ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យ៉ាងហោចណាស់ពលរដ្ឋ៩០០គ្រួសារ រងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅខេត្តរតនគិរី

23 ម៉ោង មុន

ខេត្តរតនគិរី៖ យ៉ាងហោចណាស់ប្រជាពលរដ្ឋចំនួន៩០០គ្រួសារ រងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅខេត្តរតនគិរី ខណៈជនរងគ្រោះកំពុងស្នាក់នៅបណ្តោះអាសន្ននៅទីទួលសុវត្ថិភាព។ យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តរតនគិរី បានឱ្យនៅរាត្រីថ្ងៃទី២៥ ខែកញ្ញានេះថាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី…

ខេត្តរតនគិរី៖ យ៉ាងហោចណាស់ប្រជាពលរដ្ឋចំនួន៩០០គ្រួសារ រងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅខេត្តរតនគិរី ខណៈជនរងគ្រោះកំពុងស្នាក់នៅបណ្តោះអាសន្ននៅទីទួលសុវត្ថិភាព។

យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តរតនគិរី បានឱ្យនៅរាត្រីថ្ងៃទី២៥ ខែកញ្ញានេះថាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់រហ័ស ចំនួន ៩០០គ្រួសារ ដែលកំពុងស្នាក់នៅបណ្តោះអាសន្ននៅទីទួលសុវត្ថិភាព​។

ពិធីចែកអំណោយនេះ នឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ដែលមន្រ្តីតំណាងពីកាកបាទក្រហមកម្ពុជា គឺ​ ឯកឧត្តមវេជ្ជបណ្ឌិត សុខ ឡុង នាយកនាយកដ្ឋានសុខភាព នឹងអញ្ជើញចុះចែកនៅខេត្តរតនគិរី ចំនួន ៩០០គ្រួសារ ក្នុងនោះ ស្រុកកូនមុំ ចំនួន ៤០០គ្រួសារ និងស្រុកលំផាត់ ចំនួន ៥០០គ្រួសារ។

សូមបញ្ជាក់ថា គ្រួសាររងគ្រោះនីមួយៗនឹងទទួលបានអំណោយ​ជាគ្រឿងឧបភោគបរិភោគ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ