កម្លាំងសមត្ថកិច្ចខេត្តស្ទឹងត្រែង បង្ក្រា.បបានក្រុមចោរប្ល.ន់ទាំងស្រុង ប្រើពេលត្រឹម១២ម៉ោង
- ស្ទឹងត្រែង
ខេត្ត ស្ទឹងត្រែង ៖ ក្រោយទទួលបានដំណឹងពីករណី លួចកាលពីវេលាម៉ោងប្រមាណ ១:៤២ នាទីរំលង អាធ្រាត្រថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥…
ខេត្ត ស្ទឹងត្រែង ៖ ក្រោយទទួលបានដំណឹងពីករណី លួចកាលពីវេលាម៉ោងប្រមាណ ១:៤២ នាទីរំលង អាធ្រាត្រថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥…
ខេត្ត ស្ទឹងត្រែង ៖ ក្រោយទទួលបានដំណឹងពីករណី លួចកាលពីវេលាម៉ោងប្រមាណ ១:៤២ នាទីរំលង អាធ្រាត្រថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅលើផ្លូវជាតិលេខ២២ ទល់មុខច្រកចូលអាហារដ្ឋានទឹករាំក្នុងភូមិលាត សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង រួចមក អាជ្ញាធរមានសមត្ថកិច្ចបានបើកយុទ្ធនាការបង្ក្រាបភ្លាមៗក្រោមបទបញ្ជាដាច់ណាត់របស់អភិបាលខេត្ត។
ប្រភពអោយដឹងថា៖ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មាននេះ ថ្នាក់ដឹកនាំបានធ្វើការ បញ្ជាផ្ទាល់ ទៅកាន់លោកស្នងការនគរបាលខេត្ត និង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ឱ្យបើកប្រតិបត្តិការបង្ក្រាបក្រុមជនល្មើសនេះខាងតែបាន ដើម្បីធានាបាននូវសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ។
បន្ទាប់ទទួលបទបញ្ជាកម្លាំងជំនាញដឹកនាំផ្ទាល់ដោយលោក ឧត្តមសេនីយ៍ទោ សារី បុត្រសត្យាស្នងការនគរបាលខេត្តបានប្រើប្រាស់រយៈពេលត្រឹមតែ ១២ ម៉ោង ប៉ុណ្ណោះ ក្នុងការធ្វើការស្រាវជ្រាវ និងឈានទៅដល់ការ បង្ក្រាបបានទាំងស្រុង ក្រុមជនសង្ស័យពាក់ព័ន្ធនឹងករណីប្លន់នេះ។
លើសពីនេះ ប្រតិបត្តិការនេះក៏បានពន្លាតការស៊ើបអង្កេតបន្ថែម រហូតដល់ បង្ក្រាបបាន១ករណីទៀត ដែលពាក់ព័ន្ធនឹងក្រុមជនសង្ស័យដដែលនេះ ក្រោមការសម្របសម្រួលនីតិវិធីពីសំណាក់ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត។
បច្ចុប្បន្ន ជនសង្ស័យទាំងអស់កំពុងស្ថិតក្រោមការសាកសួរបន្ថែម និងធ្វើការកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់តុលាការ ធ្វើការផ្ដន្ទាទោសតាមផ្លូវច្បាប់។
សូមបញ្ជាក់ថា៖ប្រតិបត្តិការឆាប់រហ័សនេះបង្ហាញពី ការប្តេជ្ញាចិត្តខ្ពស់ របស់កងកម្លាំងសមត្ថកិច្ចខេត្តស្ទឹងត្រែង ក្នុងការការពារសុវត្ថិភាព និងបង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទ ធ្វើឲ្យប្រជាពលរដ្ឋមានទំនុកចិត្តលើអាជ្ញាធរ និងទទួលបាននូវសេចក្ដីសុខ៕














ចែករំលែកព័តមាននេះ