ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្តកំពង់ធំ បង្ក្រាប​​ទំនិញ​ខូចគុណភាព​ជិត​៦​តោន ដឹក​តាម​រថយន្តក្រុង សម្រេច​ដុត​កម្ទេច​ចោល

1 នាទី មុន

ខេត្តកំពង់ធំ៖ អាជ្ញាធរ​មានសម្ថកិច្ច​ សម្រេច​ដុត​កម្ទេច​ចោល​​ទំនិញ​ខូចគុណភាព​ជិត​៦​តោន បន្ទាប់ពីបង្ក្រាបបាន ដែល​ដឹកតាមរថយន្តក្រុង១គ្រឿង។ យោងតាមការចុះផ្សាយរបស់អគ្គនាយករដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) បានឱ្យដឹងថា…

ខេត្តកំពង់ធំ៖ អាជ្ញាធរ​មានសម្ថកិច្ច​ សម្រេច​ដុត​កម្ទេច​ចោល​​ទំនិញ​ខូចគុណភាព​ជិត​៦​តោន បន្ទាប់ពីបង្ក្រាបបាន ដែល​ដឹកតាមរថយន្តក្រុង១គ្រឿង។

យោងតាមការចុះផ្សាយរបស់អគ្គនាយករដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) បានឱ្យដឹងថា ក្រោមការដឹកនាំ និងសម្របសម្រួលដោយលោក សាយ វាសនា ព្រះរាជអាជ្ញារងខេត្តកំពង់ធំ នា​ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ នេះមន្រ្តីសាខា ក.ប.ប. ខេត្តកំពង់ធំ សហការជាមួយ មន្រ្តីនៃមន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ មន្រ្តីនៃរដ្ឋបាលជលផលខេត្តកំពង់ធំ និងនគរបាលប្រឆាំងបទស្មើសសេដ្ឋកិច្ចខេត្តកំពង់ធំ បានចុះត្រួតពិនិត្យទំនិញដែលមានហានិភ័យដែលបានដឹកតាមរថយន្តក្រុង១គ្រឿង មានដូចជា ត្រីសាលម៉ុន ចំនួន ១៤០កេស ស្មើនឹង ៣.០១០គីឡូក្រាម គឿងក្នុងសត្វមាន់ ចំនួន ២១០កេស ស្មើនឹង ២.៥២០គីឡូក្រាម ទឹកស៊ីអ៊ីវ ចំនួន ១០០ប៊ីដុង ស្មើនឹង ៤០០លីត្រ វ៉ាសាប៊ិ ចំនួន ២កេស ស្មើនឹង ១០០គីឡូក្រាម សរុបចំនួន ៥.៦៣០គីឡូក្រាម និង ៤០០លីត្រ ។

ជាលទ្ធផល ក្រោយពីមន្រ្តីជំនាញធ្វើការត្រួតពិនិត្យបានរកឃើញថាទំនិញទាំងអស់ត្រូវបានខូចគុណភាព ដោយសារការដឹកជញ្ជូន និងការរក្សាទុក ពុំត្រឹមត្រូវតាមលក្ខខណ្ឌតម្រូវផ្នែកបច្ចេកទេស។ ហេតុនេះព្រះរាជអាជ្ញារងក៏បានអនុញ្ញាតឱ្យរឹបអូសដើម្បីធ្វើការកម្ទេចចោលទៅតាមនីតិវិធី៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ