ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិផលខ្មែរ១៦មុខ រួមមានទុរេនឆ្ងាញ់ ​នាំចេញទៅកាន់ទីផ្សារប្រទេសចិន

1 ថ្ងៃ មុន

រាជធានីភ្នំពេញ៖ បច្ចុប្បន្ននេះ កសិផលកម្ពុជាចំនួន ១៦មុខ ក្នុងនោះរួមមានផ្លែទុរេនឈ្ងុញឆ្ងាញ់ត្រូវបានអនុញ្ញាតក្នុងការនាំចេញទៅកាន់ទីផ្សារប្រទេសចិន។ នេះជាការលើកឡើងរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។ យោងតាមបណ្ដាញសង្គមផ្លូវការរបស់ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា…

រាជធានីភ្នំពេញ៖ បច្ចុប្បន្ននេះ កសិផលកម្ពុជាចំនួន ១៦មុខ ក្នុងនោះរួមមានផ្លែទុរេនឈ្ងុញឆ្ងាញ់ត្រូវបានអនុញ្ញាតក្នុងការនាំចេញទៅកាន់ទីផ្សារប្រទេសចិន។ នេះជាការលើកឡើងរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

យោងតាមបណ្ដាញសង្គមផ្លូវការរបស់ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានឱ្យដឹងថាការដឹកជញ្ជូនទុរេនកម្ពុជាតាមផ្លូវអាកាសទៅកាន់ទីផ្សារប្រទេសចិន អាចរក្សាបាននូវគុណភាព និងរសជាតិរបស់វា ដូច្នេះហើយកសិករដែលដាំដំណាំទុរេនចាត់ទុកការដឹកជញ្ជូនតាមអាកាសជាអត្ថប្រយោជន៍ដ៏សំខាន់។

បច្ចុប្បន្ននេះ កសិផលកម្ពុជាចំនួន ១៦មុខ ត្រូវបានអនុញ្ញាតក្នុងការនាំចេញទៅកាន់ទីផ្សារប្រទេសចិន ក្នុងនោះរួមមាន អង្ករ ដំឡូងមីស្ងួត ពោត ចេក ស្វាយ មៀន ដូង ម្រេច គ្រាប់ស្វាយចន្ទី ល្ង គ្រាប់ជី កៅស៊ូ ជលផលធម្មជាតិ ជលផលចិញ្ចឹម មច្ឆា និងទុរេន ដែលបង្ហាញពីសន្ទុះដ៏រឹងមាំ និងសមិទ្ធផលផ្លែផ្កាគួរកត់សម្គាល់នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ