រាជធានីភ្នំពេញ៖ បញ្ហាជំនន់ទឹកភ្លៀងនៅភ្នំពេញ រួមទាំងបញ្ហាពាក់ព័ន្ធជាច្រើនទៀត, ក្រសួងដែនដី នឹងលើកយកទៅពិភាក្សាជាមួយក្រសួងសេដ្ឋកិច្ច ដើម្បីអនុវត្តបន្ត។
យោងតាមការចុះផ្សាយរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២២ ខែសីហានេះ បានឱ្យដឹងថា ក្រសួងបានសាកល្បងស្រង់ និងវាយតម្លៃបញ្ហាប្រឈម នៅតាមបណ្តាទីប្រជុំជននៅរាជធានីភ្នំពេញ ក្នុងនោះក្រុមការងារបានពិនិត្យឃើញនូវបញ្ហាប្រឈមមួយចំនួនដូចជា៖
១. សំណង់អគារចាស់ទ្រុឌទ្រោម។ ២. សំណង់មិនរៀបរយ ដោយមានការតាំងទីលំនៅលើប្រឡាយទឹកកខ្វក់ លើចិញ្ចើមផ្លូវ លើចិញ្ចើមផ្លូវរថភ្លើង តាមបណ្តោយច្រាំងទន្លេ និងលើអគារសហកម្មសិទ្ធិ។ ៣. បញ្ហាដែលប៉ះពាល់ដល់សោភណភាព និងសុវត្ថិភាព៖ ផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្ម ស្ថានីយនិងមណ្ឌលសន្និធិប្រេងឥន្ធនៈ និងឧស្ម័ន ប្រព័ន្ធខ្សែភ្លើង ខ្សែកាប និងអ៉ីនធឺណិត អាជីវកម្មមិនរៀបរយ និងតំបន់បណ្តុំអាជីវកម្មចម្រុះ បញ្ហាសំរាម និងបញ្ហាលូ និងប្រឡាយទឹកកខ្វក់។ ៤. ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៖ ប្រព័ន្ធភ្លើងសញ្ញាចរាចរណ៍ ប្រព័ន្ធបណ្តាញផ្លូវចរាចរណ៍ លំហសាធារណៈ និងចំណតរថយន្តនិងរថយន្តក្រុង។ ហើយនិង ៥. បញ្ហាទឹកជន់លិច។
សូមជម្រាបជូនថាការណ៍នេះធ្វើឡើងកិច្ចប្រជុំស្តីពីការសិក្សាបញ្ហាសណ្តាប់ធា្នប់ក្នុងរាជធានីភ្នំពេញ នាទីស្តីការក្រសួង កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥។
រាល់គម្រោងនានាដែលទទួលបានក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួង រៀបចំដែនដី នឹងលើកយកទៅពិភាក្សាជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីអនុវត្តបន្ត៕
ចែករំលែកព័តមាននេះ