ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត ​ឯកឧត្តម អ៊ុ​ក វុ​ទ្ធី អនុរដ្ឋលេខាធិការ ​​ចុះ​ពិនិត្យ​ទីតាំង​អាង​ទឹកអូរ​ស្មាច់​ដែល​ក្រុមហ៊ុន​ចា.ក់​អាចម៍ដី​រំ.លោ.ភ​យក​ត្រូវ​​​ដកហូត​យក​មក​ធ្វើ​ជា​សម្បត្តិ​​​រដ្ឋវិញ​

5 ម៉ោង មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖​ នៅ​ថ្ងៃ​ទី​១៩ ​ខែសីហា​ ឆ្នាំ​២០២៥ ឯកឧត្តម អ៊ុ​ក វុ​ទ្ធី អនុរដ្ឋលេខា​ធិការ ក្នុង​នាម​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម…

ខេត្តស្វាយរៀង​ ៖​ នៅ​ថ្ងៃ​ទី​១៩ ​ខែសីហា​ ឆ្នាំ​២០២៥ ឯកឧត្តម អ៊ុ​ក វុ​ទ្ធី អនុរដ្ឋលេខា​ធិការ ក្នុង​នាម​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​អាង​ទឹកអូរ​ស្មាច់ ដែល​មានការ​ចាក់​អាចម៍ដី​ចូល​ដី​ចំណី​អាង​ទឹក ស្ថិត​ក្នុងភូមិ​សាស្ត្រ​ភូមិ​ធ្ម​ល់ សង្កាត់​ចេក ក្រុង​ស្វាយ​រៀង ខេត្តស្វាយរៀង​បាន​ដកហូត​យក​មក​ធ្វើ​ជា​សម្បត្តិ​រដ្ឋ​ សម្រាប់​​ដាក់​ឲ្យ​ប្រើប្រាស់​ប្រយោជន៍​ជា​សាធារណៈ​ ។

សូម​ជម្រាប​ថា ការ​ចុះ​ពិនិត្យ​ទីតាំង​នា​ពេល​នេះ មាន​វត្តមាន​ចូលរួម​ពី​លោក សរ សុ​ដា​នី អភិ​បាលរង​នៃ​គណៈ​អភិបាល​ខេត្តស្វាយរៀង ក្រុមការងារ​នៃ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​​ខេត្តស្វាយ​រៀង រដ្ឋបាល​ក្រុង​ស្វាយ​រៀង និង​រដ្ឋបាល​សង្កាត់​ចេក ជា​ច្រើន​រូប​។

ឯកឧត្តម​អនុរដ្ឋលេខាធិការ​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ក្រុមការងារ​បាន​ចុះ​អនុវត្ត​វិធានការ​លើ​ការ​ចាក់​ដី​ចូល​ដី​ចំណី​អាង​ទឹកអូរ​ស្មាច់ ដោយ​បាន​បោះបង្គោល​ព្រំ​សម្គាល់​ដី​ចំណី​អាង​ទឹក និង​រឹបអូស​ដី​ដែល​បាន​ចាក់​ចូល​ដី​ចំណី​អាង​ទឹក​ទំហំ​២៥៥៦​ម៉ែត្រ​ការ៉េ ទុកជា​សម្បត្តិ​របស់​រដ្ឋ ហើយ​រដ្ឋបាល​ខេត្ត​នឹង​លើក​សំណើ​ទៅ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​រៀបចំ​សម្រាប់​បម្រើ​ប្រយោជន៍​សាធារណៈ​។ ​ហើយ​ចំណាត់ការ​នេះ​ ធ្វើ​ឲ្យ​មហាជន​គាំទ្រ​និង​អបអរសាទរ​យ៉ាង​ខ្លាំង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ