ឱ្យ​រៀន​រាំ រៀន​ច្រៀង រៀន​ដើរ​ម៉ូ​ដ រៀន​សម្តែង បន្ថែម​ជំនាញ​បន្ថែម​ទៀត​។

ដោយ​មើលឃើញ​ពី​ទេព​កោសល្យ រូប​សម្រស់ ការ​សិក្សា​បាន​ល្អ រួម​ទាំង​មានការ​គាំទ្រ​ផង​នោះ ក្រុម​គ្រួសារ​របស់​នាង ក៏​បាន​បង្ហាញ​គោលដៅ និង​ធ្វើការ​បណ្តុះបណ្តាល​ឱ្យ​នាង​ចូលរួម​ក្នុង​កម្មវិធី​ប្រកួតប្រជែង​ផ្នែក​សម្រស់​នានា​ក្នុង​ពេល​អនាគត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ