ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ប្រកាស​តែង​តាំង​ឋានន្តរ​ស័ក្តិ​មន្ត្រី​ និង​ប្រកាស​តែង​តាំង​ជា​អភិ​បាល​រង​ខេត្ត​

12 ឆ្នាំ មុន

ខេត្ត​ព្រះ​វិហារ​ ៖ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨ កក្កដា នៅ​អគារ​រដ្ឋបាលសាលា​ខេត្ដ​​បានរៀបចំ​ពិធីដំឡើង​ឋាន​ន្តរ​ស័ក្ដិ និង​ប្រកាស​តែងតាំង​អភិបាលរង​ខេត្ដបន្ថែម​ថ្មី​ម្នាក់​ទៀត​គឺ​លោក​ អ៊ុ​ន ​ចាន់​ដា ​មក​ពី​អង្គភាព​ទីស្ដីការគណៈរដ្ឋមន្ដ្រី​និង​ជាម​ន្ដ្រី​ក្រុមការងា​រថ្នាក់ ​ជាតិ​ប្រចាំ​តំបន់​ប្រាសាទ​ព្រះ​វិហារ ។ ពិធី​នេះ​ស្ថិត​ក្រោម​អធិបតី​ភាព​

ខេត្ត​ព្រះ​វិហារ​ ៖ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨ កក្កដា នៅ​អគារ​រដ្ឋបាលសាលា​ខេត្ដ​​បានរៀបចំ​ពិធីដំឡើង​ឋាន​ន្តរ​ស័ក្ដិ និង​ប្រកាស​តែងតាំង​អភិបាលរង​ខេត្ដបន្ថែម​ថ្មី​ម្នាក់​ទៀត​គឺ​លោក​ អ៊ុ​ន ​ចាន់​ដា ​មក​ពី​អង្គភាព​ទីស្ដីការគណៈរដ្ឋមន្ដ្រី​និង​ជាម​ន្ដ្រី​ក្រុមការងា​រថ្នាក់​ជាតិ​ប្រចាំ​តំបន់​ប្រាសាទ​ព្រះ​វិហារ ។ ពិធី​នេះ​ស្ថិត​ក្រោម​អធិបតី​ភាព​លោកសក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួង​មហា​ផ្ទៃ ព្រម​ទាំង​​​មានការ​ចូលរួមពី​លោក អ៊ុំ ម៉ា​រ៉ា អភិបាល​ខេត្ដ អភិបាល​រង​ខេត្ដ ក្រុម​ប្រឹក្សា​ខេត្ដ មន្ដ្រីរាជការ កងកម្លាំង​ប្រដាប់ អាវុធ​​ទាំង​៣​ប្រភេទ អាជ្ញាធរ​ជាតិ​ព្រះ​វិហារ ក្រុមការងារ​ថ្នាក់​ជាតិ ប្រចាំ​តំបន់ប្រាសាទ​ព្រះ​វិហារ អភិបាល អភិបាលរង​ស្រុក មេឃុំ ទូ​ទាំង​៤៩​ឃុំ និង​២​សង្កាត់ សរុប​វត្ដមាន​ចូលរួម​ប្រមាណ ៦០០​នាក់ ។

លោកអភិបាលខេត្ដបាន​លើក​ឡើង​អំពី​ស្ថាន​ភាព​និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ខេត្ដ ក្នុង​នោះ​កន្លង​ទៅ​ថ្មី​ៗបាន​ប្រឈមជា​ខ្លាំង​ទៅ​នឹង​អំពើ​ឈ្លា​នពាន​របស់​សៀម ដូច​ជា​ការ​បាញ់​ផ្លោង ដោយ​អាវុធ​ធុន​ធ្ងន់ជា​ច្រើន​រយ​គ្រាប់មក​លើភូមិ​សាស្ដ្រ​ទឹកដី​ស្រុក​ជាំ​ក្សាន្ដ ។ ពេល​នោះ​អាជ្ញាធរ​ខេត្ដ​​រួម​ជាមួយ​កាកបាទក្រហមខេត្ដ​​ជម្លៀស និង​ស​ង្គ្រោះប្រជាពលរដ្ឋ​ឱ្យ​​ចេញ​ផុត​ពី​តំបន់​អសន្ដិសុខ ។

តាមអនុ​ក្រឹ​ត្យ​របស់​រាជរដ្ឋាភិបាលបាន​ប្រកាស​​តែងតាំង​លោក​អ៊ុន ចាន់​ដា ដំឡើង​ឋានន្ដរស័ក្ដិទៅ​ជា​វរមន្ដ្រីថ្នាក់លេខ​១០​និង​ប្រកាស​តែងតាំង​មុខងារ​ជា​អភិ​បាលរង​ខេត្ដ ។  លោក​អ៊ុ​ន ​ចាន់​ដា ​បានឡើង​ប្ដេជ្ញា​ចិត្ដនៅ​ចំពោះ​មុខ​អង្គពិធីថា នឹងគោរព​និង​ប្រ​តិប​ត្ដិ​ជា​និច្ច​បាវចនាជាតិ សាសនា ព្រះមហា​ក្សត្រ និង​គោរព​អនុវត្ដយ៉ាង​ម៉ឺង​ម៉ាត់​រាល់​គោ​ល​ន​យោ​បាយ​របស់រាជរដ្ឋាភិបាលកម្ពុជា​ដែល​មាន​សម្ដេច​អគ្គមហា​សេនាបតីតេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​ដ៏​ឈ្លាសវៃ ។

លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃបាន​កោតសរសើរ​ដល់អាជ្ញាធរខេត្ដ​ខិតខំ​ប្រឹងប្រែង​​ដឹកនាំទទួល​បាន​ជោគ​ជ័យ​ធំ​ៗ បន្ទាប់​ពី​ខេត្ដ​មួយ​នេះបាន​បញ្ចប់​សង្គ្រាមក្រោយ​គេ​បង្អស់​នៅ​ក្នុង​ប្រទេស​កម្ពុជានិង​បាន​ដំណើរ​ការ​អភិវឌ្ឍលើ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ធ​ពី​ទីប្រជុំ​ជន​​រហូត​ដល់ទី​ជនបទ ។ ​បច្ចុប្បន្ន​សមិទ្ធផល​គួ​រ​ជាទី​មោទនៈ​សម្រាប់ខេត្ដព្រះវិហារ​គឺ​មានផ្លូវជាតិ​ពី​រាជធានី​ភ្នំពេញ​ដល់​ជើងភ្នំ​ប្រាសាទព្រះ​វិហារ ។

លោក​រដ្ឋ​លេខាធិ​ការ​បញ្ជាក់​ថា​សម​ទ្ធិ​ផល​ធំ​ៗ​ទាំងអស់​ផ្ដល់​មោ​ទ​ន​ភាព​សម្រាប់​ខេត្ដ ព្រះ​វិហារនា​ពេល​នេះ​ក៏អាស្រ័យដោយ​មានការ​ដឹកនាំ​ដ៏ត្រឹមត្រូវ​របស់​គណបក្ស​ប្រជាជនកម្ពុជា​ដែល​មាន​សម្ដេច​អគ្គ​មហា​ទាំង​បី​ជា​អ្នកដឹកនាំ​។

លោករដ្ឋ​លេខា​ធិការ​បាន​​រំលឹកដល់​អាជ្ញាធរ​ដែនដី​ និងកងកម្លាំង​ទាំងអស់ត្រូវ​យក​អស់​ស្មារតី​ខ្ពស់ក្នុងការ​ដឹកនាំ​អភិវឌ្ឍ​ច្បាប់​រដ្ឋាភិ​បាល និង​ត្រូវ​ព​ង្រឹង​ជា​ប្រចាំ​គោលនយោបាយ​ភូមិ-ឃុំ មាន​សុវត្ថិភាព​ដើម្បី​​បង្កើន​ជំនឿទុកចិត្ដ​ដល់​ប្រជាពលរដ្ឋ ៕