ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹងចិត្តអត់ការងារធ្វើ ថៃម្នាក់ដុតជនជាតិម៉ាឡេស៊ី២នាក់​ រំសាយកំហឹង

5 ម៉ោង មុន

ប្រទេសថៃ៖ បុរសជាជនជាតិថៃម្នាក់ បានដុតជនជាតិម៉ាឡេស៊ី២នាក់​ រំសាយកំហឹង ដោយសារខឹងចិត្តអត់ការងារធ្វើ។ ហេតុការណ៍នេះបានកើតឡើង កាលពីយប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅលើផ្លូវ…

ប្រទេសថៃ៖ បុរសជាជនជាតិថៃម្នាក់ បានដុតជនជាតិម៉ាឡេស៊ី២នាក់​ រំសាយកំហឹង ដោយសារខឹងចិត្តអត់ការងារធ្វើ។ ហេតុការណ៍នេះបានកើតឡើង កាលពីយប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅលើផ្លូវ Ratchadamri ក្នុងទីក្រុងបាងកក។ ​នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានម៉ាឡេស៊ី THE STRAITS TIMES។

ប្រភព បានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ ​Ong ភេទប្រុស អាយុ ២៦ ឆ្នាំ និង ស្ដ្រីឈ្មោះ Gan ​អាយុ ២៧ ឆ្នាំ។ ខណៈពេលដែលពួកគេកំពុងអង្គុយលើកាំជណ្ដើរក្បែរផ្សារទំនើបមួយ ជនសង្ស័យដែលគេស្គាល់ថាជាអតីតអ្នកប្រដាល់ បានចាក់សាំងពីក្រោយទៅលើពួកគេ ហើយដុតពួកគេតែម្ដង។

​មន្ត្រីស្ថានទូតម៉ាឡេស៊ីប្រចាំនៅប្រទេសថៃ បាននិយាយថា ជនរងគ្រោះទាំងពីរនាក់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ប៉ុន្តែមានសុវត្ថិភាព។ លោក Ong ត្រូវបានបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យប៉ូលិស​ ខណៈអ្នកស្រី Gan កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ​មួយកន្លែង។

​ប៉ូលិសថៃបាននិយាយថា ជនសង្ស័យជាបុរសអាយុ ៣០ ឆ្នាំមកពីខេត្តស្រះកែវ ដែលអះអាងថាវាយប្រហារជនរងគ្រោះដោយសារតែការខកចិត្តចំពោះការគ្មានការងារធ្វើ។ ប៉ូលិសបានចាប់ខ្លួនជនសង្ស័យ ហើយកំពុងបន្តការស៊ើបអង្កេតពីមូលហេតុនៃការវាយប្រហារនេះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ