ខេត្តក្រចេះ៖ ពលករខ្មែរត្រឡប់មកស្រុកកំណើតវិញ នឹងទទួលបានការងារសមស្រប ខណៈអាជ្ញាធរកំពុងប្រមូលស្ថិតិ និងអំពាវនាវឱ្យឈប់រកការងារនៅក្រៅប្រទេស។
យោងតាមរដ្ឋបាលខេត្តក្រចេះ បានឱ្យដឹងនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះថាក្នុងកិច្ចប្រជុំមួយ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានណែនាំឱ្យមន្ត្រីក្រោមឱវាទពាក់ព័ន្ធបន្តចុះសួរសុខទុក្ខ និងស្រង់ស្ថិតិ និងសួរនាំដើម្បីផ្តល់ការងារជូនពលករវិលត្រឡប់មកវិញ។ ហើយឯកឧត្តមក៏បានអំពាវនាវដល់ពលករទាំងអស់វិលត្រឡប់មកស្រុកកំណើតវិញ និងឈប់រកការងារនៅក្រៅស្រុក ស្របពេលស្ថានភាពមានបញ្ហាជម្លោះព្រំដែន រាជរដ្ឋាភិបាលបានផ្តល់ការងារជូនរាប់សែនកន្លែង ទៅតាមជំនាញជាក់ស្ដែងរៀងៗខ្លួន។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានកោតសរសើរមន្រ្តីរាជការ និងថ្លែងអំណរគុណប្រជាពលរដ្ឋដែលបានជួយឧបត្ថម្ភ ក្នុងស្មារតីផុលផុសជួយកងទ័ពក្នុងបុព្វហេតុជាតិ ហើយបនៅចំពោះមុខនេះ រដ្ឋបាលខេត្ត ត្រៀមនាំយកអំណោយ គ្រឿងឧបភោគបរិភោគ ដើម្បីប្រគល់ជូនកងទ័ព និងជួយបងប្អូនពលករវិលត្រឡប់មកស្រុកកំណើត៕
ចែករំលែកព័តមាននេះ