រាជធានីភ្នំពេញ ៖ សមត្ថកិច្ចកម្ពុជា បានធ្វើការបណ្ដេញជនបរទេស សរុបចំនួន ២៩នាក់ (ស្រី០១នាក់) ដែលលួចស្នាក់នៅ ធ្វើការងារល្មើសនឹងច្បាប់កម្ពុជា ឲ្យត្រឡប់ទៅប្រទេសកំណើតវិញ ។
ព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ឧត្ដមសេនីយ៍ឯក អ៊ុក ហៃសីឡា អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានដឹកនាំកម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្ដនីតិវិធី សហការជាមន្ដ្រីប៉ុស្ដិ៍ច្រកទ្វារអន្ដរជាតិភ្នំពេញ ដើម្បីធ្វើការបណ្ដេញជនបរទេស សរុបចំនួន ២៩នាក់ (ស្រី០១នាក់) ដែលលួចស្នាក់នៅ ធ្វើការងារល្មើសនឹងច្បាប់កម្ពុជា ឲ្យត្រឡប់ទៅប្រទេសកំណើតវិញ ។
ប្រតិបត្ដិការនេះ ក៏មានការចូលរួមសង្កេតការណ៍ពីតំណាងអគ្គស្នងការនគរបាលជាតិ ដឹកនាំដោយ ឧត្ដមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខផងដែរ៕




ចែករំលែកព័តមាននេះ