ខេត្តក្រចេះ៖ ក្នុងរដូវទឹកជំនន់ឆ្នាំ២០២៥នេះ អាជ្ញាធរខេត្តក្រចេះបាននិងកំពុង ត្រៀមជម្លៀសប្រជាពលរដ្ឋទៅទីទួលសុវត្ថិភាព និងទប់ស្កាត់បញ្ហាជំងឺរាតត្បាតផ្សេងៗ។
យោងតាមរដ្ឋបាលខេត្តក្រចេះ បានឱ្យដឹងនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ ថា ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានណែនាំអាជ្ញាធរក្រុងស្រុក ត្រូវរៀបចំបោសសម្អាត កាប់ឆ្ការព្រៃ ជួសជុល និងកែលម្អ នៅជុំវិញទីទួលសុវត្ថិភាព ដើម្បីបង្កលក្ខណៈងាយស្រួយនៅពេលជម្លៀសប្រជាពលរដ្ឋ និងសត្វពាហនៈ ក្នុងរដូវទឹកជំនន់ និងបញ្ហាជំងឺរាតត្បាត ដូច្នេះមន្ទីរសុខាភិបាលខេត្ត ត្រូវមានវិធានត្រៀមបង្ការទប់ស្កាត់ និងលុបបំបាត់ឱ្យបានទាន់ពេលវេលា។
សូមជម្រាបថា បើតាមរបាយការណ៍ស្ថានភាពកម្ពស់ទឹកជំនន់ទន្លេមេគង្គនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ មានកម្ពស់ ២០,៥៤ម៉ែត្រ ប្រៀបធៀបនឹងកម្ពស់ទឹកឆ្នាំ២០២៤ មានកម្ពស់ ១៨,៨៦ម៉ែត្រ៕
ចែករំលែកព័តមាននេះ