ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពលរដ្ឋខេត្តកណ្ដាល នឹងទទួលបានពូជឈើហូបផ្លែសម្រាប់ដាំដុះ ជាប្រយោជន៍សេដ្ឋកិច្ចផ្គត់ផ្គង់ជីវភាព

19 ម៉ោង មុន

ខេត្តកណ្ដាល៖ ​ឯកឧត្តមអភិបាលខេត្តកណ្ដាល ណែនាំដល់ខណ្ឌរដ្ឋបាលព្រៃឈើកណ្ដាល ត្រូវខិតខំបន្តការស្រាវជ្រាវបណ្តុះនូវពូជឈើថ្មីៗបន្ថែមទៀត ពិសេសប្រភេទឈើហូបផ្លែ ដែលមានគុណភាព មានរសជាតិ ធន់ទៅនឹងអាកាសធាតុ និងមានស្តង់ដា ដើម្បីផ្តល់អត្ថប្រយោជន៍ខាងផ្នែកសេដ្ឋកិច្ចជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានអាចប្រកួតប្រជែងក្នុងទីផ្សារទទួលបានចំណូលខ្ពស់។…

ខេត្តកណ្ដាល៖ ​ឯកឧត្តមអភិបាលខេត្តកណ្ដាល ណែនាំដល់ខណ្ឌរដ្ឋបាលព្រៃឈើកណ្ដាល ត្រូវខិតខំបន្តការស្រាវជ្រាវបណ្តុះនូវពូជឈើថ្មីៗបន្ថែមទៀត ពិសេសប្រភេទឈើហូបផ្លែ ដែលមានគុណភាព មានរសជាតិ ធន់ទៅនឹងអាកាសធាតុ និងមានស្តង់ដា ដើម្បីផ្តល់អត្ថប្រយោជន៍ខាងផ្នែកសេដ្ឋកិច្ចជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានអាចប្រកួតប្រជែងក្នុងទីផ្សារទទួលបានចំណូលខ្ពស់។

យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តកណ្ដាល ឱ្យបានដឹងថា​ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល​បានអញ្ជើញចូលរួមក្នុងពិធី “រុក្ខទិវា” ដាំដើមឈើថ្នាក់ខេត្ត ឆ្នាំ២០២៥ នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ នៅក្នុងបរិវេណវត្តអង្គពណ្ណារាយ ភូមិប្រជុំអង្គ ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

ក្នុងឱកាសនេះ ឯកឧត្ដម អភិបាលខេត្ត បានលើកឡើងថា ការទុក្ខដីទំនេរចោល នោះធ្វើឱ្យយើងបាត់បង់នូវផលប្រយោជន៍ជាច្រើន ក្នុងន័យនេះយើងទាំងអស់គ្នាដែលមានដីត្រូវដាំដើមឈើឱ្យបានគ្រប់ៗគ្នា មិនថាបានឈើហូបផ្លែឬលម្អ ដែលឈើទាំងនោះបានផ្ដល់ផលប្រយោជន៍ជាច្រើនទៅដល់ មនុស្ស សត្វ និងធម្មជាតិនៅជុំវិញខ្លួនរបស់យើង។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់ដល់ខណ្ឌរដ្ឋបាលព្រៃឈើកណ្ដាល ត្រូវខិតខំបន្តការស្រាវជ្រាវបណ្តុះនូវពូជឈើថ្មីៗបន្ថែមទៀត ពិសេសប្រភេទឈើហូបផ្លែ ដែលមានគុណភាព មានរសជាតិ ធន់ទៅនឹងអាកាសធាតុ និងមានស្តង់ដា ដើម្បីផ្តល់អត្ថប្រយោជន៍ខាងផ្នែកសេដ្ឋកិច្ចជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានអាចប្រកួតប្រជែងក្នុងទីផ្សារទទួលបានចំណូលខ្ពស់។

ឯកឧត្តមអភិបាលខេត្ត សង្កត់ធ្ងន់ថាត្រូវមានការបើកទូលាយជូនប្រជាពលរដ្ឋដែលមានបំណងរៀនសូត្រពីពីការបណ្តុះកូនឈើ អាចមករៀនសូត្រអភិវឌ្ឍន៍ចំណេះដឹងបច្ចេកទេសដាំដើមឈើជូនពួកគាត់ សំដៅបង្កើនការដាំដុះ ជួយដល់បរិស្ថាន និងសុខភាពរបស់យើងទាំងអស់គ្នា។

ទន្ទឹមនឹងនេះដែរ ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវ ​ដល់បងប្អូនប្រជាពលរដ្ឋសូមជួយថែរក្សាការពារដើមឈើដែលយើងបានដាំ និងជួយទប់ស្កាត់អំពីការបំផ្លាញនានារបស់មនុស្ស ទាំងដើមឈើដែលនៅក្នុងស្រុក និងដើមឈើដែលមាននៅក្នុងព្រៃឱ្យបានគង់វង្ស ជាពិសេសនោះគឺគ្រប់គ្រឹះស្ថានសាធារណៈរដ្ឋ និងឯកជន រួមមានសាលារៀន វត្តអារាម មន្ទីរពេទ្យ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវយកចិត្តទុកដាក់ខិតខំប្រើប្រាស់ដីធ្លីឱ្យទៅជាទីបៃតង តាមរយៈការខិតខំដាំដើមឈើទាំងប្រភេទឈើព្រៃ និងឈើហូបផ្លែ ដើម្បីបរិស្ថាន សុខភាព និងបង្កើនការដាំ។

បើតាម ឯកឧត្តមអភិបាលខេត្ត ​ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងអ្នកពាក់ព័ន្ធនៃមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ​​បានខិតខំបណ្តុះបានកូនឈើទាលប្រមាណ១០ម៉ឺនដើម តាមផែនការណែនាំដែលបានដាក់ចេញកាលពីឆ្នាំ២០២៤៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ