ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំចំនួន៨ មានស្នាដៃល្អ នៅខេត្តព្រៃវែង ទទួលបានរង្វាន់ម៉ូតូ​​ម្នាក់១គ្រឿង ​

16 ម៉ោង មុន

ខេត្តព្រៃវែង៖ មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ចំនួន៨ ដែលមានស្នាដៃល្អទទួលបានរង្វាន់ម៉ូតូ​ចំនួន ៨គ្រឿង ពីឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តព្រៃវែង បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១…

ខេត្តព្រៃវែង៖ មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ចំនួន៨ ដែលមានស្នាដៃល្អទទួលបានរង្វាន់ម៉ូតូ​ចំនួន ៨គ្រឿង ពីឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តព្រៃវែង បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ រដ្ឋបាលខេត្តព្រៃវែង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ប្រចាំឆមាសទី១ ឆ្នាំ២០២៥ នៃខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត​ ដោយមានការអញ្ជើញចូលរួមពីអ្នកពាក់ព័ន្ធប្រមាណជិត៤០០នាក់។

ក្នុងឱកាសនោះដែរ ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន និង ឯកឧត្តមអភិបាលខេត្ត ក៏បានប្រគល់នូវរង្វាន់ម៉ូតូ ចំនួន០៨គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ ចែកជូនដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ចំនួន០៨ ដែលមានស្នាដៃល្អក្នុងការបំពេញតួនាទី ភារកិច្ច កន្លងមកនិងដើម្បីចូលរួមចំណែកក្នុងការជួយពង្រឹងគុណភាពការងារ ភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាព ឲ្យកាន់តែល្អប្រសើរថែមមួយកម្រិតទៀត៕


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ