ខេត្តបន្ទាយមានជ័យ ៖ អនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជា ដឹកនាំប្រតិភូសមាជិកសរុប៧ប្រទេស អញ្ជើញដល់ ភូមិសាស្ត្រឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានពិនិត្យស្ថានភាពថៃ បានរាយបន្លាលួស និងដាក់កង់ឡាន ។ នេះបើតាមលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានផ្សាយនារសៀលថ្ងៃទី១៤ ខែសីហានេះ ។

អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា នារសៀលម៉ោង២:៣០នាទី ថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០២៥ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយ លោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា ដែលមានតំណាងមកពីប្រទេស (ប្រ៊ុយណេ ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន និងវៀតណាម) ដែលមាននិវេសនដ្ឋានក្នុង និងក្រៅប្រទេសកម្ពុជា ដោយមានសមាជិកសរុបចំនួន៧ប្រទេស បានពិនិត្យស្ថានភាពថៃ បានរាយបន្លាលួស និងដាក់កង់ឡាន ។





ចែករំលែកព័តមាននេះ