ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ីទ្លែរ​បញ្ជូន​​តុក្កតា​កូន​ក្រមុំ​អាច​រួមភេទ​​បាន​ទៅ​ឱ្យ​​ទាហាន​​​ដើម្បី​កុំ​​ឱ្យ​​​ដេក​ជា​​មួយ​​ស្ត្រី​បម្រើ​​​ផ្លូវ​ភេទ​

13 ឆ្នាំ មុន

ប្រភពមួយ​​លាត​ត្រដាង​ថា ​អតីត​​​មេដឹក​នាំ​​ផ្តាច់ការ​ហ្វាស៊ីស អាល្លឺម៉ង់​ ហ៊ីទ្លែរ បានបញ្ជា​​​ឱ្យ​គេបញ្ជូន​តុក្កតា​​កូនក្រមុំ​​ជា​ច្រើន​​ទៅ​ឱ្យទាហាន​​ណា​ហ្ស៊ី ក្នុងកិច្ចខិតខំប្រឹងប្រែង​​​ ដើម្បីទប់ស្កាត់​​ និងការពារ​កុំ​ឱ្យ​ទាហាន​ទាំង​នោះ​​ឆ្លង​កាម​​​រោគ​ពី​ស្ត្រី​​បម្រើ​ផ្លូវភេទ​។​ ក្នុង​​អំឡុង​​ពេលនៃ​សង្គ្រាម​​លោកលើកទី​២ ​​កង​ទ័ពជា​ច្រើន​​​បំពេញ​​បេសកកម្ម​​​លែង​ចង់​កើត

ប្រភពមួយ​​លាត​ត្រដាង​ថា ​អតីត​​​មេដឹក​នាំ​​ផ្តាច់ការ​ហ្វាស៊ីស អាល្លឺម៉ង់​ ហ៊ីទ្លែរ បានបញ្ជា​​​ឱ្យ​គេបញ្ជូន​តុក្កតា​​កូនក្រមុំ​​ជា​ច្រើន​​ទៅ​ឱ្យទាហាន​​ណា​ហ្ស៊ី ក្នុងកិច្ចខិតខំប្រឹងប្រែង​​​ ដើម្បីទប់ស្កាត់​​ និងការពារ​កុំ​ឱ្យ​ទាហាន​ទាំង​នោះ​​ឆ្លង​កាម​​​រោគ​ពី​ស្ត្រី​​បម្រើ​ផ្លូវភេទ​។​

ក្នុង​​អំឡុង​​ពេលនៃ​សង្គ្រាម​​លោកលើកទី​២ ​​កង​ទ័ពជា​ច្រើន​​​បំពេញ​​បេសកកម្ម​​​លែង​ចង់​កើត​ ដោយសារ​ជំងឺជាជាង​របួស ពិសេស​​​ជំងឺ​​កាម​រោគ​ដែល​ឆ្លងពីស្ត្រី​​បម្រើផ្លូវ​ភេទ​។ ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​​ប្រែងដើម្បី​​ធ្វើ​​ឱ្យ​ចំនួនទាហាន​ឆ្លង​កាម​រោគ​​មានការធ្លាក់​ចុះ​ ហ៊ីទ្លែរ ​បានចេញបញ្ជា​​​ឱ្យ​​គេ​បញ្ជូន​​​តុក្កតា​​កូនក្រមុំ​​ទំហំ​ប៉ុន​មនុស្ស​​​ទៅ​ឱ្យ​ទាហាន​ ដើម្បី​ធ្វើ​​ឱ្យ​ពួកគេ​​​កាត់បន្ថយ​​​ការទៅ​​រកស្ត្រី​បម្រើ​ផ្លូវភេទ​​បារាំង​។​

ការរកឃើញ​​​ដែលពុំ​ធ្លាប់​មាននេះ គឺ​រក​ឃើញ​ដោយ​​អ្នក​និពន្ធ​​​ម្នាក់ឈ្មោះ Graeme Donald ក្នុងអំឡុងពេលនៃ​ការ​​ស្រាវជ្រាវ​​មួយ​សម្រាប់​​សៀវភៅ​​​ថ្មីរបស់​លោក​មាន​ចំណងជើង​ថា «ជាង​កាត់សក់​របស់មូសូលីនី»​ ។​ ដើម្បីព្យាយាម​​​ការពារទាហាន​​កុំ​ឱ្យ​​ឆ្លង​ជំងឺ​​កាមរោគ​​​ របប​ណា​ហ្ស៊ីបានផលិត​​​​តុក្កតា​កូនក្រមុំ​​ដែលជា​ឧបករណ៍​​រួមភេទ ​សិប្បនិមិត្ត​​​ជា​​​ច្រើន​សម្រាប់​ទាហានរបស់​​ខ្លួន ៕​