ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះទី១៣កាជិគី(Kajiki)កម្ពុជាមានភ្លៀងខ្លាំង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក​និង​ឧតុនិយមបាន​ឲ្យ​ដឹង​ថា កម្ពុជា​បាន​រង​ឥទ្ធិពល​ព្យុះ​ទី​១៣​ឈ្មោះ​កា​ជិ​គី ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​យ៉ាង​គំហុក ហើយ​មាន​ខ្យល់​បោកបក់​ខ្លាំង​ជាមួយ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។ យោង​តាម​ការ​អង្កេតពិនិត្យ…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក​និង​ឧតុនិយមបាន​ឲ្យ​ដឹង​ថា កម្ពុជា​បាន​រង​ឥទ្ធិពល​ព្យុះ​ទី​១៣​ឈ្មោះ​កា​ជិ​គី ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​យ៉ាង​គំហុក ហើយ​មាន​ខ្យល់​បោកបក់​ខ្លាំង​ជាមួយ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។

យោង​តាម​ការ​អង្កេតពិនិត្យ និង​វិភាគ​លើ​ស្ថានភាព​ធាតុអាកាស និង​អាកាសធាតុ​នៅ​ក្នុង​តំបន់ និង​ព្រះរាជាណាចក្រ​កម្ពុជា ក្រសួង​ធនធានទឹក​និង​ឧតុនិយម សូម​ជម្រាប​ជូនដំណឹង​ដល់​សា ធារ ណជន​ឱ្យ​បាន​ជ្រាប​ថា កា​រវិ​វត្ត​នៃ​ព្យុះ​ទី​១៣​ដែល​មានឈ្មោះ​ថា កា​ជិ​គី (Kajiki)T2513 ក្នុង​ឆ្នាំ​២០២៥ មាន​ឥទ្ធិពល​ខ្លាំង​លើ​របប​ខ្យល់មូសុង​និរតី និង​បោកបក់​លើ​សមុទ្រ​អានដាម​ម៉ែ​ន ឈូង​សមុទ្រ​ថៃ អាង​ទន្លេមេគង្គ សមុទ្រចិន​ខាងត្បូង និង​លើ​ព្រះរាជាណាចក្រ​កម្ពុជា ។

ក្រសួង​ធនធានទឹក​និង​ឧតុនិយមបាន​បញ្ជាក់​ថា ព្យុះ​ទី​១២ ​ឈ្មោះ​ថា លីង​លីង​(Lingling) ដែល​បាន​កើត​មាន​ឡើង​នៅ​ប្រទេស​ជប៉ុនបាន​បញ្ចប់​កាលពី​ថ្ងៃ​ទី​២១-២២ ខែសីហា ឆ្នាំ​២០២៥
រួច​មក​ហើយ ចំណែក​គន្លង​ផ្លូវ​ដើរ​របស់​ព្យុះ​ទី១៣​ឈ្មោះ កា​ជិ​គី នេះ​វិញ ពុំ​មាន​ឥទ្ធិពល​ខ្លាំង
មក​លើ​ព្រះរាជាណាចក្រ​កម្ពុជា​នោះ​ទេ ។

ប៉ុន្តែ​ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឱ្យ ចាប់ពី​ថ្ងៃទី​២៥ ដល់​ថ្ងៃ​ទី​២៨​ខែសីហា ឆ្នាំ​២០២៥ ធាតុ​អា
កាស​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា មាន​ដូច​ជា ខេត្តមណ្ឌលគិរី ខេត្តរតនគិរី ខេត្តស្ទឹងត្រែង ខេត្ត
ក្រចេះ ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ជួរ​ភ្នំ​ដងរែក និង​តំបន់​ជួរ​ភ្នំក្រវាញ បរិមាណ​ទឹកភ្លៀងនឹង​កើនឡើង​យ៉ាង​គំហុក ហើយ​មាន​ខ្យល់​បោកបក់​ខ្លាំង​ជាមួយ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។

ចំណែក​តំបន់​មាត់សមុទ្រ និង​ឆ្នេរសមុទ្រ ដូច​ជា ខេត្តកោះកុង ខេត្ត​ព្រះ​សីហ​នុ ខេត្តកំពត និង​ខេត្ត​កែប នឹង​មាន​រលក​សមុទ្រ​ខ្លាំង​ៗ ដែល​មាន​កម្ពស់​មធ្យម​អប្បបរមា ០,៥០​ម៉ែត្រ និងកម្ពស់​មធ្យម​អតិបរមា ២,៥០​ម៉ែត្រ ។

យោង​លើ​ការ​ព្យាករ​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​សាធារណជន​មេត្តា​ប្រុង​ប្រយ័ត្ន​ខ្ពស់ ជា​ពិសេស​បងប្អូន​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវគោក និង​ផ្លូវទឹក ។ ក្រសួង​ធនធានទឹក​និង​ឧតុនិយម នឹង​បន្ត​ធ្វើការ​តាមដាន និង​វិភាគ​អំពី​ស្ថានភាព​ធាតុអាកាស ដើម្បី​ជម្រាប​ជូន​ជា​បន្តបន្ទាប់ ក្នុង​ករណី​មានការ​ប្រែប្រួល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ