ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្ពានហាលផ្នែកខាងកើតនៃប្រាសាទបេងមាលា​ រង់ចាំស្វាគមន៍ភ្ញៀវទេសចរ ក្រោយបើកសម្ពោធ

1 ថ្ងៃ មុន

ខេត្តសៀមរាប៖ ស្ពានហាលផ្នែកខាងកើតនៃប្រាសាទបេងមាលា ​រង់ចាំទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ-អន្តរជាតិ បន្ទាប់ពីបើកសម្ពោធនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ។ ការណ៍នេះធ្វើឡើងក្រោមវត្តមានលោក ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា…

ខេត្តសៀមរាប៖ ស្ពានហាលផ្នែកខាងកើតនៃប្រាសាទបេងមាលា ​រង់ចាំទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ-អន្តរជាតិ បន្ទាប់ពីបើកសម្ពោធនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ។

ការណ៍នេះធ្វើឡើងក្រោមវត្តមានលោក ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា និងលោក Lu Qizhi អគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាប។

បើតាមអាជ្ញាធរជាតិអប្សរា ស្ពានហាលខាងកើតរបស់ប្រាសាទបេងមាលាដែលធ្លាប់តែរងការខូចខាត គឺបានជួសជុលរួចរាល់ជាស្ថាពរហើយក្រោមជំនួយថវិកាពីមូលនិធិពិសេសមេគង្គ-ឡានឆាង របស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។ ហើយជាច្រើនឆ្នាំមកនេះ រដ្ឋាភិបាលចិនមិនត្រឹមតែយកចិត្តទុកដាក់ជួយជួសជុលប្រាសាទបេងមាលាប៉ុណ្ណោះទេ គឺបានទាំងជួយជួសជុលប្រាសាទបុរាណខ្មែរជាច្រើន នៅតំបន់អង្គរ ដូចជា ប្រាសាទចៅសាយទេវតា ប្រាសាទតាកែវ និងបច្ចុប្បន្នកំពុងជួសជុលនៅប្រាសាទភិមានអាកាសជាដើម៕
​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ