ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឥទ្ធិពលព្យុះទី១៣ ​ធ្វើឱ្យមានភ្ញៀងធ្លាក់ខ្លាំង លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែសីហា

1 ថ្ងៃ មុន

​រាជធានីភ្នំពេញ៖ ​ឥទ្ធិពលព្យុះទី១៣ ​ធ្វើឱ្យមានភ្ញៀងធ្លាក់ខ្លាំង លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែសីហា។ នេះបើយោងតាមក្រសួងធនធានទឹក និងឧតុនិយម។…

​រាជធានីភ្នំពេញ៖ ​ឥទ្ធិពលព្យុះទី១៣ ​ធ្វើឱ្យមានភ្ញៀងធ្លាក់ខ្លាំង លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែសីហា។ នេះបើយោងតាមក្រសួងធនធានទឹក និងឧតុនិយម។

ក្នុងសេចក្ដីប្រកាសព័ត៌មានក្រសួងធនធានទឹកចុះថ្ងៃទី២៣ ខែសីហានេះ បានឱ្យដឹងថា ការវិវត្តនៃព្យុះទី១៣ ដែលមានឈ្មោះថា កាជិគី (Kajiki) T2513 ក្នុងឆ្នាំ២០២៥ មានឥទ្ធិពលខ្លាំងលើ របបខ្យល់មូសុងនិរតី និងបោកបក់លើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ សមុទ្រចិនខាង ត្បូង និងលើព្រះរាជាណាចក្រកម្ពុជា។ សូមបញ្ជាក់ថា ព្យុះទី១២ឈ្មោះថា លីងលីង (Lingling) ដែលបាន កើតមានឡើងនៅប្រទេសជប៉ុន បានបញ្ចប់កាលពីថ្ងៃទី២១-២២ ខែសីហា ឆ្នាំ២០២៥ រួចមកហើយ ចំណែក គន្លងផ្លូវដើររបស់ព្យុះទី១៣ឈ្មោះកាជិគី នេះវិញ ពុំមានឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជានោះទេ។

ស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ធាតុអាកាសនៅក្នុង ព្រះរាជាណាចក្រកម្ពុជាមានដូចជា ខេត្តមណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ក្រចេះ ព្រះវិហារ ឧត្តរមានជ័យ សៀមរាប បន្ទាយមានជ័យ ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ បរិមាណទឹកភ្លៀងនឹងកើនឡើងយ៉ាងគំហុគ ហើយមានខ្យល់បោកបក់ខ្លាំងជាមួយបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់។ ចំណែកតំបន់មាត់សមុទ្រ និងឆ្នេរ សមុទ្រដូចជា ខេត្តកោះកុង ព្រះសីហនុ កំពត និងកែប នឹងមានរលកសមុទ្រខ្លាំងៗដែលមានកម្ពស់មធ្យម អប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ២,៥០ម៉ែត្រ។

​ជាមួយគ្នាក្រសួងបានអំពាវនាវឱ្យមានប្រុងប្រយ័ត្នខ្ពស់ ជាពិសេស បងប្អូនដែលធ្វើដំណើរតាមផ្លូវគោគ និងផ្លូវទឹក៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ