ខេត្តសៀមរាប៖ប៉ាគីស្ថានបង្កើនពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មជាមួយកម្ពុជាតាមរយៈការសិក្សាឈ្វេងយល់ពីឱកាសវិនិយោគក្នុងខេត្តសៀមរាប។
យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថានាព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋអ៊ិស្លាមប៉ាគីស្ថានប្រចាំកម្ពុជា ក្នុងគោលបំណង ដើម្បីពិភាក្សាការងារពាក់ព័ន្ធនឹងការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មតាមរយៈការសិក្សាឈ្វេងយល់ពីឱកាសវិនិយោគក្នុងខេត្តសៀមរាប។
ជាការឆ្លើយតប ឯកឧត្តម អភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូតសាធារណរដ្ឋអ៊ិស្លាមប៉ាគីស្ថានប្រចាំកម្ពុជា និងប្រតិភូអមដំណើរ ដែលបានចំណាយពេលវេលាក៏មានតម្លៃសម្រាប់ជំនួបសម្តែងការគួរសម និងពិភាក្សាការងារនាពេលនេះ និងស្វាគមន៍ជានិច្ចនូវរាល់សហកាប្រតិបត្តិការទ្វេភាគីជាមួយស្ថានទូតសាធារណរដ្ឋអ៊ិស្លាមប៉ាគីស្ថានប្រចាំកម្ពុជាជាពេលអនាគតផងដែរ៕
ចែករំលែកព័តមាននេះ