ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីរកងទ័ព​មានសុខភាពល្អ គ្រោងនឹងចេញពីពេទ្យឆាប់ៗនិងជាបន្តបន្ទាប់

1 ថ្ងៃ មុន

ព្រំដែនកម្ពុជា-ថៃ៖ មកដល់ពេលនេះ វីរកងទ័ពខ្មែរមានសុខភាពល្អប្រសើរច្រើន ដោយមានអ្នកជំងឺមួយចំនួនគ្រោងនឹងអនុញ្ញាតឱ្យចេញក្នុងពេលឆាប់ៗ និងជាបន្តបន្ទាប់។ យោងតាមក្រសួងសុខាភិបាល បានឱ្យដឹងថានាថ្ងៃទី១០ និងទី១១ ខែសីហា ឆ្នាំ២០២៥…

ព្រំដែនកម្ពុជា-ថៃ៖ មកដល់ពេលនេះ វីរកងទ័ពខ្មែរមានសុខភាពល្អប្រសើរច្រើន ដោយមានអ្នកជំងឺមួយចំនួនគ្រោងនឹងអនុញ្ញាតឱ្យចេញក្នុងពេលឆាប់ៗ និងជាបន្តបន្ទាប់។

យោងតាមក្រសួងសុខាភិបាល បានឱ្យដឹងថានាថ្ងៃទី១០ និងទី១១ ខែសីហា ឆ្នាំ២០២៥ ក្រុមការងារក្រសួងសុខាភិបាល ដឹកនាំដោយ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួង សុខាភិបាល អមដំណើរដោយលោកវេជ្ជបណ្ឌិត ហូយ សេរីវឌ្ឍនៈ អគ្គនាយករងបច្ចេកទេសសុខាភិបាល និងមានការចូលរួមពីឯកឧត្តមប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ និងថ្នាក់ដឹកនាំមន្ទីរពេទ្យ បានអញ្ជើញចុះពិនិត្យសាកសួរសុខទុក្ខដល់វីរកងទ័ព ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ។

«មកដល់ពេលនេះ វីរកងទ័ពយើងមានសុខភាពល្អប្រសើរច្រើន ដោយមានអ្នកជំងឺមួយចំនួនគ្រោងនឹងអនុញ្ញាតឱ្យចេញក្នុងពេលឆាប់ៗ ជាបន្តបន្ទាប់»។ នេះជាការបញ្ជាក់របស់ក្រសួងសុខាភិបាល។

ដោយឡែកមានអ្នកជំងឺចំនួនពីរនាក់ត្រូវបញ្ជូនទៅមន្ទីរពេទ្យព្រះអង្គឌួងដើម្បីពិនិត្យក្រដាសត្រចៀក។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខធិការ និងក្រុមកាងារក៏បានឆ្លៀតចូលពិនិត្យមើលការបម្រើសេវាសុខាភិបាល ក៏ដូចជាការរៀបចំបន្ទប់សង្គ្រោះបន្ទាន់ និងបន្ទប់វះកាត់នៅមន្ទីរពេទ្យបង្អែកក្រឡាញ់ និងបន្តពិនិត្យមើលពីស្ថានភាពការបម្រើសេវាសុខាភិបាល ជូនប្រជាជនភៀសសឹកនៅតំបន់សុវត្ថិភាព ដែលស្ថិតនៅក្នុងបរិវេណវត្តភ្នំកំបោរផងដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ