ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេង ផា​ន់​ណា ត្រៀម​បញ្ចប់​ភាព​នៅ​លីវ ក្រោយ​រៀបចំ​ពិធី​ភ្លា​ប់​ពាក្យ​ស្ងាត់​ៗ

3 ម៉ោង មុន
  • ភ្នំពេញ

នៅ​ទីបំផុត ​ពិធីការ​រិ​នី​នាង ហេង ផា​ន់​ណា បាន​ស្វែងរក​ដៃគូ​ជីវិត​បាន​ហើយ និង​ត្រៀម​បញ្ចប់​ភាព​នៅ​លីវ​ក្នុង​ពេល​ឆាប់​ៗ​នេះ បន្ទាប់​ពី​នាង​រៀបចំ​ពិធី​ភ្ជាប់ពាក្យ​យ៉ាង​ស្ងៀមស្ងាត់​ៗ​មួយ​ដោយ​មិន​មានការ​អញ្ជើញ​អ្នកសិល្បៈ​ច្រើន​ចូលរួម​នោះ​ឡើយ ។ ពិធី​ភ្ជាប់ពាក្យ​របស់​តារា​ស្រី​រូប​នេះ ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៩…

នៅ​ទីបំផុត ​ពិធីការ​រិ​នី​នាង ហេង ផា​ន់​ណា បាន​ស្វែងរក​ដៃគូ​ជីវិត​បាន​ហើយ និង​ត្រៀម​បញ្ចប់​ភាព​នៅ​លីវ​ក្នុង​ពេល​ឆាប់​ៗ​នេះ បន្ទាប់​ពី​នាង​រៀបចំ​ពិធី​ភ្ជាប់ពាក្យ​យ៉ាង​ស្ងៀមស្ងាត់​ៗ​មួយ​ដោយ​មិន​មានការ​អញ្ជើញ​អ្នកសិល្បៈ​ច្រើន​ចូលរួម​នោះ​ឡើយ ។

ពិធី​ភ្ជាប់ពាក្យ​របស់​តារា​ស្រី​រូប​នេះ ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០២៥ ដោយ​រូបភាព​នៃ​ពិធី​នេះ​ ត្រូវ​បាន​ផ្សព្វផ្សាយ​លើ​បណ្តាញ​សង្គម​ដោយ​មិ​ត្តិ​ភក្តិ​ដែល​ជា​អ្នកសិល្បៈ​ជិត​ស្និត​ជាមួយ​រូប​នាង ។

តាម​រយៈ​ទិដ្ឋភាព​នោះ​ គេ​ឃើញ​មានការ​ចូលរួម​ពី​សំណាក់​អ្នកសិល្បៈ​មួយ​ចំនួន​ដែល​ជា​មិត្តភក្តិ​ជិត​ស្និទ្ធិ និង​ជា​អ្នក​រួមការ​ងារ​ជាមួយ​គ្នា​តែ​ប៉ុណ្ណោះ ដោយ​គេ​មិន​បានឃើញ​មាន​អ្នកសិល្បៈ​ច្រើន​ចូលរួម​ឡើយ ពោល​ទំនងជា​នាង​រង់ចាំ​ហៅ​ពេល​ថ្ងៃ​ចូល​រោងការ​តែ​ម្តង ។

យ៉ាងណា​ គេ​នៅ​មិន​ទាន់​ដឹង​ទេ​ថា គូ​​ដណ្តឹង​របស់ ហេង ផា​ន់​ណា នា​ពេល​នេះ​ ជា​អ្នក​រកស៊ី​ឬ​ក៏​ជា​អ្នកធ្វើការ​នោះ​ឡើយ ប៉ុន្តែ​បុរស​រូប​នោះ ​គឺ​មានឈ្មោះ​ថា កែ កុសល ដែល​មាន​រូបរាង​សង្ហា​មិន​ចាញ់​អ្នកសិល្បៈ​នោះ​ឡើយ ។

បើ​តាម​ការ​បង្ហោះ​លើ​បណ្តាញ​សង្គម​ពី​ អ្នក​នាង ហ៊ិ​ន ច័ន្ទ​នី​រ័​ត្ន ដែល​បាន​ចូលរួម​ក្នុង​ពិធី​ភ្ជាប់ពាក្យ​របស់​ហេង ផា​ន់​ណា នា​ពេល​នេះ ​គឺ​នាង​បាន​សម្តែង​ការ​អបអរសាទរ​យ៉ាង​ខ្លាំង និង​ស្រែក​ពាក្យ​លេងសើច​ខ្លី​ថា មិត្តភក្តិ​ម្នាក់​ទៀត​បាន​លក់​ចេញ​ហើយ ។

ទោះជា​យ៉ាងណា​ គេ​នៅ​មិន​ទាន់​ដឹង​ទេ​ថា ក្រោយ​ពី​រៀបចំ​ពិធី​ភ្ជាប់ពាក្យ​ហើយ​នា​ពេល​នេះ ហេង ផា​ន់​ណា និង​គូ​ដណ្តឹង​របស់​ខ្លួន​នឹង​រៀបចំ​ពិធី​មង្គលការ​ជា​ផ្លូវការ​នៅ​ពេល​ណា​នៅឡើយ​ទេ ខ​ណៈ​ពេល​ដែល​មហាជន ជា​ពិសេស​ ​ប​ណ្តា​អ្នកគាំទ្រ​ចង់​ឃើញ​នាង​រៀប​ការ​ឆាប់​ៗ ដោយសារ​បច្ចុប្បន្ន​វ័យ​របស់​នាង​ក៏​កាន់តែ​ច្រើន​ហើយ​ដែរ ។

ជា​ការ​កត់សម្គាល់​ ចាប់តាំងពី​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​ជា​ច្រើន​ឆ្នាំ​មកនេះ​ហើយ​ក៏​ដោយ ប៉ុន្តែ​ហេង ផា​ន់​ណា ហាក់​មិន​ដែល​លិចលឺ​ពី​ទំនាក់ទំនង​ស្នេហា​ជាមួយ​បុរស​រូប​ណា​ម្នាក់​ឡើយ ខ​ណៈ​ពេល​ដែល​មានការ​សាកសួរ​ចំណុច​នេះ​ពី​បណ្តាសារ​ព័ត៌មាន​នោះ​ នាង​ក៏​មិន​ដែល​ឆ្លើយ​តប​នោះ​ដែរ ។

ជា​ការ​ពិត​ណាស់​ ពិធី​ការិនី​ខាងលើ ហាក់ដូចជា​លាក់បាំង​យ៉ាង​ជិត​បំផុត​ទៅ​លើ​ជីវិត​ឯកជន​របស់​នាង ជា​ពិសេស ​ទៅ​លើ​រឿង​ស្នេហា ដោយ​ពុំ​មាន​នរណា​ដឹង​រូប​នាង​កំពុង​ទំនាក់ទំនង​ស្នេហា​ជាមួយ​បុរស​ណាមួយ​ឡើយ ។

យ៉ាងណា​ បើ​ទោះបីជា​មិន​បើកចំហ​រឿង​គូស្នេហ៍ ប៉ុន្តែ​មួយ​រយៈពេល​ចុង​ក្រោយ​នេះ ហេង ផា​ន់​ណា ត្រូវ​បាន​មហាជន​ស្ងើចសរសើរ​ពី​រូប​សម្រស់​របស់​នាង បន្ទាប់​ពី​គេ​បានឃើញ​នាង​បាន​បង្ហោះ​រូបថត​លើ​គណនី​បណ្តាញ​សង្គម​ផ្ទាល់ខ្លួន​របស់​នាង ដោយ​បញ្ចេញ​ភាព​សិច​ស៊ី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ