ពលរដ្ឋខ្មែរដែលរក្សាជីវិតដោយគ្មានគូស្រករត្រូវបានគេអះអាងថា មានភាគរយខ្ពស់គួរសម បើធៀបនឹងអត្រាគិតជាភាគរយជាមួយនឹងបណ្តាប្រទេសឯទៀតនៅក្នុងតំបន់ ។
តាមស្ថិតិដែលផ្សព្វផ្សាយដោយ Seasia Stats កាលពីពេលថ្មីៗនេះបានឲ្យដឹងថា អាស៊ីអាគ្នេយ៍ឫអាស៊ាន គឺជាជម្រកនៃវប្បធម៌ និងរបៀបរស់នៅចម្រុះ ប៉ុន្តែនៅពេលនិយាយអំពីជីវិតគូស្រករមានស្ថិតិ ប្រែប្រួលយ៉ាងទូលំទូលាយនៅទូទាំងតំបន់។
ទិន្នន័យបានបង្ហាញថា ប្រទេសហ្វីលីពីននាំមុខគេ ដោយស្ទើរតែពាក់កណ្តាលនៃចំនួនប្រជាជនរបស់ខ្លួន ពោលគឺ ៤៩ភាគរយ ត្រូវបានចាត់ថ្នាក់ថាគ្មានគូស្រករ មិនថាមិនទាន់រៀបការ លែងលះ បែកគ្នា ឬមេម៉ាយនោះទេ។
បន្ទាប់មកគឺប្រទេសប្រ៊ុយណេ នៅក្នុងអត្រា៤៤,៩ភាគរយ ម៉ាឡេស៊ីនៅក្នុងអត្រា៤៤,៦៨ភាគរយ ហើយកម្ពុជា គឺនៅក្នុងអត្រា៤៤,៦ ភាគរយ ដែលទាំងអស់នេះបង្ហាញថាស្ទើរតែពាក់កណ្តាលនៃចំនួនប្រជាជននៅលីវ។ ផ្ទុយទៅវិញប្រទេសមីយ៉ាន់ម៉ាគឺនៅក្នុងអត្រា២៩ភាគរយ ថៃ ២៣ភាគរយ និងឥណ្ឌូនេស៊ី ២២ ភាគរយ ខណៈដែលប្រទេសដូចជាសិង្ហបុរី គឺ ២០ភាគរយ ឡាវ ១៧ភាគរយ ហើយនិងវៀតណាមគឺ ១៦ភាគរយ ។
សម្រាបទីម័រខាងកើតដែលជាកូនពៅអាស៊ាន គឺមានអ្នកនៅលីវប្រមាណជា ១៣ភាគរយ ។
ចែករំលែកព័តមាននេះ