ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ចប្រជុំ​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធ​ភូមិភាគ​កម្ពុជា​-​ថៃ (RBC) នៅ​ខេត្ត​ប៉ៃលិន

11 ម៉ោង មុន

ក្រសួងការពារជាតិ បាន​ប្រកាស​នា​ព្រឹក​នេះ​ថា ៖ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០២៥​នេះ កិច្ចប្រជុំ​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធ​ភូមិភាគ​កម្ពុជា​-​ថៃ (RBC) រវាង​យោធភូមិ​ភាគ​ទី​៥​របស់​កម្ពុជា…

ក្រសួងការពារជាតិ បាន​ប្រកាស​នា​ព្រឹក​នេះ​ថា ៖ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០២៥​នេះ កិច្ចប្រជុំ​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធ​ភូមិភាគ​កម្ពុជា​-​ថៃ (RBC) រវាង​យោធភូមិ​ភាគ​ទី​៥​របស់​កម្ពុជា និង​បញ្ជាការដ្ឋាន​ការពារ​ព្រំដែន​ចន្ទ​បុរី​-​ត្រា​តរបស់​ថៃ ដែល​ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ទោ សរ គឹ​ម​ប៉ាក់ ប្រធាន​ក្រុម​លេខា​ភាគី​កម្ពុជា និង​វរ​នា​វី​ឯក គិ​ទិ​ផុ​ន គុណ​សិរិ​ប៉ន​ញ៉ូ ប្រធាន​ក្រុម​លេខា​ភាគី​ថៃ ។ គណៈប្រតិភូ​ភាគី​ថៃ​បាន​មក​ដល់​ខេត្ត​ប៉ៃលិន ព្រះរាជាណាចក្រ​កម្ពុជា​ហើយ នៅ​វេលា​ម៉ោង​៨:២៥​នាទី​ព្រឹក​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ