បន្ទាប់ពីបានចុះទៅគេហដ្ឋានផ្ទាល់ ដើម្បីពិនិត្យសុខភាពលោកតា «ឡូ ណុន» ដែលត្រូវជាឪពុកបង្កើតរបស់វីរកងទ័ព រួចមក «សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត» និង«លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត» បានចាត់តាំងក្រុមគ្រូពេទ្យនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នាំលោកតាមកពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុម: ។ នេះបើតាម TYDA – គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានផ្សាយនាថ្ងៃទី២៣ ខែសីហានេះ ។

សូមបញ្ជាក់ថា លោកតាមានជំងឺប្រចាំកាយដូចជា ឈឺសន្លាក់ ញ័រទ្រូង អស់កម្លាំង លើសសម្ពាធឈាម និងរលាកទងសួត ។
រាល់ការចំណាយ និងការរស់នៅអំឡុងពេលពិនិត្យ និងព្យាបាល ត្រូវបានទំនុកបម្រុងទាំងស្រុងដោយ «សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត» និង«លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត» ៕


ចែករំលែកព័តមាននេះ