ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អាជ្ញាធរខេត្តកំពង់ចាម លែងកូនត្រី និងកូនបង្កងជិត១០ម៉ឺនកូន ​ក្នុងតំបន់បឹងធំ

19 ម៉ោង មុន

​កំពង់ចាម​៖ ឯកឧត្តម អ៊ុន ចាន់ដា អំពាវនាវឱ្យមានការអភិវឌ្ឍ និងអភិរក្សលើវិស័យជលផល ខណៈលែងកូនត្រី និងកូនបង្កងជិត១០ម៉ឺនកូន នៅក្នុងតំបន់បឹងធំ។ យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តកំពង់ចាម…

​កំពង់ចាម​៖ ឯកឧត្តម អ៊ុន ចាន់ដា អំពាវនាវឱ្យមានការអភិវឌ្ឍ និងអភិរក្សលើវិស័យជលផល ខណៈលែងកូនត្រី និងកូនបង្កងជិត១០ម៉ឺនកូន នៅក្នុងតំបន់បឹងធំ។

យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថាឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីលែងកូនត្រី និងកូនបង្កង ជិត១០ម៉ឺន ក្បាល នៅតំបន់បឹងធំ ស្ថិតក្នុងភូមិក្តីបឹង ឃុំវិហារធំ ស្រុកកំពង់សៀម នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ ២០២៥។

ក្នុងឱកាសនេះ ឯកឧត្តម អភិបាលខេត្តកំពង់ចាម បានអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធ និងសហ គមន៍នេសាទ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ រួមគ្នាជំរុញការអភិវឌ្ឍ និងថែរក្សា ការពារ អភិរក្សលើវិស័យជលផលឱ្យមានចីរភាព ជាពិសេសត្រូវ ជំរុញការអភិវឌ្ឍមច្ឆជាតិ ក្នុងខេត្តកំពង់ចាម ឱ្យបានល្អប្រសើរ ក្រោមពាក្យស្លោក «ទាំងអស់គ្នាដើម្បីត្រី ត្រីដើម្បីទាំងអស់គ្នា»។

​ក្នុងគ្រានេះដែរ ឯកឧត្តមអភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា កូនត្រី និងកូន បង្កង ប្រមាណជិត១០ម៉ឺន​កូន ដែលយើងរួមគ្នាប្រលែងនាពេលនេះ គឺមានអត្ថន័យ និង សារៈសំខាន់បំផុតសម្រាប់បំផុសស្មារតី ប្រជាពលរដ្ឋ អាជ្ញាធរពាក់ព័ន្ធ និងវិស័យឯកជន ឱ្យចូលរួម យ៉ាងសកម្ម ក្នុងសកម្ម ភាព ថែរក្សា ការពារ អភិរក្ស និងបង្កើនផល ស្តុកធនធានជលផល ក្នុងបឹងធម្មជាតិ ឱ្យកាន់តែសំបូរឡើងថែមទៀត សម្រាប់ប្រជាពលរដ្ឋយើងប្រើប្រាស់កាត់បន្ថយភាព ក្រីក្រ និងបង្កើនជីវភាពរស់នៅផងដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ