ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំណាង​អង្គការ​សង្គម​ស៊ី​វិល​ចំនួន​៤៣ អង្គការ​ប្រចាំ​កម្ពុជា​ថា ថៃ​អ្នក​ឃ្លាន​ពាន​កម្ពុជា

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ចុះ​មើល​ស្ថានភាព​ជាក់ស្តែង និង​សម្ភាស​ជនភៀសសឹក តំណាង​អង្ក​ការ​សង្គម​ស៊ី​វិល ចំនួន​៤៣ ប្រចាំ​នៅ​កម្ពុជា បាន​លើក​ឡើង​ថា ថៃ​ជា​អ្នក​ឃ្លាន​ពាន​កម្ពុជា​ពិតប្រាកដ ។…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ចុះ​មើល​ស្ថានភាព​ជាក់ស្តែង និង​សម្ភាស​ជនភៀសសឹក តំណាង​អង្ក​ការ​សង្គម​ស៊ី​វិល ចំនួន​៤៣ ប្រចាំ​នៅ​កម្ពុជា បាន​លើក​ឡើង​ថា ថៃ​ជា​អ្នក​ឃ្លាន​ពាន​កម្ពុជា​ពិតប្រាកដ ។

ការ​លើក​ឡើង​នេះ​កាលពី​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២៥ ឯកឧត្តម មាស គឹ​ម​ហេង រដ្ឋលេខាធិការ នៃ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ដឹកនាំ​តំណាង​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​ប្រចាំ​កម្ពុជា (FNGOs) ចំនួន​៤៣ អង្គការ រួម​មាន​សមាជិក​ចូលរួម​សរុប​ចំនួន​៧៣​នាក់ ចុះ​ពិនិត្យ​ជំរំ​ជនភៀសសឹក នៅ​ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្ត​មាន​ជ័យ និង​នៅ​ស្រុក​ស្រីស្នំ ក្នុង​ខេត្តសៀមរាប ។

ក្នុង​ឱកាស​ចុះ​ពិនិត្យ​ជំរុំ​ជនភៀសសឹក ទាំង​ពីរ​កន្លែង តំណាង FNGOs នានា មានការ​ចាប់អារម្មណ៍​ចំពោះ​ប្រជាជន ដែល​បាន​លើក​ឡើង​ពី​ការ​ចង់បាន​សន្តិភាព និង​ស្ថិ​ភាព និង​មានការ​បារម្ភ​អំពី​គ្រាប់ ដែល​មិន​ទាន់​ផ្ទុះ​នៅ​តាម​ភូមិដ្ឋាន​របស់​ពួក​គាត់ ព្រមទាំង​ផល​ប៉ះពាល់​នានា ដោយសារ​សង្គ្រាម​។ តាម​រយៈ​ការ​ជួប​សន្ទនា ជាមួយ​ប្រជា​ជនភៀសសឹក ភ្ញៀវ​ភាគច្រើន​យល់​ឃើញ​ថា កម្ពុជា​ពុំ​មែន​ជា​អ្នក​ឈ្លានពាន​ថៃ​នោះ​ទេ ។

ក្នុង​ឱកាស​នោះ ឯកឧត្តម​រដ្ឋលេខាធិការ ក៏​បាន​ប្រគល់ អំណោយ​នៅ​តាម​ជំរំ ទាំង​ពីរ​ខាងលើ សរុប​រួម​មាន អង្ករ​១១​តោន (៣​តោន ឧបត្ថម្ភ​ដោយ​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន និង​ពលរដ្ឋ​ខ្មែរ​នៅ​ជប៉ុន​) គ្រឿង​ឧបភោគ បរិភោគ មាន​ជា​អាទិ៍ ត្រីខកំប៉ុង ត្រីងៀត សាច់ក្រក ទឹក​សុទ្ធ មី​ខ្មែរ​កញ្ចប់ ទឹកត្រី ទឹក​ស៊ី​អី​វ មុង ភួយ ក្រ​ម៉ា និង​ថ្នាំពេទ្យ​ជា​ច្រើន​មុខ ដែល​ភាគច្រើន​ឧបត្ថម្ភ​ដោយ​តំណាង​នៃ FNGOs ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ