ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​មុខ​ជាង​៦​ឆ្នាំ ត្រឡប់​មក​វិញ ឈិ​ត សុវណ្ណ​បញ្ញា ប្រកាស​ក្លាយ​ខ្លួន​ជា​តារាចម្រៀង​ឯករាជ្យ

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅ​ទីបំផុត​ តារាចម្រៀង​នាង ឈិ​ត សុវណ្ណ​បញ្ញា បាន​វិល​ត្រឡប់​មក​កាន់​អាជីព​ជា​តារាចម្រៀង​វិញ​ហើយ បន្ទាប់​ពី​នាង​បាត់​វត្តមាន​អស់​រយៈពេល​ជាង​៦​ឆ្នាំ​មកនេះ ខ​ណៈពេល​ដែល​ការ​វិល​មក​លើក​នេះ​ គឺ​នាង​ប្រកាស​ក្លាយ​ខ្លួន​ជា​តារាចម្រៀង​ឯករាជ្យ…

រាជធានីភ្នំពេញ ៖ នៅ​ទីបំផុត​ តារាចម្រៀង​នាង ឈិ​ត សុវណ្ណ​បញ្ញា បាន​វិល​ត្រឡប់​មក​កាន់​អាជីព​ជា​តារាចម្រៀង​វិញ​ហើយ បន្ទាប់​ពី​នាង​បាត់​វត្តមាន​អស់​រយៈពេល​ជាង​៦​ឆ្នាំ​មកនេះ ខ​ណៈពេល​ដែល​ការ​វិល​មក​លើក​នេះ​ គឺ​នាង​ប្រកាស​ក្លាយ​ខ្លួន​ជា​តារាចម្រៀង​ឯករាជ្យ ពោល​គឺ​មិន​ស្ថិត​ក្រោម​ផលិតកម្ម​ណាមួយ​ឡើយ ។

ទន្ទឹម​នឹង​ការ​វិល​មក​វិញ​នា​ពេល​នេះ ឈិ​ត សុវណ្ណ​បញ្ញា ក៏​បាន​បញ្ចេញ​នូវ​បទ​ចម្រៀង​របស់​ខ្លួន​ជា​លើក​ដំបូង​ផង​ដែរ​ តាម​រយៈ​បទ«សតិអារម្មណ៍​»នឹង​បាន​ចេញ​ផ្លូវ​តាម​រយៈ​ឆា​ណែ​ល​យូ​ធូប​ផ្លូវការ​របស់​នាង​កាលពី​ពេល​ថ្មី​ៗ​នេះ ។

តាម​រយៈ​បទ​ចម្រៀង​ខាងលើ​នេះ គេ​សង្កេត​ឃើញ​មានការ​ចាប់អារម្មណ៍​ពី​ប្រិ​យ​មិត្ត​អ្នកគាំទ្រ​ច្រើន​ផង​ដែរ ក្នុង​ពេល​ដែល​ពួក​គេ​ក៏​បាន​សម្តែង​ការ​ស្វាគមន៍​ពី​ការ​វិល​ត្រឡប់​របស់​នាង​មក​កាន់​វិ​ថី​សិល្បៈ​ចម្រៀង​ជា​ថ្មី​ម្តងទៀត​តាម​ការ​ចង់បាន ក្រោយ​បាត់​មុខ​អស់​ជា​ច្រើន​ឆ្នាំ ។

ការ​វិល​ត្រឡប់​នា​ពេល​នេះ ត្រូវ​បាន ឈិ​ត សុវណ្ណ​បញ្ញា បាន​ប្រកាស​តាម​រយៈ​សំ​ណេ​រ​បង្ហោះ​លើ​បណ្តាញ​សង្គម​ថា ពេលវេលា​ដែល​រង់ចាំ​ជាង​៦​ឆ្នាំ​បាន​មក​ដល់​ហើយមក​លើក​នេះ​ជា​តារាចម្រៀង​ឯករាជ្យ រំភើប​ខ្លាំង​មែនទែន ​សម្រាប់​ការ​ស្រលាញ់​មួយ​នេះ អរគុណ​ខ្លាំង​មែនទែន​ពី​នាង​ខ្ញុំ ឈិ​ត សុវណ្ណ​បញ្ញា ។

យ៉ាងណា ការ​វិល​ត្រឡប់​មក​វិស័យ​ចម្រៀង​ជា​ថ្មី​នា​ពេល ​ទោះបីជា​បាន ​ឬ​មិន​បាន​ទទួល​ជោគ​ជ័យ​ដូច​មុន​ក៏​ដោយ ប៉ុន្តែ ឈិ​ត សុវណ្ណ​បញ្ញា នៅ​តែ​បង្ហាញ​ក្តី​សង្ឃឹម និង​ភាព​រីករាយ​ដែល​អាច​នាង​បាន​វិល​មក​ជួប​អ្នកគាំទ្រ​រូប​នាង​ជា​ថ្មី​នា​ពេល​នេះ ។

ជា​ការ​កត់សម្គាល់ តារាចម្រៀង ឈិ​ត សុវណ្ណ​បញ្ញា បាន​ចំណាយពេល​អស់​រយៈពេល​ជាង​៦​ឆ្នាំ ដោយ ជ្រើសរើស​ជីវិត​តាម​មា​គា​ព្រះពុទ្ធ​សាសនា ស្លៀក​ស ញុាំ​អា​ហារបួស ធ្វើ​សមាធិ​ឱ្យ​ចិត្តស្ងប់ ដោយ​នាង​មិន​ខ្វល់​ពី​រឿង​ឡើង​ឆាក​សម្តែង ឬ​រក​ប្រាក់​ចំណូល​ពី​អាជីព​សិល្បៈ​ដូច​កាលពីមុន​ឡើយ ។ ជា​ទូទៅ​នាង​តែងតែ​បង្ហោះ​រូបភាព​នៅ​លើ​បណ្តាញ​សង្គម​បង្ហាញ​ពី​សកម្មភាព​ទៅ​ធ្វើបុណ្យ ឬ​តាំងសមាធិ​នៅ​តាម​ទី​វត្ត​អារាម​នានា​ជា​បន្តបន្ទាប់ ។ យូរ​ៗ​ម្តង​នាង​ក៏​តែងតែ​បង្ហាញខ្លួន​ចូលរួម​ក្នុង​កម្មវិធី​អ្នកសិល្បៈ​ដូច​គ្នា​ផង​ដែរ ។

កន្លង​មក​តារាចម្រៀង​រូប​នេះ​ធ្លាប់​បាន​អះអាង​ប្រាប់​បណ្តាញសារព័ត៌មាន​ក្នុងស្រុក​ថា នាង​មិន​វិល​ត្រឡប់​មក​កាន់​សិល្បៈ​វិញ​ទេ នាង​រក​ឃើញ​ផ្លូវ​ដែល​ខ្លួន​ត្រូវ​ដើរ​ហើយ ដោយ​តាម​ពិត​វិស័យ​ពុទ្ធសាសនា​គឺ​បាន​ធ្វើ​ឱ្យ​ចិត្ត​របស់​នាង​ស្ងប់​សុខ មិនសូវ​គិត​ពី​រឿង​អវិជ្ជមាន ។

ទោះជា​យ៉ាងណា​ នៅ​ពេល​នេះ​ នាង​ក៏​បាន​កែប្រែ​ចិត្ត​ឡើង​វិញ ដោយ​វិល​មក​កាន់​ក្បាល​មេក្រូ​បង្ហើរ​សំនៀង​ជា​ថ្មី​ម្តងទៀត ដើម្បី​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ពី​សំណាក់​ទស្សនិកជន ជា​ពិសេស​បណ្តា​អ្នកគាំទ្រ​ដែល​ចង់បាន ខ​ណៈ​ពេល​ដែល​ការ​វិល​មក​ជា​ថ្មី​ឡើង​វិញ ​របស់​នាង​នៅ​ពេល​នេះ គេ​រំពឹង​ថា តារា​រូប​នេះ​នឹង​នៅ​តែ​ទទួល​បានការ​គាំទ្រ​ដូច​មុន​ដដែល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ