ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​មើល​ទូរស័ព្ទ​ច្រើន នឹង​ទទួល​បាន​ផល​អាក្រ.ក់​​អ្វីខ្លះ?

50 វិនាទី មុន

អ្នក​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន មិន​ត្រូវ​ឱ្យ​កូន​មើល​ទូរទស្សន៍ iPad និង​ទូរស័ព្ទ​ច្រើន​ទេ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​កូន​ខ្លាំង​ណាស់​។ តើ​វា​នឹង​ផ្តល់​ផលវិបាក​អ្វីខ្លះ​ដល់​កូន​អ្នក? បើ​កូន​មើល​ច្រើន នោះ​វា​ងាយ​ប៉ះពាល់​ដល់​ភ្នែក​កូន​ខ្លាំង​ណាស់ ដោយសារ​តែ​មើល​យូរ​នឹង​ធ្វើ​ឱ្យ​ភ្នែក​នឿយហត់ ជា​ហេតុ​ធ្វើ​ឱ្យ​មើល​អ្វី​មិន​ច្បាស់​ឡើយ​។…

អ្នក​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន មិន​ត្រូវ​ឱ្យ​កូន​មើល​ទូរទស្សន៍ iPad និង​ទូរស័ព្ទ​ច្រើន​ទេ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​កូន​ខ្លាំង​ណាស់​។ តើ​វា​នឹង​ផ្តល់​ផលវិបាក​អ្វីខ្លះ​ដល់​កូន​អ្នក?

បើ​កូន​មើល​ច្រើន នោះ​វា​ងាយ​ប៉ះពាល់​ដល់​ភ្នែក​កូន​ខ្លាំង​ណាស់ ដោយសារ​តែ​មើល​យូរ​នឹង​ធ្វើ​ឱ្យ​ភ្នែក​នឿយហត់ ជា​ហេតុ​ធ្វើ​ឱ្យ​មើល​អ្វី​មិន​ច្បាស់​ឡើយ​។

វា​នឹង​អាច​ធ្វើ​ឱ្យ​កូន​ងាយ​ធាត់ ព្រោះ​នៅ​ពេល​ដែល​គេ​ប្រើ​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ទាំងនេះ គេ​នឹង​អង្គុយតែ​មួយ​កន្លែង ជា​ហេតុ​អាច​ធ្វើ​ឱ្យ​គេ​ធាត់​ដោយសារ​គេ​មិន​បាន​ធ្វើ​ចលនា​ផ្សេង​ៗ​។

វា​ក៏​អាច​ធ្វើ​ឱ្យ​កូន​មាន​អារម្មណ៍​មិន​មូល​ដែរ ព្រោះ​ចិត្ត​គេ​ចង់​តែ​លេង​ទេ ហើយ​មិន​ចង់​ធ្វើ​អ្វី​ទាំងអស់​។

វា​នឹង​ប៉ះពាល់​ដល់​ខួរក្បាល​កូន​ខ្លាំង​ណាស់ ជា​ហេតុ​ធ្វើ​ឱ្យ​គេង​មិន​លក់ ឬ​រៀន​មិន​ចូល​ជាដើម ជាង​នេះ​ទៅ​ទៀត ខួរ​ក្ប​ល​គេ​នឹង​ចុះ​ខ្សោយ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។

វា​អាច​នឹង​ធ្វើ​ឱ្យ​កូន​ខូច​បាន ព្រោះ​ជួនកាល់​គេ​អាច​មើល​ប៉ះ​ចំ​រឿង​ដែល​កូន​ក្មេង​មិន​គួរ​មើល ហើយ​ក្រោយ​ពេល​ដែល​គេ​មើល​រួច រូបភាព​ទាំងនេះ​នឹង​ស្ថិត​ក្នុង​ខួរក្បាល​កូន​ជា​និច្ច​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ