ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​ការទូត​កម្ពុជា​បញ្ជាក់​ប្រាប់​បណ្តា​អង្គទូត​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​ឥត​ងាករេ​របស់កម្ពុជា ក្នុង​ការ​ប្រែក្លាយ​ព្រំដែន​កម្ពុជា​-​ថៃ ទៅ​ជា​តំបន់​សន្តិភាព មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ

2 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ប្រមុខ​ការទូត​កម្ពុជា​បាន​ប្រាប់​បណ្តា​ឯកអគ្គ​រាជ​- រដ្ឋ​ទូត​នៅ​កម្ពុជា សា​ជា​ថ្មី​​នូវ​ការ​ប្តេជ្ញា​ចិត្ត​ឥត​ងាករេ​របស់ កម្ពុជា ក្នុង​ការ​ប្រែក្លាយ​ព្រំដែន​កម្ពុជា​-​ថៃ ទៅ​ជា​តំបន់​សន្តិភាព មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​។…

រាជធានី​ភ្នំពេញ​ ៖ ​ប្រមុខ​ការទូត​កម្ពុជា​បាន​ប្រាប់​បណ្តា​ឯកអគ្គ​រាជ​- រដ្ឋ​ទូត​នៅ​កម្ពុជា សា​ជា​ថ្មី​​នូវ​ការ​ប្តេជ្ញា​ចិត្ត​ឥត​ងាករេ​របស់ កម្ពុជា ក្នុង​ការ​ប្រែក្លាយ​ព្រំដែន​កម្ពុជា​-​ថៃ ទៅ​ជា​តំបន់​សន្តិភាព មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បទេស​និង សហប្រតិបត្តិការ​អន្តរជាតិ​នៅ​ថ្ងៃ​ទី​៨​វិច្ឆិកា ឆ្នាំ​២០២៥ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រីការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ធ្វើ​បទ​បង្ហាញ​ជូន​អង្គទូត​បរទេស ប្រចាំ​ព្រះរាជាណាចក្រ កម្ពុជា​។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​បាន​ជម្រាប​ជូន​អំពី​បច្ចុប្បន្នភាព​នៃ​ការ​អនុវត្ត​សេចក្តីថ្លែងការណ៍​រួម ទីក្រុង​គូ​ឡា​ឡាំ​ពួ ស្តី​ពី​សន្តិភាព កិច្ច​សហប្រតិបត្តិការ និង​វិបុលភាព ដែល​បាន​ចុះហត្ថលេខា​នៅ​ថ្ងៃ​ទី ២៦ ខែតុលា ឆ្នាំ​២០២៥​។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​បញ្ជាក់​ថា ឯកសារ​នេះ​គឺជា​មូលដ្ឋាន​គ្រឹះ​ក្នុង ការ​កសាង​ឡើង​វិញ​នូវ​ទំនុកចិត្ត សន្តិភាព និង​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា និង​ថៃ ដោយ​បញ្ជាក់​ឡើង វិញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​រួម សម្រាប់​ការ​ដោះស្រាយ​វិវាទ​ដោយ​សន្តិវិធី ការ​មិន​ប្រើប្រាស់​កម្លាំង ការ​គោរព ច្បាប់​អន្តរជាតិ ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ចំពោះ​អធិបតេយ្យ បូរណភាព​ទឹកដី និង​ឯករាជ្យ​។

ឯកឧត្តម ប្រាក់ សុ​ខុន បាន​គូសបញ្ជាក់​អំពី​វិស័យ​អាទិភាព​មួយ​ចំនួន ដែល​បាន​ព្រមព្រៀង​គ្នា ក្រោម​សេចក្តីថ្លែងការណ៍ រួម​មានការ​ដោះ​លែង​កងទ័ព​កម្ពុជា ការ​ដក​អាវុធ​ធុន​ធ្ងន់ ការ​ដោះ​មីន​មនុស្សធម៌ ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិវិធី កិច្ច​សហប្រតិបត្តិការ​លើ​ការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន ដំណើរ​នៃ​ការ​ធ្វើ​ប្រក្រតី​ភាព​នៃ​ទំនាក់ទំនង​ការទូត ដែល​ជា​ជំហាន​ដ៏​សំខាន់​ឆ្ពោះទៅ​រក​ការ​កសាង​ទំនុក ចិត្ត និង​ការ​ស្តារ​ទំនាក់​ទំនងជា​ប្រក្រតី​រវាង​កម្ពុជា និង​ថៃ​។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់​អំពី​ការ​អនុវត្ត​ដោយ​ស្មោះត្រង់​របស់​កម្ពុជា​ចំពោះ ការ​ប្តេជ្ញា​ចិត្ត និង​ការ​ត្រៀមខ្លួន​ដើម្បី​ធ្វើការ​សម្របសម្រួល​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ប្រទេស ប្រយោជន៍​រួម​នៃ​ប្រទេស និង​ប្រជាជន​ទាំង​ពីរ​។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​បន្ថែម​ទៀត​នូវ​ការ​ថ្លែង​អំណរ​គុ​ផ្សា​រប ចំពោះ​ប្រទេស​ម៉ា​ឡេ​ស៊ី​ដែល​ជា​ប្រធាន​អាស៊ាន សហរដ្ឋអាមេរិក ចិន ព្រមទាំង​មិត្ត​សម្រាប់​ការ​គាំទ្រ​ប្រកបដោយ​ស្ថាបនា ក្នុង​ការ​សម្រេច​បាន​នូវ​បទ​ឈប់​បាញ់ និង​សេចក្តីថ្លែងការណ៍ រួម​ទីក្រុង​គូ​ឡា​ឡាំ​ពួ​។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​បញ្ចប់​ដោយ​បញ្ជាក់​សា​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​ឥត​ងាករេ​របស់ កម្ពុជា ក្នុង​ការ​ប្រែក្លាយ​ព្រំដែន​កម្ពុជា​-​ថៃ ទៅ​ជា​តំបន់​សន្តិភាព មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ ដោយ គោរព​ពេញលេញ​នូវ​ច្បាប់​អន្តរជាតិ ព្រមទាំង​គោលការណ៍ និង​ស្មារតី​អាស៊ាន​។

ក្នុង​អំឡុង​នៃ​បទ​បង្ហាញ​នេះ មន្ត្រីជាន់ខ្ពស់​មក​ពី​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ បាន​ផ្តល់​ព័ត៌មាន លម្អិត​ជាក់លាក់​បន្ថែម​ទៀត​អំពី វិធាន នីតិវិធី និង​ផែនការ​សកម្មភាព ដែល​បាន​ព្រមព្រៀង​ដោយ​ភាគី ទាំង​ពីរ ពាក់ព័ន្ធ​នឹង​ការ​ដក​អាវុធ​ធុន​ធ្ងន់ និង​ការ​ដោះ​មីន​មនុស្សធម៌ ជូន​អង្គទូត​បរទេស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ