ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំឱ្យប៉ះពាល់ដល់សន្តិសុខជាតិ ហាម​បង្ហាញសកម្មភាពកងទ័ព និងថតទីតាំងទ័ពផ្សេងៗ

1 ថ្ងៃ មុន

រាជធានីភ្នំពេញ៖ ដើម្បីកុំឱ្យប៉ះពាល់ដល់សន្តិសុខជាតិ និងស្ថិរភាពនយោបាយកម្ពុជា អ្នកនាំពាក្យ ក្រសួងព័ត៌មាន បានធ្វើការណែនាំអ្នកសារព័ត៌មាន ​កុំចូលថតទីតាំងយោធា ឬប្រើរូបភាពបង្ហាញសកម្មភាពកងទ័ព លេណដ្ឋានយោធា ទីតាំងទ័ពផ្សេងៗ​…

រាជធានីភ្នំពេញ៖ ដើម្បីកុំឱ្យប៉ះពាល់ដល់សន្តិសុខជាតិ និងស្ថិរភាពនយោបាយកម្ពុជា អ្នកនាំពាក្យ ក្រសួងព័ត៌មាន បានធ្វើការណែនាំអ្នកសារព័ត៌មាន ​កុំចូលថតទីតាំងយោធា ឬប្រើរូបភាពបង្ហាញសកម្មភាពកងទ័ព លេណដ្ឋានយោធា ទីតាំងទ័ពផ្សេងៗ​ និងហាមផ្សាយព័ត៌មាន រាប់បញ្ចូលទាំងខ្លឹមសារ រូបភាព វីដេអូ និងប្រភេទព័ត៌មានផ្សេងទៀត។ ​

ការណែនាំរបស់អ្នកនាំពាក្យក្រសួងព័ត៌មានបែបនេះធ្វើឡើងនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ ដោយបានកត់សម្គាល់ឃើញថា មានអ្នកសារព័ត៌មានមួយចំនួនបានថតទីតាំងយោធា ឬលេណដ្ឋានយោធា និងទីតាំងផ្សេងៗទៀតរបស់យោធា នៅតាមព្រំដែនដែលកំពុងមានជម្លោះជាមួយប្រទេសថៃ ធ្វើការផ្សព្វផ្សាយជាសាធារណៈ ដែលអាចប៉ះពាល់ដល់សន្ដិសុខជាតិ និងស្ថិរភាពនយោបាយកម្ពុជា។

បើតាមឯកឧត្ដម ទេព អស្នារិទ្ធ ​បានណែនាំអ្នកសារព័ត៌មានទាំងប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងទំនើប រួមមានអនឡាញ និង បណ្តាញសង្គម​ អ្នករាយការណ៍ព័ត៌មានអាជីព និងមិនមែនអាជីព ទាំងអស់ ​ថា​ ​ក្នុងកាលៈទេសៈបច្ចុប្បន្ននេះ និងទៅអនាគត យើងចាំបាច់ត្រូវរក្សានិងពង្រឹងសណ្តាប់ធ្នាប់ របៀបរៀបរយ ក្នុងការផ្សាយនិងគ្រប់គ្រងព័ត៌មាន ទាំងការចុះយកព័ត៌មាននិងការផ្សាយដោយចាំបាច់ត្រូវអនុវត្តន៍តួនាទី និងករណីយកិច្ចឱ្យបានខ្ជាប់ខ្ជួន និងដោយការទទួលខុសត្រូវខ្ពស់ ដើម្បីចូលរួមការពារ និងធានាការរក្សាសន្តិសុខជាតិ។​

ឯកឧត្តមអ្នកនាំពាក្យ បានសង្កត់ធ្ងន់ថា ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះរាល់សកម្មភាពខ្លួនដែលប្រព្រឹត្តទៅក្នុងមូលដ្ឋាន ពិសេសក្នុងតំបន់ពាក់ព័ន្ធរឿងជម្លោះព្រំដែនថៃ-កម្ពុជា។ ​ ហើយជួយដកព័ត៌មានអំពីប្រធានបទទាំងឡាយណា ដែលប៉ះពាល់ដល់ភាពមិនប្រក្រតី និងរឿងពាក់ព័ន្ធនឹងសន្តិសុខជាតិ។ ​

ជាមួយគ្នានេះ ឯកឧត្ដម ទេព អស្នារិទ្ធ ​ជំរុញឱ្យសារព័ត៌មានទាំងអស់សហការ កុំព្យាយាមចូលថតទីតាំងយោធា ឬទីតាំងដែលហាមឃាត់ ឬប្រើរូបភាពដែលបង្ហាញសកម្មភាពកងទ័ព លេណដ្ឋានយោធា ទីតាំងទ័ពផ្សេងៗ និងហាមផ្សាយព័ត៌មាន រាប់បញ្ចូលទាំងខ្លឹមសារ រូបភាព វីដេអូ ក្រាហ្វិក ដ្យាក្រាម និងប្រភេទព័ត៌មានផ្សេងទៀត ដែលបណ្តាលឱ្យប៉ះពាល់ដល់សន្តិសុខជាតិ និងស្ថិរភាពនយោបាយកម្ពុជា។ ​

ទន្ទឹមនឹងនេះ ឯកឧត្ដម ទេព អស្នារិទ្ធ ​បានទទូចឱ្យមានការចូលរួមសហការ ក្នុងការការពារ និងរក្សាព័ត៌មានសន្តិសុខជាតិ ដោយដាច់ខាតមិនត្រូវផ្សាយ ឬលេចធ្លាយការសម្ងាត់យោធា ការសម្ងាត់ជាតិឡើយ។ ហើយត្រូវអនុវត្តន៍ការងារដោយប្រកាន់ខ្ជាប់ជានិច្ចនូវក្រមសីលធម៌វិជ្ជាជីវៈ សារព័ត៌មាន ដូចមានកំណត់ក្នុងច្បាប់ស្តីពីរបបសារព័ត៌មាន និង ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ