ខេត្តព្រះវិហារ៖ វីរកងទ័ពជួរមុខ ដែលកំពុងឈរជើងនៅតាមបណ្តាទីតាំងយុទ្ធសាស្ត្រនានាក្នុងខេត្តព្រះវិហារ ទទួលបានម៉ូតូចំនួន ១០គ្រឿង និងថវិកាមួយចំនួនពីសប្បុរសជន ដើម្បីជាការលើកទឹកចិត្ត។
យោងតាមមន្ទីរព័ត៌មានខេត្តព្រះវិហារ បានឱ្យដឹងថា លោកជំទាវបណ្ឌិត ហ៊ុន សេងនី នាំយកម៉ូតូចំនួន ១០គ្រឿង និងថវិកាមួយចំនួន ប្រគល់ជូនដល់វីរកងទ័ពជួរមុខ ១០រូប ដែលកំពុងឈរជើងនៅតាមបណ្តាទីតាំងយុទ្ធសាស្ត្រនានាក្នុងខេត្តព្រះវិហារ រួមមាន៖ តំបន់ភ្នំទ្រព្យ អានសេះ ភ្នំខ្មោច មុំបី និងតាថាវជាដើម។
ពិធីប្រគល់ទទួលនេះ ធ្វើឡើងនៅបរិវេណមន្ទីរព័ត៌មានខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥។ អំណោយទាំងនេះ គឺជាការបង្ហាញពីទឹកចិត្ត និងឆន្ទៈរបស់សមរភូមិក្រោយក្នុងការពង្រឹងស្មារតី និងគាំទ្រដល់កងទ័ពជួរមុខដែលបានលះបង់កម្លាំងកាយចិត្តការពារបូរណភាពទឹកដី និងសេចក្តីសុខរបស់ប្រជាជន៕
ចែករំលែកព័តមាននេះ